ជំនឿ និង ហោរាសាស្ត្រ

ហោរាសាស្រ្តធំប្រចាំខែ វិច្ឆិកា ២០១៧


យោង​តាម​ការ​ទស្សន៍​ទាយ​ដើម ចេញ​ពី​គេ​ហទំព័រ​ចិន Taiiwan Secret ដ៏​ល្បី​ល្បាញ​របស់​ចិន បាន​បក​ស្រាយ​ពី​កត្តា​ផ្លូវ​ជីវិត (ហោរាសាស្រ្ត​ប្រចាំ​ខែ​) និង លាភសំណាង​ប្រចាំ​ខែ របស់​ឆ្នាំ​ទាំង​១២ នៅ​ក្នុ​ង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ តើ​លោក​អ្នក​ដឹង​ទេ​ថា​នឹងមាន​រឿង​អ្វី​ខ្លះ​កើត​ឡើង?

១. អ្នក​កើត​ឆ្នាំ​ជូត៖
​​កណ្តុរទឹក ធាតុ​ឈើក្រអូប​ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ គឺ​ថា​រាល់​កិច្ច​ការងារ​ដែល​ត្រូវ​បំពេញ​រមែង​មាន​ការរអាក់​រអួល​ប្រសិន​បើ​ជី​វិត​គូ​អ្នក​មិន​ទាន់​មាន ប៉ុន្តែ​បើ​អ្នក​មាន​គូហើយ ហើយ​កាន់​តែ​ពិសេស​ទៀត​គឺ​អ្នក​មាន​កូន​នោះ រាល់​ការងារ​ត្រូវ​ដំណើរ​ការ​ទី​មុខ​ដោយ​រលូន​មិន​មាន​អ្នក​រំខានឡើយ ។

- ពណ៌​សំណាង​: ក្រហម​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ជាធម្មតា​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: មិនត្រូវ​ធ្វើ​អ្វី​អត្តនោម័តិ​ពេក​ទេ គួរ​ស្តាប់​អ្នក​ជុំវិញខ្លួន​ទើប​អាច​រកឃើញ​ពន្លឺ​ជោគជ័យ​ខ្លះ​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: ពុំ​សូវ​កាក់កប​ទេ​ តែ​ប្រពន្ធ​នឹង​កូន​ជា​អ្នក​យឹត​យោង។​​
- មិន​ចាំ​បាច់​កែ​រាសី​ឡើយ ចំពោះ​អ្នក​មាន​គូ តែ​បើ​អ្នក​នៅ​លីវ​ត្រូវ​ធ្វើ​បុណ្យ​ដាក់​ទាន​អោយ​បាន​ច្រើន​ លាភ​ល្អ​នឹង​ចូល​មក​វិញ។


២.​ អ្នក​កើត​ឆ្នាំ​ឆ្លូវ៖
​​​គោដំបៅ​ត្រចៀក​​ម្ខាង​ផង បាក់​ជើង​​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ (ដោយ​សារ​តែ​ធាតុ​ឈើ​ស្ទន់​នេះ​ល្អ) នេះ​ក៏​​ដោយ​សារ​តែ​តំរិះ​របស់​អ្នក​ត្រូវ​នឹង​តម្រូវ​ការ​មនុស្ស​ជុំវិញ ដែល​នឹង​ជំរុញ​ខ្សែ​ជីវិត​អ្នក​អោយ​មាន​ភាព​រុង​រឿង​ ត្រចះ​ត្រចង់។

- ពណ៌​សំណាង​: បៃតង និង ទឹក​សណ្តែក​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូក​ល្អឺន​ធម្មតា​ណាស់ ​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ជួប​ឧបសគ្គ និង​អ្នក​ឈ្នានីស​ច្រើន​ តែ​ទទួល​លាភ​មក​វិញ​ក៏​ច្រើន ។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: មិន​បាន​ល្អ​ណាស់​ទេ តែ​ក៏​មិន​មែន​អា​ក្រក់​ដែរ គឺ​បង្គួរ ​។​
- គួរ​កែ​រាសី​អោយ​ល្អ ដោយ​ការ​ប្រើ​ពាក្យ​សច្ចៈ​អោយ​បាន​ច្រើន ។



៣. អ្នក​កើត​ឆ្នាំខាល​៖
ខ្លា​ត្រី ធាតុទឹក ក្នុង​ទន្លេ ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ និង​ធ្វើ​អោយ​ក្តី​ប្រាថ្នា​ទាំង​ពួង​ឆាប់​ក្លាយ​ជា​ការពិត ប៉ុន្តែ​ត្រូវ​មាន​ចិត្ត​សណ្តោស ត្រា​ប្រណី​ដល់​មនុស្ស​ជុំវិញ​អោយ​បាន​ច្រើន ព្រោះ​វា​នឹង​បណ្តាល​នាំ​លាភ​សំណាង​ចូល​មក​ជា​ហូរ​ហែរ ។

- ពណ៌​សំណាង​: ទឹកក្រូច​ និង ខ្មៅ។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អប្រសើរ​ណាស់​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​សន្សឹមៗ​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ប្រសើរ​ណាស់​។​
- មិន​ចាំ​បាច់​កែ​រាសី​ឡើយ ព្រោះ​អ្នក​មាន​ចំណុច​ស្រាប់​ហើយ។



៤.​ អ្នក​កើត​ឆ្នាំ​ថោះ៖
​ទន្សាយ​ប្រផេះ ចរក្នុងព្រៃ​ ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន និង​ធ្វើ​អោយកើត​មាន​ភាព​មិន​ទុក​ចិត្ត​ពី​សំណាក់​មនុស្ស​ក្បែរ​ខ្លួន ដូច្នេះ​គួរ​ណាអ្នក​សាង​កុសល ផ្តល់​ទាន​ដល់​អ្នក​ក្រី​ក្រ និង ព្យាយាម​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដើម្បី​ទទួល​សំណាង​ល្អ​ចូល​មក​វិញ ។

- ពណ៌​សំណាង​: ផ្កាឈូក និង សូកូឡា​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​រកាំរកូស​នឹង​គ្នា​ណាស់​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ជួប​ឧបសគ្គ និង​អ្នក​ឈ្នានីស​ច្រើន​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: ពុំ​សូវ​កាក់កប​ទេ​។​
- គួរ​កែ​រាសី​អោយ​ល្អ ដោយ​ប្រើ​ពាក្យ​ពិត​ ចិត្ត​ស្មោះ​ត្រង់។


៥. អ្នក​កើត​ឆ្នាំរោង៖
​​​​ស្តេចនាគសមុទ្រ​ ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន នឹង​នាំ​មក​នូវ​លាភ​ជា​ច្រើន​យ៉ាង​ដោយ​នឹក​ស្មាន​មិនដល់ ប៉ុន្តែ​ទុក្ខ​សោក​ក៏​អាច​កើត​ឡើង​ច្រើន​ដែរ តែ​កំុ​បារម្ភអី​ ព្រោះ​អ្នក​នឹង​មាន​អ្នក​ចូល​រួម​កំដរ ដើម្បី​ជួយ​រំសាយ​ទុក្ខ​ទាំង​នោះ​បាន​ផង​ដែរ ។

- ពណ៌​សំណាង​: លឿងទុំ និង បណ្តូល​ចេក​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់ចិត្ត និង ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ណាស់ ​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្វី​ដំណើរការ​ទៅមុខ​ជា​ធម្មតា លើក​លែង​តែ​ការងារ​ណា​ដែល​អ្នក​ពឹក​ពាក់​គេ​ទាំង​ស្រុង ប៉ុណ្ណោះ ព្រោះ​អាច​មាន​ភាព​រអាក់រអួល​ខ្លះៗ កើត​ឡើង​ជា​យថាហេតុ ​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: មាន​លក្ខណៈល្អ​ប្រសើរ​ណាស់ ​។​​
- គ្មាន​អ្វី​ត្រូវ​កែ​ចំពោះ​រាសី​ក្នុង​អំឡុង​ពេល​នេះ​ឡើយ ចូល​រីក​រាយ​ចុះ ។


៦. អ្នក​កើត​ឆ្នាំម្សាញ់៖
​ពស់​វែកស្រង៉ែ​ ​អ្នកស្រុក​ចាប់​បាន​ ធាតុមាស​រា​គី​ ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ ពី​មនុស្ស​នៅ​ក្បែរ​ខ្លួន និង មនុស្ស​រួម​អាជីព​ជាមួយ​គ្នា ប្រការ​ដែល​ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ជានិច្ច គឺ មិន​ត្រូវ​លោភ​លន់ មិនត្រូវ​ក្បត់​ទំនុក​ចិត្ត​មនុស្ស​ក្បែរ​ខ្លួន ព្រោះ​វា​នឹង​កាន់​តែ​ធ្វើ​អោយ​ជី​វិត​របស់​អ្នក​ដើរ​ចូល​ដល់​ផ្លូវ​កាន់​តែ​ដុន​ដាប ប៉ុន្តែ​មិន​ជា​អ្វី​ចាប់​ពី​សប្តាហ៍​ទី​២ ទៅ​អ្នក​​នឹង​បា​ន​ប្រសើរ​ឡើង​វិញ​ហើយ ហើយ​លុយ​ក៏​រត់​ចូល​ហោប៉ៅ​ទៀត ។

- ពណ៌​សំណាង​: កាប់​ស្តាំង និង និល ។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មិន​សូវ​យល់​ចិត្ត​គ្នា​ទេ ព្រោះ​ច្រើន​កើត​ការ​យល់​ច្រឡំ ​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ដើម​ខែ​រៀង​មិន​សូវ​រលូន តែ​ដល់​ពាក់​កណ្តាល​ខែ​នឹង​មាន​ស្ថានភាព​ធូរ​ស្រាល ហើយ​ទទួល​បាន​ចំណូល​ច្រើនៗ ។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: បាន​ត្រឹម​កម្រិត​មធ្យម​ប៉ុណ្ណោះ​។
- គួរ​កែរ​រាសី​រកស៊ី និង ប្រាក់​កាស់ ដោយ រៀប​ចំ​គំនិត​អោយ​វែង​ឆ្ងាយ ស្តាប់អ្នក​ដទៃ​អោយ​ច្រើន និង ត្រូវ​តែ​ចិត្ត​ដាច់​ក្នុង​ការ​សម្រេច​ចិត្ត ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដោយបំពាន និង លោភ​លន់ ។​​


ប្រភពពី៖ Taiiwan Secret
ប្រែសម្រួល និង រក្សា​សិទ្ធិដោយ៖ Moha Sneha

៧៖ អ្នក​កើត​ឆ្នាំ​មមី៖
សេះនិលក្នុង​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ ពោល​ពាក្យ​សច្ចៈ នឹង​មាន​លាភ​ចូលច្រើនៗ ជាង​ឆ្នាំ​ណាៗ ទាំង​អស់ ។ ទន្ទឹម​នឹង​លាភ​សំណាង​មក​ដល់​ អ្នក​ត្រូវ​តែ​ធ្វើ​បុណ្យ​សាង​កុសល​អោយ​បាន​ច្រើន ព្រោះ​ខែ​ក្រោយ​ៗ អ្នក​នឹង​កាន់​តែ​ហេង​ចូល​ច្រើនៗ ជាង​នេះ ទៅ​ទៀត ។

- ពណ៌​សំណាង​: ស និង ត្របែកព្រៃ​​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ល្អូក​ល្អឺន​នឹង​គ្នា​ដូច​ធម្មតា ​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ដាក់​ចុះ​ដុះ​តាម​ដៃ ហើយ​នឹង​មាន​រឿង​ល្អ​ៗ ដែល​នាំ​យក​ចំណូល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នក​ផង​ដែរ​ ​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: ល្អ​ប្រសើរ​ណាស់ ។​
-មិន​គួរ​មាន​អ្វី​ត្រូវ​​​កែ​លើ​រាសី​របស់​អ្នក​ឡើយ ។



៨៖ អ្នក​កើត​ឆ្នាំមមែ៖
ពពែស្រុក សេដ្ឋី​ចិញ្ចឹម​ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ដោយ​សារ​តែ​កាល​ពី​បុព្វ​អ្នក​មាន​ចំណង​អឃាត​ច្រើន​ពេក ប៉ុន្តែ​មិន​ជាអ្វីអ្នក​នឹង​ទទួល​បាន​សំណាង​ច្រើនៗ ព្រោះ​ជាតិ​នេះ​អ្នក​មាន​បញ្ញា និង​បុណ្យ​ច្រើន​ជាង​ជន​ដទៃ ។​ ទន្ទឹង​នឹង​នេះ បើ​អ្នក​អាច​អត់​ធន់​បាន តែ ១ ទៅ ២ ភាគ នោះ អ្នក​នឹង​កាន់​តែ​មាន​លាភ​ខាង​ទ្រព្យ​សម្បត្តិ​ចូល​កាន់​តែ​ច្រើន ។

- ពណ៌​សំណាង​: កណ្តុរ​ប្រម៉េះ និង ខៀវ​ចាស់ ។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាពស្និទ្ធស្នាល​ជាធម្មតា​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្នក​នឹង​មាន​លាភ​សំណាង​ចេញ​ពី​ការ​ផ្សង​សំណាង ឬក៏ កិច្ច​ការងារ​ដែល​​គេ​ពឹង​ពាក់ ដូច្នេះ​ទោះ​ជា​ហត់​ប៉ុណ្ណា​ក៏​ដោយត្រូវ​តែ​តស៊ូ ព្រោះ លាភ​ធំ ជិត​ចូល​មក​ដល់​ហើយ ។
- មិន​មាន​អ្វី​គួរ​កែ​លើ​រាសី​របស់​អ្នក​ឡើយ ព្រោះ​ថា​វា​ល្អ​គ្រប់​គ្រាន់ណាស់​ទៅ​ហើយ ។


៩. អ្នក​កើត​ឆ្នាំ​វក៖
​​​​ស្វាភ្នំ ធាតុមាស​ទឹកដប់ នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ ហេតុ​នេះ​អ្នក​នឹង​ទទួល​បាន​សំណាង​បន្តិច​ម្តងៗ ដោយ​មាន​មនុស្ស​ល្អ​ជួយ​ជ្រុម​ជ្រែង និង ផ្តល់​កំលាំង​ចិត្ត បើ​មាន​មិត្ត​ច្រើន​ ពួក​គេ​សុទ្ធ​តែ​ចិត្ត​ល្អ អោយ​អ្នក​ពឹង​អ្វី​ក៏​បាន ។

- ពណ៌​សំណាង​: ត្នោត ស និង លឿង​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្វី​ដំណើរការ​ទៅមុខ​ជាធម្មតា​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: មាន​លក្ខណៈ​បង្គួរ​ប៉ុណ្ណោះ​។​​
- គួរ​កែ​រាសី​លុយ​កាក់​អោយ​បាន​ល្អ ត្រូវ​តែ​បន្ថយ​សុរា បង្កើន​ប្រាជ្ញា និង ភាព​ខ្នះ​ខ្នែង ។



១០. អ្នក​កើត​ឆ្នាំ​រកា៖
​មាន់ចិញ្ចឹម​ក្នុងទ្រុង​ ធាតុដែក​ថែប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​សម្តី​អោយ​បា​ន​ច្រើន​បំផុត បើ​មាន​គំនិត​រក​ស៊ី​អ្វី​ត្រូវ​គិត​គូរ​អោ​យ​ល្អិត​ល្អន់ ព្រោះ​រាសី​អ្នក​មាន​លាភ ៧០% តែ​ក៏ មាន​ស៊យ ៣០% ដែរ ។ ទន្ទឹម​នឹង​នេះ​មិន​គួរ​ទុក​ចិត្ត​មនុស្ស​និយាយ​លឿនៗ និង មនុស្ស​ឈ្លាស​វៃ​ពេក​ទេ ព្រោះ អ្នក​ទាំង​ពីរ​នេះ មិន​ល្អ​សម្រាប់​រាសី​អ្នក​ឡើយ ។

- ពណ៌​សំណាង​: ផ្ទៃមេឃ​ និង ពងមាន់ ។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់​ចិត្ត​គ្នា​ណាស់ ​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ក្តី​រំពឹង​ច្រើន​តែ​នាំ​នូវ​ភាព​ខក​ចិត្ត​មក​វិញ តែ​រឿង​ល្អ​ដែល​មិន​បាន​រំពឹង​បែ​រជា​ចូល​មក​វិញ ដែល​ធ្វើ​អោយ​អ្នក​ភ្ញាក់​ផ្អើល​មែន​ទែន ។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: បាន​ត្រឹម​កម្រិត​មធ្យម​ប៉ុណ្ណោះ​។
- គួរ​កែរ​រាសី​រកស៊ី និង ប្រាក់​កាស់ ដោយ រៀប​ចំ​គំនិត​អោយ​វែង​ឆ្ងាយ ស្តាប់អ្នក​ដទៃ​អោយ​ច្រើន និង ត្រូវ​តែ​ចិត្ត​ដាច់​ក្នុង​ការ​សម្រេច​ចិត្ត ។​​


១១៖ អ្នក​កើត​ឆ្នាំច៖
សុនខ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​មាស មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្តី​កង្វល់​ទាំង​ពួង​ឆាប់​រលាយ រសាយ​ ចេញ​ពី​ជីវិត​របស់​អ្នក ហើយ​លាភ​សំណាង ក៏​ដូច​ជា​សេចក្តី​ប្រាថ្នា ដែល​អ្នក​តែ​តែង​សុបិន្ត​ទាំង​យប់ ទាំង​ថ្ងៃ​ ថា នឹង​មាន​វា វា​ក៏​នឹង​អាច​ក្លាយ​ជា​ការពិត​ក្នុង​ពេល​ខាង​មុខឆាប់​ៗ​នេះ​ផង​ដែរ ។

- ពណ៌​សំណាង​: ស្វាយក្រម៉ៅ​​ និង បៃ​តង ។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាពស្និទ្ធស្នាល​ជាធម្មតា​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្វី​ដែល​ធ្លាប់​តែ​លក់​មិន​ចេញ នឹង​ប្រែ​ជា​លក់​ចេញ ចំណូល​ដែល​ធ្លាប់​រំពឹង​ តែ​មិន​ដែល​បាន នឹង​ប្រែ​ជា​បាន ជាក់​ជា​មិន​ខាន ។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: ល្អ​ណាស់ ​។​
- គួរ​កែ​រាសី​ស្នេហា អោយ​កាន់តែ​ល្អ​ជាង​នេះ ត្រូវ តែ​ចំណាយ​ពេល​ រសៀល ឬ​ល្ងាច នៅ​ក្បែរ​អោយ​កាន់​តែ​ច្រើន នោះ គូ​ស្នេហ៍​អ្នក​នឹង​មាន​ភាព​ស្អិត​រមួត​ជាង​ស្ករ​តាំង​ម៉ែ​ទៅ​ទៀត ។


១២៖ អ្នក​កើត​ឆ្នាំ​កុរ៖
ជ្រូកខ្លា​ឃ្លោក មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន និង​នាំ​លាភ​ជ័យ​ចូល​ដល់​គ្រួសារ​ច្រើន និង មាន​មនុស្ស​គោរព​ស្រលាញ់​រាប់​អាន​ជា​ច្រើន​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ អ្នក​អាច​មាន​ដំណើរ​កម្សាន្ត ទៅ​កន្លែង​មួយ​ចំនួន​ផង​ដែរ​ បើ​តាម​ជើង​លេខ​ឆ្លើយ​ប្រាប់ ។

- ពណ៌​សំណាង​: ផ្ទៃខ្មៅ និង ស​។
- សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ល្អូក​ល្អឺន​នឹង​គ្នា​ដូច​ធម្មតា ​។
- សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ដាក់​ចុះ​ដុះ​តាម​ដៃ ហើយ​នឹង​មាន​រឿង​ល្អ​ៗ ដែល​នាំ​យក​ចំណូល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នក​ផង​ដែរ​ ​។
- សំណាង​ក្នុង​រឿង​ប្រាក់កាស​: ល្អ​ប្រសើរ​ណាស់ ។​
-មិន​គួរ​មាន​អ្វី​ត្រូវ​​​កែ​លើ​រាសី​របស់​អ្នក​ឡើយ ។


ប្រភពពី៖ Taiiwan Secret
ប្រែសម្រួល និង រក្សា​សិទ្ធិដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.