![]() |
សកម្មភាពប្រជាពលរដ្ឋតាមផ្លូវពេលចុះពិនិត្យមើលបង្គោលព្រំដែន(រូបថត៖ ម៉ា ចិត្រា យុវជនចូលរួមសកម្មភាពសង្គម) |
ប្រជាពលរដ្ឋខ្មែរជាង ២០០០នាក់នោះ បានទៅដល់គោលដៅដែលធ្លាប់មានការប៉ះទង្គិចរវាងពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាមនាពេលកន្លងទៅ ។ ពលរដ្ឋទាំងនោះត្រូវបានសមត្ថកិច្ចខ្មែរមិនអនុញ្ញាត ឲ្យចូលទៅដល់បង្គោលព្រំដែនលេខ ២០២ និង ២០៣ ដែលនៅសល់ចម្ងាយប្រមាណ១០០ម៉ែត្រ ទៅ២០០ ម៉ែត្រ ។ តែ ក្រោយពីមានការសម្រុះសម្រួលគ្នាមួយសន្ទុះ អាជ្ញាធរខ្មែរអនុញ្ញាតឲ្យតំណាងរាស្ត្រ អ្នកកាសែត និងពលរដ្ឋមួយចំនួនចូលទៅពិនិត្យមើលបង្គោល២០៣ ។
ដំណើរឆ្ពោះទៅពិនិត្យព្រំដែននេះ ក៏មានសមត្ថកិច្ចខ្មែរប្រមាណ ២០០នាក់ ប្រដាប់ដោយខែល និងកាំភ្លើងផងដែរ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ចំណែកភាគីវៀតណាមវិញក៏មានសមត្ថកិច្ចប្រមាណ ៣០នាក់ ប្រដាប់ដោយកាំភ្លើង និងពលរដ្ឋវៀតណាមប្រមាណ ២០០នាក់ ពាក់ម៉ាសបិទមុខ និងកាន់ដំបងស្ទើគ្រប់ដៃ ឈរត្រៀបគ្នានៅតំបន់ព្រំដែននោះ ។
ប្រជាពលរដ្ឋជាង ២០០០នាក់ត្រូវធ្វើដំណើរដោយថ្មើរជើងពីភូមិ ដើរកាត់វាលស្រែទៅតំបន់បង្គោលព្រំដែនចម្ងាយជាង១០គីឡូម៉ែត្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ទើបរថយន្តដែលដឹកនាំអ្នកដំណើរមិនអាចដល់គោលដៅ ។
គួរបញ្ជាក់ថា ការចុះពិនិត្យបង្គោលព្រំដែននេះ បន្ទាប់តំណាងរាស្ត្របក្សប្រឆាំងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋមកថា វៀតណាមបានរំលោភចូលទឹកដីកម្ពុជា។ កាលពីថ្ងៃទី២៨ខែមិថុនាកន្លងទៅ ប្រជាពលរដ្ឋខ្មែរ និង វៀតណាមធ្លាប់ប៉ះទង្គិចគ្នានៅគោលដៅនេះម្តងរួចមកហើយ ដែលបណ្តាលឲ្យភាគីទាំងពីររងរបួសរៀងខ្លួន ៕
0 comments:
Post a Comment