ព័ត៌មានជាតិ

សាសាទារសំណង​​​ពីឧកញ៉ា៥លានដុល្លារ ​ដោយ​យក៥០%ជួយ​សង្គម​

អតីតពិធីការិនី​CTN ​នាង ឯក សុជាតា ហៅ​សាសា ដែល​រង​ការ​វាយ​ដំ​ពី​ឧកញ៉ាម្នាក់

អតីតពិធីការិនី​CTN ​នាង ឯក សុជាតា ហៅ​សាសា ដែល​រង​ការ​វាយ​ដំ​ពី​ឧកញ៉ាម្នាក់​ បានត្រឡប់​មក​ពី​​​​​ពិនិត្យ​ភ្នែក និង​​មើល​ស្នាម​របួស​​ពី​ប្រទេស​ថៃ​វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​​១៣ កក្កដា ​ វេលា​ម៉ោង​​ប្រមាណ​ជា​១២​ថ្ងៃ​ត្រង់​។ ​​​​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​នាង​ប្រកាស​ថា​​ចង់​បាន​​សំណង​ជំងឺ​​ចិត្ត​រហូត​ដល់​​​​៥​លាន​ដុល្លារ​ និង​បាន​ប្រកាស​ថា​​បើ​ទោះ​ជា​​​ខាង​តុលាការ​​​សម្រេច​​នាង​​បាន​សំណង​ ប៉ុន្មាន​ក៏​ដោយ ក៏​នឹង​​​ប្រគល់​​​​៥០ភាគរយ​​ដាច់​ខាត​​​ ជួយ​ដល់​សង្គម និង​មូលនិធិ​​ស្រ្តី​​​រង​គ្រោះ​។

​ការប្រើ​ហិង្សា​មក​លើ​កញ្ញាសាសាបាន​​កើត​ឡើង​​​តាំង​ពី​​យប់​ថ្ងៃ​​១ឈាន ​ចូល​​​ព្រឹក​ថ្ងៃ​ទី​​២ ខែ​កក្កដា​​ ប៉ុន្តែ​​សាសា​អះអះ​អាង​មក​ពីការ​ដាក់​ពាក្យ​បណ្ដឹង​មិន​ទទួល​បាន​​​​ ប្រតិកម្ម​​តប​តាម​ការ​ចង់​បាន ​ទើប​នាំ​ឲ្យ​មាន​ការបង្ហោះជា​​​វីដេអូឃ្លីបធ្វើ​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​តែ​ម្ដង​។

ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​VODតាម​ទូរស័ព្ទ​បន្ទាប់​ពី​ចុះ​​ពី​លើ​​យន្ត ​ហោះ ​នាង​និយាយ​ថាស្ថានភាព​មុខ​របួសរបស់​នាង​​មិន​មាន​បញ្ហា​ស្នាក​ស្នាម​​លើ​ ផ្ទៃ​​មុខ និង​ជាំ​រង្វង់​ភ្នែក​​ដូច​មុន​ទៀត​ទេ ប៉ុន្តែអ្វី​ដែល​នៅ​​ជា​​​​បញ្ហា​ចោទ គឺ​​​​​​​នៅ​ស្រវាំង​​ភ្នែក​ និង​​ហឹង​ត្រចៀក​នៅ​ឡើយ​។ ​​នាង​​គ្រោង​ទៅ​ជួប​ក្រុម​គ្រូពេទ្យ​ថៃ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ដ៏​ ខ្លី ប្រសិន​បើ​​ស្ថានភាព​​​នេះ​​នៅ​មាន​បញ្ហា​។ ​​អតីត​តារា​រូប​នេះ​និយាយ​ថា«​​អ្នក​ខ្លះ​ថា​ខ្ញុំ​ទៅ​​​ព្យាបាល​នៅ​ សិង្ហបុរី ​និង​ខ្លះ​​ថា​ខ្ញុំ​​​នៅ​ចរចាជា​សម្ងាត់ជា​មួយ​​​ម្នាក់​ហ្នឹង​(ឧកញ៉ា​សុខ ប៊ុន​) ប៉ុន្តែ​ខ្ញុំ​ទៅ​​បាង​កក​ទេ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា​អត់​មាន​អី​​​ជា​សម្ងាត់​ទេ ​ទោះ​ជា​​គាត់​ត្រូវ​បង់​សំណង​ឲ្យ​ខ្ញុំ ក៏​​មិន​អាច​គេច​ផុត​ពី​​ទោស​ព្រហ្មណ្ឌ​បាន​ដែរ!»។ ​

នាង​​អះ​អាង​ថាមិន​ដឹង​ពី​​ការ​​​​​​​​​​​ការ​អះ​អាងថា​​នាង​​​​​​ដាក់​​ ​​​​​សំណង​ទាមទារ​១​លាន​ដុល្លារ​ដោយ​របៀប​ណា​នោះ​ទេ ដោយ​​សារ​តែ​​​​​​ពេល​កន្លង​មក គឺ​នាង​មិន​​ដែល​​បញ្ជាក់​ពី​រឿង​​​​ជំងឺ​​ចិត្ត​។ យ៉ាង​ណា​មិញ នាង​​​​​សារភាព​ថា​​ក្នុង​ការ​ទារ​សំណង​គឺ​ ​​​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​នោះ​ទេ ដោយ​សារ​តែនាង​ចាត់​ទុក​ថា​​ការ​​វាយ​សម្រាត​​​​​ និង​​​អំពើ​​​ហិង្សាដែល​​លោក​ឧកញ៉ា សុខ ប៊ុន ​​និង​បក្ស​ពួក មក​លើ​នាង បាន​​​​​​​​​ធ្វើ​ឲ្យ​នាង​អាប់​ឱន និង​រង​នូវ​ភាព​អាម៉ាស់​ខ្លាំង​ក្លា​។ ​​​កញ្ញាសាសា​និយាយ​ថា«​​​​អ្នក​ណា​ក៏​ថា​​ម្នាក់​ហ្នឹង​​ជា​សេដ្ឋី និង​ជា​​​អ្នក​មាន​លុយ​ដែរ អញ្ចឹង​បើ​ខ្ញុំ​ទាតិច​ពេក ​ថ្ងៃ​ក្រោយ​​ប្រាកដ​ជា​​​​អាង​បោះ​លុយ​ហើយ​ធ្វើ​​​អញ្ចឹង​ដាក់​អ្នក​ផ្សេង​ ​ទៀត អញ្ចឹង​​សម្រាប់​ខ្ញុំ​គឺ​ចង់​ទា​​​៥​លាន(ដុល្លារ)​តែម្ដង ដើម្បី​​ឲ្យ​រាង​ចាល​ ​ ហើយ​កុំ​ថា​​​​​​​បង់​លុយ​ឲ្យ​​ខ្ញុំ​​ហើយ​រួច​ខ្លួន គឺ​អ្នក​ឯង​​​​ត្រូវ​ជាប់​ទោស​ព្រហ្មណ្ឌ​មួយ​ទៀត លើ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ខ្ញុំ​!»។

នាង​បន្ថែម​ថា​​​៥​លាន​ដុល្លារ​​វា​ហួស​ហេតុ​សម្រាប់​​​ថ្លៃសំណង ប៉ុន្តែ​​សម្រាប់​បុគ្គល​សំបូរទ្រព្យ​​អាង​អំណាច​គឺ​​​​​មិន​ច្រើន​នោះ​ទេ។ ម្យ៉ាង​ទោះ​ជា​នាង​​​ប្រកាស​ទា​តម្លៃ​​ប៉ុណ្ណឹង ប៉ុន្តែ​ធាតុ​ពិតស្ថិត​លើ​ប្រព័ន្ធ​ច្បាប់​​នោះ​ទេ ដែល​​នឹងសម្រេច​ត្រូវ​​​ឲ្យ​នាងទទួល​បាន​​​៥​លាន​ដុល្លារ​​បាន​ឬ​មិន​បាន​ ជា​ថ្នូរ​នឹង​ការ​បាត់​បង់​កិត្តិយស និង​​ការ​ខាត​បង់​​រាប់​មិ​ន​​អស់​។ សាសា​ប្រកាស​​ប្រគល់​ សំណង​ដែល​ខ្លួន​ទទួល​បាន​៥០ភាគរយ​នឹង​ត្រូវ​បរិច្ចាគ​​ដល់​​​​​​មន្ទីរពេទ្យ ​គន្ធបុប្ផា ​​​ ​កាកបាទ​ក្រហម​កម្ពុជា​ ​​អង្គការ​ធ្វើ​ការជួយស្រ្តី​មាន​វិបត្តិ និង​​ជួយ​ដល់​មូលនិធិ​សង្គម​មួយ​ចំនួន ​​​​​​បន្ទាប់​ពី​បាន​ទទួល​ជំងឺ​​ចិត្ត​។ ​​​​​អតីត​តារា​​​​​រូប​នេះ​និយាយ​ថា«​ការ​ពិត​​​​​​៥​លាន​ដុល្លារ​ ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​​ចង់​ទារ​ប៉ុណ្ណឹង​ ទី​១គឺ​​​ម្នាក់​ហ្នឹងអួត​ខ្លួន​ឯង​ថា​មាន​ណាស់ ទី​២​​កិត្តិយសខ្ញុំ​​គឺ​​​​ខូច​ខាត​ធ្ងន់​ធ្ងរ​ណាស់ចាប់​តាំង​ពីរ​ង​គ្រោះ​ ហ្នឹង! នោះ​ខ្ញុំ​អត់​និយាយ​រឿង​ខ្ញុំ​​​​ចំណាយ​​តាំង​ពី​មាន​រឿង​ហ្នឹង​ផង ហើយ​សំខាន់​ជាង​គេ​ គឺ​ខ្ញុំ​ចង់​ឲ្យ​​៥០ភាគរយនៃ​សំណង​ដែល​ខ្ញុំ​ទទួល​បាន មាន​ចំនួន​​​ច្រើន​សម្រាប់​ផ្ដល់​ឲ្យ​ដល់​សង្គម ដែល​ខ្ញុំ​សន្យា!»។ ​​

សាសាប្រាប់​​ថា​បណ្ដឹង​របស់​នាង គឺ​មាន​អង្គការ និង​ស្ថាប័ន​​​​​​​​ធំៗ​ ​ជួយ​អន្តរាគមន៍និង​​​​​​​​​​​​​ចេញ​មុខ​​​សង្កត់​លើ​ពាក្យ​បណ្ដឹង​​នោះ​ យ៉ាង​ខ្លាំង ទើប​ធ្វើ​ឲ្យ​នាង​មើល​ឃើញ​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​មិន​អាច​​​​​​​​ គេច​ផុត ទោះ​ជា​ឧកញ៉ា សុខ ប៊ុន ​ខ្នង​ក្រាស់​ក៏​ដោយ​។ ​​​នាង​បញ្ជាក់​បន្ថែម​ថា​សូម្បី​តែ​មិត្ត​ភ័ក្រ្ត​របស់​​នាង គឺ​នារីជា​​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​​​​​​លោក​ឧកញ៉ា​​បង្ខំ​​ឲ្យ​ចេញ​ទៅ​​ក្រៅ​ជា​មួយ​ខ្លួន រហូត​ក្លាយ​ជា​ជម្លោះ​បែក​ផ្សែង​នោះ ក៏​ត្រូវ​សាសា​​អះ​អាង​ថាបាន​ដាក់​ពាក្យ​ប្ដឹង​​​​​​ទៅ​លើ​ឧកញ៉ា​រូប​នេះពី​ បទ​រំលោភសេពសន្ធវៈ បន្ថែម​លើ​ពាក្យ​បណ្ដឹង​របស់​នាង​​ផងដែរ​។

អតីត​​​​​​​​ពិធីការិនី​ប្រចាំ​​​កម្មវិធី​រាត្រី​កម្សាន្ត​រូប​នេះ​និយាយ​ថា« ​ការ​ពិត​​មិត្ត​ភ័ក្រ្ត​​ខ្ញុំ​ជា​ជន​ជន​ជាតិ​ជប៉ុនហ្នឹង ដាក់​​​ប្ដឹង​តាំង​ពី​ដំណាល​ខ្ញុំ​ម្ល៉េះ ប៉ុន្តែ​​ខ្ញុំ​អត់​ទាន់​ចង់​និយាយ​​លម្អិត​ពី​បណ្ដឹង​គាត់​ទេ ​​ដោយ​សារ​តែ​ខាង​គាត់​​(នារី​ជប៉ុន​) មិន​​ចង់​​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ខ្ញុំសូម​ប្រាប់​ថា ​ម្នាក់​ហ្នឹង​ត្រូវ​​សង​ថ្លៃ​ខូច​ខាត​​ជម្ងឺ​ចិត្ត​ខ្ញុំ​​​​អត់​ក្រោម​ ខ្ទង់​លាន​ទេ ​ហើយ​ទោះ​ជា​បាន​ប៉ុន្មាន​ក៏​ដោយ ខ្ញុំ​​នឹង​ប្រគល់​​​៥០%​ជួយ​ដល់​សង្គម​ភ្លាម​​​​​​​​​​​មិន​លាក់​សូម្បីមួយ ​កាក់​មួយ​សេន​ទេ!»។

មក​ទល់​នឹង​ថ្ងៃ​នេះ ​នៅ​មិន​ទាន់​​ដឹងថា​ ឧកញ៉ា​​សុខ ប៊ុន ​​លាក់​ខ្លួន​នៅ​ទីណា​​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ក្រៅតែ​ពី​មាន​ការ​បញ្ជាក់​ថា​លោក​​ចេញ​ពីប្រទេស​​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​​ ៧ កក្កដា ទៅ​កាន់​​ប្រទេស​សិង្ហបុរី​។

លោកស្រី ​​មូរ សុខ​ហួរ ​​តំណាង​រាស្រ្ត​គណបក្ស​​សង្គ្រោះជាតិ​ បាន​​​ផ្ញើ​​លិខិត​​ទៅ​កាន់​​​ស្ថានទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ សុំ​​ឲ្យ​​​​អាជ្ញាធរ​​​​សិង្ហបុរី​​​ចាប់ឃាត់ខ្លួន​​​​លោក​​ឧកញ៉ា​រូប​​នេះ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​​​ឆ្លើយ​តប​នៅ​ឡើយ​ទេ​។

VODមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពីមេធាវី​របស់​លោក សុខ ប៊ុន បាន​នៅ​ឡើយ​ទេ។​

គួរបញ្ជាក់​ផងដែរ ឧកញ៉ា សុខ ប៊ុន គឺជា​ប្រធាន​ក្រុមហ៊ុនTECHO Development និង​ជា​ប្រធាន​​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​សណ្ឋាគារ​មួយ​កន្លែង​​ចំណាយ​ទុន​អស់​​ កន្លះ​លាន​ដុល្លារ និង​បាន​​បណ្តាក់ទុន​៥០០​លាន​ដុល្លារ​ លើ​គម្រោង​សាងសង់​​ក្រុង​រណប​នៅ​ជ្រោយចង្វា​។ លោក​ក៏​គេ​ស្គាល់​​ថា​​​​ជា​​​ដៃ​មុខ​ជំនួញ​ធំ​ដុំ​​​​​ជា​មួយ​ក្រុម​ហ៊ុន​ ធំៗ​នៅ​​​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ​៕ ​

អានអត្ថបទ៖ អតីតពិធីការិនីសាសា រក្សាជំហរ​ប្ដឹងឧកញ៉ា សុខ​ ប៊ុន​ ករណីហិង្សា​លើ​រូបនាង

ប្រភព៖ VOD
សរសេរមកកាន់លោក វង្ស សុម៉ាលីន vongsomalin@yahoo.com

0 comments:

Post a Comment

Powered by Blogger.