ការរួមបញ្ជូលគ្រឿងផ្សំទាំងពីរបញ្ជូល អ្នកនឹងទទួលបានអាវុធដ៏ពិសេសមួយ ដែលមានប្រយោជន៍ចំពោះសុខភាព ។ ខាងក្រោមនេះជាសមត្ថភាពរបស់វា ៖
១. ព្យាបាលមុនខ្ទុះ និង មុនគ្រប់ប្រភេទ
ដួសម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ លាយជាមួយក្រូចឆ្មារ ២-៣ តំណក់ ។ អ្នកនឹងទទួលបានឳសថទិព្វសំរាប់ព្យាបាលមុនគ្រប់ប្រភេទ ។ លាបវាទៅលើមុន ទុកចោល ១៥ សឹមលាងចេញ ។
២. សំរាលអាការៈហើម និង ឈឺសន្លាក់
មានមនុស្សជាច្រើនជុំវិញពិភពលោក ដែលកំពុងប្រឈមមុខនឹងជំងឺសន្លាក់ ។ ដូច្នេះដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ អ្នកគួរតែធ្វើតែឈើអែមក្រូចឆ្មារញុំាជារៀងរាល់ព្រឹក ។ ចាក់ទឹកក្តៅឧណ្ហៗមួយពែង លាយជាមួយម្សៅឈើអែម ២ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និង ច្របាច់ក្រូចឆ្មារមួយចំហៀងផ្លែ ។
៣. បញ្ចុះទំងន់
ជាជាងការប្រើថ្នាំសំរកទំងន់ ដែលអ្នកមិនដឹងការផលិត និង វត្ថុធាតុដើមរបស់វាច្បាស់លាស់ អ្នកគួរតែប្រើឳសថធម្មជាតិ ដែលផ្សំឡើងពី ទឹកក្រូចឆ្មារ និង ម្សៅឈើអែមជំនួសវិញ ។ ឆុងតែបៃតងមួយពែង រួចបន្ថែមទឹកក្រូចឆ្មារ មួយចំហៀងផ្លែ និង ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេចូល កូរអោយសព្វ ញុំាវារាល់ព្រឹក អមជាមួយអាហារពេលព្រឹក ។
៤. ក្អក និង ផ្តាសាយ
លាយគ្រឿងផ្សំទាំងពីរមុខបញ្ជូលគ្នា រាល់ពេលដែលអ្នកក្អក រឺផ្តាសាយ ។ អ្នកនឹងជាសះស្បើយយ៉ាងឆាប់រហ័ស ។ ប្រសិនបើអ្នកឈឺបំពង់ក បន្ថែមទឹកឃ្មុំចូលបន្តិចទៀត អ្នកនឹងធូរស្រាល ។
៥. បំបាត់ស្នាមផ្នត់ និង ស្នាមជ្រួញនៅលើផ្ទៃមុខ
អ្នកតែងតែព្រួយបារម្ភជាមួយនឹងបញ្ហាមុខមាន ស្នាមផ្នត់ និង ស្នាមជ្រួញ ដែលជាសញ្ញាប្រាប់ថាចាស់ហើយ ។ កុំបារម្ភ! លាយទឹកក្រូចឆ្មារ ២-៣ តំណក់ ជាមួយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ រឺលៃតាមទំហំមុខ (តំរូវអោយខាប់) ។ យកគ្រឿងផ្សំដែលលាយរួច ម៉ាស្សាថ្នមៗទៅលើផ្ទៃមុខ ហើយទុកចោល ពីរបីនាទី ដើម្បីអោយក្រូចឆ្មារ និង ឈើអែមបញ្ចេញរិទ្ធ ប្រមូលកោសិកាស្បែកដែលខូច និង ងាប់ចេញពីលើផ្ទៃមុខ ។
៦. សំអាតស្បែកក្បាល និង សក់បានយ៉ាងជ្រៅ
លាយម្សៅឈើអែម និង ទឹកក្រូចឆ្មារ លៃល្មមលាបសព្វសក់ ។ ម៉ាស្សាវាទៅលើស្បែកក្បាល មុនពេលដែលអ្នកងូតទឹកកកសក់ ។ វានឹងសំអាតស្បែកក្បាលបានយ៉ាងជ្រៅ ។
៧. កំចាត់ជាតិពុលនៅលើរាងកាយ
ពីថ្ងៃទៅមួយថ្ងៃ រាងកាយរបស់អ្នកទទួលជាតិពុលរាប់មិនអស់ រួមទាំងធូលីដីផងដែរ ។ ជ្រើសរើសក្រូចឆ្មារ ដើម្បីកំចាត់ជាតិពុល ជារឿងដែលត្រឹមត្រូវ ។ ក្រូចឆ្មារសំអាត និង បន្សាបជាតិពុលបានយ៉ាងពូកែ ។ ខណៈពេលដែលឈើអែម មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលបន្សាបរ៉ាឌីកាល់សេរី និង ទប់ស្កាត់ការបំផ្លាញកោសិកា ។ លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នា ហើយដុសទៅលើរាងកាយ ដើម្បីកំចាត់ជាតិពុល ដែលមានប្រសិទ្ធភាពខ្ពស់ ។
ទាំងនេះជាឥទ្ធិពល របស់ក្រូចឆ្មារ និង ឈើអែម ដែលអ្នកមិនគួររំលង ៕

0 comments:
Post a Comment