1. អ្នកអាចងូតទឹកក្តៅ មុនពេលគេង ដើម្បីសម្អាតខ្លួនឱ្យស្អាត និងរក្សាស្បែក ដ៏ទន់របស់អ្នកបាន។
2. អ្នកអាចផឹកទឹកដោះគោមួយកែវ មុនពេលគេង ព្រោះវាមិនត្រឹមតែជួយអ្នក ឱ្យគេងលក់ស្រួលទេ ថែមទាំងល្អ ចំពោះស្បែកអ្នកទៀតផង។
3. មុនពេលគេង អ្នកត្រូវតែលាងម្សៅ លើមុខអ្នកឱ្យអស់ ព្រោះបើអ្នកទុកដល់ព្រឹក នោះមុខអ្នកនឹងចប់ហើយ វានឹងបំផ្លាញខ្លាំងណាស់។
4. បើមុខអ្នកខ្លាញ់ អ្នកត្រូវតែសម្អាតចេញឱ្យអស់ បើពុំដូច្នោះទេ មុខអ្នកនឹងឡើងមុន ជាមិនខានឡើយ។
5. អ្នកអាចយកថង់តែ ទៅត្រាំក្នុងទឹក បន្ទាប់មក យកមកដាក់លើភ្នែក ចំនួន ១០ នាទី នោះវាអាចការពារស្បែក នៅជុំវិញភ្នែកអ្នកបាន។
6. អ្នកត្រូវតែសម្អាតមុខអ្នក ឱ្យស្អាតមុនពេលគេង ហើយអ្នកអាចប្រើផលិតផល ការពារស្បែកផ្សេងៗ ដើម្បីលាប ហើយធ្វើការម៉ាស្សា នោះស្បែកអ្នក នឹងរក្សាបាននៅក្មេងជានិច្ច៕
0 comments:
Post a Comment