ចង់ចៀនត្រី អោយមានរសជាតិឆ្ងាញ់ មិនជាប់ខ្ទះ ហើយមានប្រឡាក់ចង្ក្រាន គឺមិនមែនជារឿងដែលពិបាកទេ។ មិត្តៗស្ត្រីមេផ្ទះទាំងឡាយ គ្រាន់តែធ្វើដូចខាងក្រោមនេះ៖

១. វិធីចៀនត្រី កុំអោយជាប់ខ្ទះ
មុនពេលដែលអ្នកចៀនត្រី អ្នកគ្រាន់តែចាក់ទឹកខ្មេះបន្តិចចូលទៅក្នុងខ្ទះ រួចចាក់ប្រេងឆាចូលតាមក្រោយ ទុកទាល់តែប្រេងឡើងក្តៅខ្លាំង សឹមដាក់ត្រីចៀន។ ធ្វើដូចនេះត្រីចៀនរបស់អ្នកនឹងជាប់ខ្ទះទេ ហើយថែមទាំងស្រួយឆ្ងាញ់ទៀតផង។ វិធីមួយទៀត អ្នកត្រូវចាក់ទឹកបន្តិចចូលទៅក្នុងខ្ទះ រួចកំដៅវាទាល់តែរីងទឹក សឹមចាក់ប្រេងចូល ហើយរងចាំទាល់តែប្រេងក្តៅខ្លាំង ទើបចៀនត្រី។
២. វិធីចៀនត្រីមិនខ្ទាតប្រេងចេញក្រៅ
មិនចង់អោយប្រេងខ្ទាតចេញក្រៅ ហើយនៅតែស្រួយឆ្ងាញ់ អ្នកគ្រាន់តែរោយម្សៅមីបន្តិចទៅលើត្រី ទុកអោយម្សៅមីជ្រាបចូលទៅក្នុងសាច់ត្រី សឹមចាប់ផ្តើមយកត្រីទៅចៀន។ វានឹងមិនខ្ទាតប្រេង ហើយស្បែករបស់វាឡើងស្រួយឆ្ងាញ់ទៀតផង។
សាកល្បងធ្វើវិធីទាំងនេះ នៅពេលដែលអ្នកចៀនត្រី៕
0 comments:
Post a Comment