![]() |
ទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន (រូបថត៖ Channel News Asia) |
ទឹកជំនន់នៅប្រទេសប៉ាគីស្ថាន ដែលកើតឡើងរយៈពេល២សប្ដាហ៍មកនេះ បានសម្លាប់ពលរដ្ឋចំនួន៨១នាក់ ខណៈពលរដ្ឋជិត៣០០ ០០០នាក់ទៀតរងគ្រោះ ហើយលំនៅឋានជិត២០០០ខ្នងជន់លិច។
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងហើយបង្កទឹកជំនន់ជន់យ៉ាងខ្លាំង ដែលធ្វើឱ្យពលរដ្ឋ១៧២០១៦នាក់ ត្រូវបានជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាព។
អ្នកនាំពាក្យនៃភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ គឺលោក Ahmed Kamal បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាទឹកជំនន់ បានរាលដាលដល់ទៅតំបន់កាស្មៀរមួយផ្នែក ដែលជាតំបន់ចែកខណ្ឌរវាង ប៉ាគីស្ថាន និងឥណ្ឌា។
ប្រទេសប៉ាគីស្ថាន តែងតែទទួលរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ ដោយសម្លាប់មនុស្សជាច្រើនរយនាក់ និងបង្កជន់លិចដីកសិកម្មច្រើនលានហិកតា៕
0 comments:
Post a Comment