ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំជូត និង មមែ ត្រូវ​​លោកគ្រូ​ទស្សន៍​ទាយ​ចិន​​ Xiao Lixin បក​ស្រាយ​ថា​ខែ​វិច្ឆិកា ខាង​មុខ​នេះ.....


ឆ្នាំជូត និង ឆ្នាំមមែ ត្រូវ​បានចំណាត់ថ្នាក់ កំពូល ក្នុងដើម​ខែ​វិច្ឆិកា ២០១៧ ខាងមុខនេះ តើ​លោក​អ្នក​ដឹង​ទេ​ថា​ហេតុ​អ្វី​ទៅ?

មុននឹងដឹង​ថា​មកពី​ហេតុ​អ្វី លោកគ្រូ Xiao Lixin សូម​ប្រាប់​លោក​អ្នក​អោយដឹង​អំពី បង្គុំធាតុ និង កត្តាសំណាង នៃឆ្នាំជូត ក៏ដូចជាឆ្នាំមមែ នេះ ជាមុនសិន ៖

១. ឆ្នាំជូត

-បង្គុំធាតុ៖ នៅខែវិច្ឆិកាខាងមុខនេះ អ្នកមានពង្ស កណ្តុរគុជ ស្ពាយថង់យាម​​មាស ធាតុមាស​ (តាម​ក្បួនធាតុ​ទាំង​បួន​របស់​ចិន) ដែល​សំដៅ ដល់​មាន​ទ្រព្យ មាន​ដំណឹង​ល្អ មាន​បរិវារ​ មាន​សុខភាព​ល្អ មា​នញាតិ​កុះ​ករ និង មាន​សំណាង​លើ​រឿងរូបិយ​ក្នុង​ជីវិត​ជា​ច្រើន​យ៉ាង​ច្រើន​សណ្ឋាន ។

-កត្តាសំណាង៖ នៅខែវិច្ឆិកា​ខាង​មុខ​នេះ អ្នកនឹងទទួល​បានសំណាង​ពីមនុស្សកើត ឆ្នាំ ម្សាញ់​ ច ឆ្លូវ និង ខាល ច្រើនជាងគេ ។ ប្រសិនបើ​ការធ្វើដំណើរ រកស៊ីជួញដូរ ឬក៏បណ្តាក់ទុន នានា នៅទិស ឧត្តរ​ និង ទក្សិណ ភាគរយច្រើន នឹងទទួលបានជោគជ័យ តាមចិត្តប៉ង រី​ឯ​ទិស​​​មាន​ភាគ​រយ​ល្អ​បន្ទាប់​គឺ ទិស អា​គ្នេយ៍ ។ ប្រសិន បើមនុស្សប្រុសស្រី ឆ្នាំនេះ ចង់បានគូ គួរណាសម្លឹង មនុស្សប្រុសស្រី នៅ បូព៌​ ឬក៏ ឦសាន្ត នៃផ្ទះ របស់អ្នក (សម្រាប់​អ្នក​កំពុង​ស្វែង​រក​គូ មិន​ថា កម្លោះ ក្រមុំ មេម៉ាយ ឬ​ពោះ​ម៉ាយ​ឡើយ)។



២​. ឆ្នាំមមែ៖

-បង្គុំធាតុ៖ នៅខែវិច្ឆិកា​ខាងមុខនេះ អ្នកមានពង្សជា ​​ស្តេចពពែ​មាស ឈរ​លើ​សមុទ្រ​ ធាតុ​ទឹក​ (តាមក្បួន​ធាតុ​ទាំង​បួនរបស់​ចិន) ដែល​មាន​បុណ្យ​បារមី​ខ្ពស់ មាន​បរិវារ​ច្រើនកុះក​រ​ មាន​យស​សក្ត និង ទ្រព្យ​សម្បត្តិ​ច្រើន​ហូរ​ហៀរ ទៅ​ទី​ជិត​ឆ្ងាយ​មាន​មនុស្ស​ល្អ​តាម​ជួយ​ មើល​ថែ ផ្គត់​ផ្គង់ អោយ​សម្បូរណ៍​សប្បាយ និង មាន​សេចក្តី​សុខ​បរិបូរណ៌ ជានិច្ច។

-កត្តាសំណាង៖ នៅខែវិច្ឆិកា​ខាងមុខនេះ អ្នកនឹងទទួលបានលាភសំណាង​ជា​ច្រើនហូរ​ហែរ ពី​មនុស្សដែលមានកំណើត​ក្នុងឆ្នាំ ឆ្លូវ មមី វក និង រោង​ ។ ប្រសិនបើលោក​អ្នក​កំពុង តែសម្លឹងរកគោលដៅរកស៊ី ជួញដូរ វិនិយោគ​ ឬក៏ ធ្វើការនានា សូមធ្វើដំណើរទៅទិស អាគ្នេយ៍​ នីរតី និង បស្ចិ​ម ព្រោះ ទីនោះ មានអ្វីដែលអ្នក​ប្រាថ្នា ចង់បាន និង មានលាភសក្ការៈជា​ច្រើន កំពុង​រង់ចាំ​អ្នក ។ ប្រសិនបើអ្នកកំពុង រកគូស្រករ នោះ គូ​ដែល​កើត​ចេញ​ពី​ទិស ទក្សិណ និង និ​រតី​ នៃផ្ទះ របស់អ្នក គឺជាគូ ដ៏គាប់ប្រសើរបំផុត រីឯ​គូ​ដែល​ប្រ​សើរ​បន្ទាប់ មាន​តែ​ទិស​ឧត្តរ​ តែ​មួយ​គត់ ៕



ដោយសារតែបង្គុំធាតុ និង កត្តាសំណាង នៃឆ្នាំជូត និង មមែ​ នេះហើយ ទើប លោកគ្រូ Xiao Lixin ហ៊ាន​អះអាងថា ក្នុងខែវិច្ឆិកា​ខាងមុខនេះ បើគេកំពុងតែមានទុក្ខ គេ នឹងរួចផុត ពីទុក្ខ បើគេកំពុងក្រ គេនឹងងើបទៅជាមាន បើគេមានបំណងចង់ធ្វើអ្វី មួយ នៅខែវិច្ឆិកា​ ខាងមុខនេះ គេនឹងអាចធ្វើវាបាន ដោយមិនអ្វីមករាំងស្ទះឡើយ ៕ ដូច្នេះ តើ ឆ្នាំជូត និង មមែ​ អាចនិយាយពីអារម្មណ៍ពិត​ចំពោះ ការទស្សន៍ទាយ​នេះ ទៅកាន់ លោកគ្រូ ទេ? តើគ្រួសារ​អ្នកទាំងមូល គិតថា​អ្នក​ជាមនុស្សនាំសំណាង មែន ឬក៏ មិនមែន នាខែវិច្ឆិកា​ខាងមុខនេះ?

ជាចុងក្រោយ លោកគ្រូ Xiao Lixin សូមប្រសិទ្ធពរជ័យ គ្រប់ប្រការ ដល់លោកអ្នក ដែលកើត ឆ្នាំជូត​ និង ឆ្នាំ មមែ​ ព្រមទាំងក្រុមគ្រួសារ របស់គេ អោយ ជួបតែសំណាង ជានិច្ច និរន្ត តទៅ ដោយមិនចំពោះ តែខែវិច្ឆិកា​ តែមួយខែនោះ ទេ គឺ​គ្រប់​ពេល​វេ​លា​តែ​ម្តង ៕


ប្រភពពី៖ Taiiwan Secret
រក្សាសិទ្ធិដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.