តាមការទស្សន៍ទាយ ចេញពីគេហទំព័ររបស់អ្នកគ្រូ Sabrina Lao បានអះអាងអោយដឹងថា ថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៧ គឺជាថ្ងៃល្អឥតខ្ចោះចំពោះឆ្នាំកំណើតចិនទាំង ៩ ដែលមានដូចជាឆ្នាំ ជូត ឆ្លូវ ខាល ថោះ មមី មមែ រកា ច និង កុរ ព្រោះថាឆ្នាំខាងលើទទួលបាននូវពន្លឺ ៩ ព័ណ៌ ពីឋានទាំង ៣ (ឋានសួគ៌ ឋានមនុស្ស និង ឋាននរក) ដែលធ្វើអោយជីវិតរបស់ពួកគេមានលាភ មានសំណាង គេចផុតរាល់គ្រោះភ័យ ព្រមទាំងសម្រេចរាល់ក្តីបំណង ក្នុងរយៈពេល ១១ថ្ងៃជាប់ៗគ្នា ដោយគិតចាប់ពីថ្ងៃទី១១ ខែ១១ នេះ ទៅ ។ ក្នុងនោះផងដែរ ពន្លឺ ៩ ព័ណ៌ ពីឋានទាំង ៣ បានជូននូវសារជូនពរ ដល់ឆ្នាំទាំង ៩ នេះ ដូចតទៅ៖
១. ពន្លឺ ៩ ព័ណ៌ ពីឋានសួគ៌
បានជូនពរដល់អ្នកដែលមានកំណើតក្នុងឆ្នាំចិន ទាំង ៩ ខាងលើ អោយជួបតែរឿងល្អ ឡើងឋានៈ កើនយស ទទួលបានការសរសើររាប់មិនអស់ មានគំនិតប្រាជ្ញាឈ្លាសវៃ និង ទទួលបាននូវការសម្រេចគ្រប់ក្តីបំណង ។
២. ពន្លឺ ៩ ព័ណ៌ ពីឋានមនុស្ស
បានជូនពរដល់អ្នកដែលមានកំណើតក្នុងឆ្នាំចិន ទាំង ៩ ខាងលើ អោយមានទ្រព្យសម្បត្តិច្រើនហូរហៀរ មានញាតិស្រលាញ់រាប់អានច្រើន សត្រូវក្លាយជាមិត្ត មានសុខភាពល្អ ធ្វើដំណើរទីជិតទីឆ្ងាយ ជួបតែសុខសុវត្ថិភាព និង ភាពរីកចម្រើន ។
៣. ពន្លឺ ៩ ព័ណ៌ ពីឋាននរក
បានជូនពរដល់អ្នកដែលមានកំណើតក្នុងឆ្នាំចិន ទាំង ៩ ខាងលើ អោយមនុស្សបៀតបៀនអ្នករលាយអស់ អំពើអំព័ន្ធ អាបធ្មប់ ឬក៏ បណ្តាសារអរូបិយនានា សូមអោយរលាយឃ្លាចឆ្ងាយពីជីវិតប្រចាំថ្ងៃរបស់អ្នក និងសូមអោយខ្មោចព្រាយ បីសាច ម្រេញគង់វាល និង អ្នកតានានា តាមជួយបង្វែរហេតុភេទអាក្រក់ៗ អោយទៅជាល្អដល់អ្នកគ្រប់ពេល ។
ក្រៅពីការទស្សន៍ទាយសម្រាប់ឆ្នាំទាំង ៩ ខាងលើនេះ អ្នកគ្រូបានប្រាប់អោយដឹងថា ឆ្នាំ៣ ដទៃទៀតក៏មិនសូវជាអាក្រក់ប៉ុន្មានដែរ តែទាស់ត្រង់មិនអាចទទួលបានលាភសំណាងច្រើនដូចគេ ក្នុងពេល ជាប់ៗគ្នា ១១ ថ្ងៃប៉ុណ្ណោះ ។
មុនបញ្ចប់ការទស្សន៍ទាយ អ្នកគ្រូបានដាស់តឿនដល់ឆ្នាំទាំង ៩ ចំនួនបីចំណុច ដើម្បីអោយធានាអោយបានថា ពួកគេអាចទទួលបានលាភសំណាង និង គេចផុតគ្រោះភ័យ ១០០% ក្នុងថ្ងៃកំណត់ខាងលើ គឺ៖
ចំណុចទី១៖ មិនត្រូវសាងរឿងអប្បមង្គល ដូចជាសាហាយ-ស្មន់ កាប់សំលាប់ និង រំលោភបំពានទ្រព្យអ្នកដទៃឡើយ ។
ចំណុចទី២៖ ត្រូវចេះសាងកុសល្យចំពោះជនក្រីក្រ តាមរយៈការដាក់ទាន ឬក៏ ការបង្ហាត់បង្ហាញនានា ដើម្បីទទួលបានការជូនពរដោយស្មោះអស់ពីចិត្តចេញ ពីពួកគាត់ (ជនក្រីក្រ) ។
ចំណុចទី៣៖ មិនត្រូវជេរស្តី ឬក៏ ប្រមាថ អ្នកមានគុណ ឬក៏ គ្រូបាអាចារ្យឡើយ ព្រោះចំណុចនេះជំនឿនាំស៊យ ផ្ទួនៗដល់ទៅ ១១ ថ្ងៃទៅវិញ ។
ចុងក្រោយនេះ អ្នកគ្រូសូមអរគុណ និង ជូនពររាល់ក្តីបំណងរបស់អ្នកគ្រប់គ្នាបានសម្រេចគ្រប់យ៉ាងមិនចំពោះថា អ្នកជាអ្នកណាឡើយ ឬក៏ កើតក្នុងឆ្នាំណាឡើយ !
ប្រែសម្រួលពី៖ Sabrina Lao
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment