ព័ត៌មានអន្តរជាតិ

​ប្រធានាធិបតី​ចិន​ព្រមាន​ឧត្តមសេនីយ៍របស់លោ​ក កុំឱ្យ​ប្រព្រឹត្ត​អំពើពុករលួយ​នាំឱ្យ​អន្តរាយ​ដល់​គ្រួសារ​​

លោក ហ្ស៊ី ​ជិនភី​ង ​ប្រធានាធិបតី​ចិន (រូបថត៖ Time.com)

ប្រធានាធិបតី​ចិន ហ្ស៊ី ​ជិនភី​ង ដែលគេ​ហៅថា​ជា​មេដឹកនាំ​កែទម្រង់ បាន​ព្រមានឧត្តមសេនីយ៍​របស់លោ​ក​កុំឱ្យ​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រយ័ត្ន​គ្រោះថ្នាក់​ទាំង​គ្រួសារ​និង​សង្គម ហើយ ត្រូវមើលពី​ផល​លំបាករបស់មន្ត្រី​ពុករលួយជាច្រើន ដែល​កំពុង​ឃុំខ្លួននៅក្នុង​ពន្ធនាគារ។​

លោក ហ្ស៊ី ជិនភីង ​បានថ្លែង​ព្រមាន​ដូចនេះ នៅ​ចំពោះមុខពួក​មន្ត្រីយោធានៅ​ទីក្រុង Changchun ភាគ​ខាងជើង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យម្សិលមិញ។​

​លោកប្រធានាធិបតី បានថ្លែងថា មាន​ឧត្តមសេនីយ៍ជាច្រើន ហើយត្រូវបាន​កាត់ទោសករណី​ពុករលួយ ហើយមាន​អ្នកខ្លះស្លាប់ក្នុង​ពន្ធនាគារទៀតផង។​

​មិនមានតែឧត្តម​ស​នី​យ៍ដែលត្រូវ​ចាប់ខ្លួន និង​កាត់ទោស​ករណី​ពុករលួយប៉ុណ្ណោះទេ គឺមានមន្ត្រីជាន់ខ្ពស់គណបក្សកុ​ម្មុយនី​ស្តចិន​ជា​ច្រើនទៀត ក៏ត្រូវបាន​កាត់ទោសផងដែរ ក្នុងនោះ​មាន​អភិបាលខេត្ត និងមន្ត្រីតាមក្រសួង​ស៊ីវិលរបស់​រដ្ឋ​ទៀត។

លោក​ ហ្ស៊ី​ ជិន​ភីង ដែល​ឡើងកាន់តំណែង​តាមរយៈ​ការចាត់តាំង​របស់​គណ​បក្ស ត្រូវបានអ្នកសង្កេតការណ៍ហៅ​លោក​ថា ​ជា​អ្នកនយោបាយកែទម្រង់ និង​មានភាព​ហ្មត់ចត់​ជាង​មេដឹកនាំមុនៗ។​

ច្បាប់​ប្រឆាំង​អំពើពុករលួយប្រទេស កំណត់​ទោសពី២០ឆ្នាំទៅ​មួយ​ជីវិត និង​ធ្ងន់​ជាង​នេះ គឺ​ទោសប្រហារជីវិត៕


Source: VOD
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

0 comments:

Post a Comment

Powered by Blogger.