សំរាប់ដែលខ្ជិល និង គ្មានពេល វិធីមួយនេះ គឺជាជំរើសដ៏ល្អ សំរាប់អ្នក ។ វិធីនេះក៏ជួយបង្កើនមុខងាររបស់ញើស និង ចលនាឈាមរត់, ជួយបណ្តេញជាតិពុល ដែលបង្កគ្រោះភ័យផងដែរ ។ មនុស្សជាច្រើន បានដឹងរួចទៅហើយ អំពីវិធីមួយនេះ គឺរុំរាងកាយជាមួយនឹងថងផ្លាស្ទិច ដើម្បីសំរកទំងន់របស់ពួកគេ ។ ដើម្បីធ្វើវិធីសំរកទំងន់មួយអ្នកត្រូវមាន ទឹកឃ្មុំ និង ថងផ្លាស្ទិច (ផ្លាស្ទិចរុំជំនូន) ។
វិធីធ្វើ៖
- ចាក់ទឹកឃ្មុំ ចូលទៅក្នុងចាន (លៃល្មមលាបសព្វកន្លែងដែលអ្នកចង់សំរក) រួចយកទៅកំដៅនៅលើភ្លើង ។ ពេលដែលវាចាប់ផ្តើមក្តៅហើយ យកចេញពីលើភ្លើង បន្ទាប់មកគោះស៊ុតមួយ យកតែចំណែកពណ៌លឿង ដាក់ចូលទៅក្នុងចានទឹកឃ្មុំ ហើយបន្តក់ប្រេងដូង រឺប្រេងអូលីវចូល ។ ក្រឡុកចូលគ្នាអោយសព្វ ។ លាបវាទៅលើកន្លែងដែលអ្នកចង់សំរកទំងន់ដូចជា ពោះ, ភ្លៅ, ដើមដៃ ជាដើម ហើយបន្ទាប់មកយកផ្លាស្ទិចរុំអោយតឹងនៅកន្លែងនោះ ។
អ្នកគួរតែស្លៀកសំលៀកបំពាក់ ដែលកក់ក្តៅ ហើយអ្នកត្រូវតែគេងដណ្តប់ភួយ ។ គេងនៅលើគ្រែរយៈពេល ១ ម៉ោង សឹមយកផ្លាស្ទិចចេញ ហើយលាងសំអាតអោយស្អាតល្អ ។
បញ្ជាក់៖ ប្រសិនបើអ្នកមានជំងឺសរសៃឈាមបេះដូង, ជំងឺបេះដូង, ជំងឺលើសឈាម វិធីមួយនេះមិនសក្តិសមនឹងអ្នកទេ ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment