ក្លិនមាត់អាក្រក់ អាចជារឿងមួយគួរឱ្យខ្មាស់ ហើយពេលខ្លះ នាំឱ្យកើតជំងឺថប់អារម្មណ៍ទៀតផង។ វាគ្មានអ្វីដែលគួរឱ្យឆ្ងល់នោះទេ ក្នុងការប្រើប្រាស់ផលិតផល ជាប្រភេទស្ករកៅស៊ូ ទឹកលាងមាត់ និងផលិតផលផ្សេងៗទៀត ដើម្បីបំបាត់បញ្ហាក្លិនមាត់អាក្រក់។ ប៉ុន្តែ ភាគច្រើន ផលិតផលទាំងនេះ គ្រាន់តែមានប្រសិទ្ធភាព បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះវាមិនទៅលុបបំបាត់ អ្វីដែលជាមូលហេតុរបស់វាបានទេ។
អាហារដែលអ្នកទទួលទាន បញ្ហាសុខភាព និងទម្លាប់រស់នៅ គឺជាមូលហេតុមួយចំនួន នៃបញ្ហាក្លិនមាត់អាក្រក់តែម្តង។ ករណីភាគច្រើន អ្នកអាចពង្រឹងសុខភាពមាត់ធ្មេញបាន តាមរយៈការរក្សាអនាម័យមាត់ធ្មេញ។ បើសិនជាការប្រើប្រាស់វិធីសាស្ត្រ ថែរក្សាដោយខ្លួនឯងបែបធម្មតាៗ មិនអាចដោះស្រាយបញ្ហាបានទេនោះ ចូរទៅពិគ្រោះជាមួយពេទ្យធ្មេញ ឬគ្រូពេទ្យជំនាញ ដើម្បីប្រាកដថា វាមិនមានជំងឺអ្វីធ្ងន់ធ្ងរ ដែលកំពុងនាំឱ្យមានក្លិនមាត់អាក្រក់ទេ។
ដើម្បីបន្ថយ ឬបង្ការក្លិនមាត់អាក្រក់ អ្នកគួរតែធ្វើដូចខាងក្រោមនេះ ៖
១.ដុសសម្អាតធ្មេញ ក្រោយពេលទទួលទានអាហាររួច
ចូរដាក់ច្រាសដុសធ្មេញ នៅតាមខ្លួនជាប់ជានិច្ច ដើម្បីអាចប្រើប្រាស់វា ក្រោយពីទទួលទានអាហាររួច។ ចូរដុសសម្អាតធ្មេញ ដោយប្រើថ្នាំដុសធ្មេញ មានជាតិហ្លរអូរ៉ាយ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ជាពិសេស ក្រោយបាយរួច។ ថ្នាំដុសធ្មេញប្រភេទថ្នាំសម្លាប់បាក់តេរី ត្រូវបានគេស្គាល់ថា ជួយបន្ថយបញ្ហាក្លិនមាត់អាក្រក់ដែរ។
២.ប្រើអំបោះរុសធ្មេញ យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ
ការប្រើអំបោះរុសធ្មេញ បានយ៉ាងត្រឹមត្រូវ នឹងសម្អាតអស់នូវ កម្ទិចកម្ទី ចំណីអាហារ និងកំណកចេញពីចន្លោះធ្មេញ ព្រមទាំងគ្រប់គ្រងក្លិនមាត់មិនល្អ បានថែមទៀត។
៣.ដុសសម្អាតអណ្តាត
អណ្តាត គឺជាកំពង់ចម្លងរបស់បាក់តេរី ដូច្នេះ ចូរធ្វើយ៉ាងណា ដុសសម្អាតអណ្តាត ដោយប្រុងប្រយ័ត្នដើម្បីបន្ថយក្លិនមាត់។ អ្នកដែលមានកំណកនៅជាប់អណ្តាត ដោយសារតែការលូតលាស់របស់បាក់តេរីច្រើន (ដោយសារជក់បារី ឬមាត់គគ្រិច) ប្រហែលជាអាចល្អវិញ តាមរយៈការកោសអណ្តាត ឬក៏អាចប្រើច្រាស់ដុសធ្មេញ ដែលមានកន្លែងសម្រាប់សម្អាតអណ្តាតដែរ។
៤.លាងសម្អាតធ្មេញ
បើសិនជាអ្នកពាក់ឧបករណ៍ សម្រាប់អបធ្មេញ ចូរធ្វើយ៉ាងណាលាងសម្អាតវា យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ឬឱ្យពេទ្យធ្មេញសម្អាត។
៥.ចៀសវាងការស្ងួតមាត់
ដើម្បីរក្សាសំណើមក្នុងមាត់ជាប់នោះ ចូរចៀសវាងការជក់បារី និងត្រូវទទួលទានទឹកឱ្យបានច្រើន (មិនមែនកាហ្វេ ភេសជ្ជៈមានជាតិហ្គាស់ ឬគ្រឿងស្រវឹងទេ ព្រោះវានាំឱ្យស្ងួតមាត់លើសដើម)។ ចូរទំពារស្ករកៅស៊ូ ឬស្ករគ្រាប់ដែលគ្មានជាតិផ្អែម ដើម្បីជួយភ្ញោចការបញ្ចេញទឹកមាត់។ បើសិនជាអ្នកមានជំងឺស្ងួតមាត់រ៉ាំរ៉ៃ ពេទ្យធ្មេញ ឬគ្រូពេទ្យប្រហែលប្រហែលជាណែនាំឱ្យ ប្រើផលិតផលអាចបញ្ចេញទឹកមាត់ ឬថ្នាំលេបដើម្បីភ្ញោចទឹកមាត់ហើយ។
៦.ផ្លាស់ប្តូររបបអាហារ
ចូរចៀសវាងអាហារ និងភេសជ្ជៈ ដែលធ្វើឱ្យមានក្លិនមាត់អាក្រក់ ដូចជា អាហារស្អិតៗ ឬអាហារមានជាតិផ្អែម។
៧.ផ្លាស់ប្តូរច្រាសដុសធ្មេញ ឱ្យបានទៀងទាត់
ចូរផ្លាស់ប្តូរច្រាសដុសធ្មេញ នៅពេលអ្នកប្រើបានរាល់ ៣ ទៅ ៤ ខែរួច និងជ្រើសរើសយកច្រាសណាដែលទន់ល្អ។
៨.ចូរធ្វើការណាត់ ជាមួយពេទ្យធ្មេញទៀងទាត់
ចូរទៅជួបពេទ្យធ្មេញជាប្រចាំ យ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យ ឬសម្អាតធ្មេញ៕

ប្រភព៖ health
0 comments:
Post a Comment