ព័ត៌មានអន្តរជាតិ

កូនប្រុស​ជន​ផ្ដាច់កា​រលី​ប៊ី និង​អតីត​មេទ័ពត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត​ករណី​រំលោភ​សិទ្ធិមនុស្ស​​

លោក Saif al-Islam ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត (រូបថត៖ BBC)

កូនប្រុស​ម្នាក់​របស់​ជ​ន​ផ្ដាច់ការ​លី​ប៊ី និង​អតីត​មេទ័ព​ជាច្រើន​នាក់ រួម​ទាំង​អតីត​នាយករដ្ឋមន្ត្រី​ម្នាក់ ត្រូវបាន​ផ្តន្ទាទោស​ដោយ​ប្រហារជីវិត ពី​បទ​រំលោភ​សិទ្ធិមនុស្ស ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋ​សង្គ្រាម អំឡុង​ពួកគេ​ចូលរួម​បង្ក្រាប​ការបះបោរ​បដិវត្តន៍រ​ដូវ​ផ្កា​រីក​អារ៉ាប់ ឆ្នាំ​២០១១​។​

តាម​ប្រភព​ព័ត៌មាន​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC កូនប្រុស​របស់​ជន​ផ្ដាច់ការ​លី​ប៊ី Muammar Gaddafi គឺ​លោក Saif al-Islam ត្រូវបាន​ផ្ដន្ទាទោស​ប្រហា​ជីវិត ជាមួយ​អតីត​មេទ័ព​មួយចំនួនទៀត ក្នុងនោះ​មាន​លោក Abdullah al-Senussi ជា​ប្រធាន​នាយដ្ឋាន​ចារកម្ម​នៃ​របប Gaddafi ។

តុលាការ​ក្រុង​ទ្រី​ប៉ូ​លី ប្រកាសថា លោក Baghdadi al-Mahmoudi អតីត​នាយករដ្ឋមន្ត្រី​ទទួលទោសប្រហារជីវិត​ផង​ដែរ​។​

ជនឧក្រិដ្ឋ​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​របប​ផ្ដាច់ការ​របស់វរ​សេនីយ៍ Muammar Gaddafi គឺ​ត្រូវបាន​កម្លាំង​មហាជន និង​ចលនា​បដិវត្តន៍​រំដោះ​ប្រទេស​របស់​ពួក​ប្រជាធិបតេយ្យ​លី​ប៊ី​ផ្ដួលរំលំ នៅ​ឆ្នាំ ២០១១​។ ប៉ុន្តែ​នៅ​គ្រា​នោះ​លោក Gaddafi ត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពី​គាត់​ចេញពី​រូង​ក្រោម​ដី ខណៈ​ប្រជាជន​ឡោម​ព័ន្ធ និង​តាម​ប្រមាញ់​ជាច្រើន​ថ្ងៃ​មក​នោះ​។

​ប្រភព​ព័ត៌មាន​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បានឱ្យដឹងថា នៅ​មាន​មេទ័ព​មួយចំនួនទៀត ត្រូវបាន​ផ្តន្ទាទោស​អស់​មួយ​ជីវិត​។

​កូនប្រុស​របស់​លោក Gaddafi ត្រូវបាន​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ ICC ទាមទារ​ឱ្យ​នាំខ្លួន​មក កាត់ទោស​នៅ​ក្រុងឡាអេ​ដែរ តែ​រដ្ឋាភិបាល​ប​ច្ច​ប្បន្ន​បដិសេធ​។ ICC បាន​ចោទ​លោក Saif al-Islam ពីរ​ករណី គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋ​សង្គ្រាម​។ លោក Gaddafi គឺ​ម្នាក់​ក្នុងចំណោម មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់ ដែល​ត្រូវបាន​ផ្ដួលរំលំ​ដោយ​បដិវត្តន៍​មហាជន ហើយ​ក្នុងគ្រានោះ អតីតប្រធានាធិបតី​អេ​ហ្ស៊ី​ប ហូ​ស្នី​ម៉ូ​បា​រ៉ាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​។ លោក​ប្រឈមមុខ​នឹង​ទោស​អស់​មួយ​ជីវិត ខណៈ​អតីត​ប្រធានាធិបតី​ទុយ​នី​ស៊ី បែន​អា​លី និរទេស​ខ្លួន​ទៅ​នៅ ប្រទេស​អា​រ៉ាប៊ីសាវអូឌី​ត​។

បដិវត្តន៍​រដូវ​ផ្កា​រីក​អារ៉ាប់ បាន​នាំមក​នូវ​ការបញ្ចប់​របប​ផ្ដាច់ការ​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​៕
លោក Baghdadi al-Mahmoudi អតីត​នាយករដ្ឋមន្ត្រី​លីប៊ី

0 comments:

Post a Comment

Powered by Blogger.