ចំណេះដឹងថ្មីៗ

របស់ ៤ យ៉ាង​ស្រី​ៗ​​ចូលចិត្តចំណាយ​លុយ​ខ្ជះខ្ជាយ​ទៅ​លើ​វា​ខ្លាំង​បំផុត


ចង់​ដឹង​អត់​ថា​អ្វី​រឿង​ឥតប្រយោជន៍​ដែល​ស្រី​ៗ​ចូលចិត្ត​ធ្វើ​នោះ មាន​អ្វី​ខ្លះ​ទៅ? ចម្លើយ​គឺ​នៅ​ខាងក្រោម​នេះ​ឯង៖

១.សមាជិក​ក្លឹប​ហាត់ប្រាណ

ប្រសិនបើ​អ្នក​គ្មាន​ពេល​ទៅ​ហាត់​គ្រប់​គ្រាន់​ទេ ការ​ចុះឈ្មោះ​ជា​សមាជិក​នៅ​កន្លែង​ហាត់​ប្រាណ​ណា​មួយ​វា​ជា​ការ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ទៅ​វិញ​ទេ។ បើ​ចង់​ចុះ​ជា​សមាជិក​ឲ្យ​ចំណេញ គួរតែ​ទៅ​ហាត់​រៀងរាល់ថ្ងៃ តែ​បើ​គ្រាន់តែ​យូរ​ៗ​ម្ដង ឬ​គ្រាន់តែ​ចង់​ថត​រូប​បង្ហោះ​ទេ កុំ​អី​ល្អ​ជាង អ្នក​អាច​ជ្រើសរើស​ការ​ទៅ​ហាត់​មួយ​ថ្ងៃ បង់​ប្រាក់​តាម​ថ្ងៃ​ទៅ​វិញ​បាន​ចំណេញ​ជាង។

២.ការ​កុម្ម៉ង់

មិន​ថា​ជា​អាហារ សម្ភារៈ ឬ​សំលៀកបំពាក់​ដែល​កុម្ម៉ង់​តាម​អនឡាញ សុទ្ធតែ​ជា​ការ​ខ្ជះខ្ជាយ។ គួរតែ​ចេះ​ប្រើ​សន្សំសំចៃ​ខ្លះ ដើម្បី​ទុក​លុយ​នៅ​ក្នុង​ខ្លួន​ខ្លះ ។ មិនមែន​​បំបិទសិទ្ធ​មិន​ឲ្យ​ទិញ​អ្វី​ថ្មី​ឡើយ តែកុំ​ឃើញ​ទិញ​ៗ​ពេក ព្រោះ​អាច​មាន​អាសន្នពេល​​​ណា​មួយ ​ត្រូវ​ការ​លុយ​ជា​បន្ទាន់​ ហើយ​អាចមាន​។



៣.ភេសជ្ជៈ

ចំណុច​នេះ​គឺ​សំដៅ​ទៅ​ដល់​ភេសជ្ជៈ​ដែល​ទទួលទាន​ជា​ប្រចាំ ដោយ​អ្នក​ខ្លះ​ ចូល​ហាង​ទំនើប​នា​នា​ដើម្បី​តែ​បាន​ផឹក​មួយ​ពែង​តូច ដែល​មិន​សម​នឹង​លទ្ធភាព​ខ្លួន។ ភេសជ្ជៈ​ណា​ដែល​អាច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ផឹក​បាន​ គួរ​តែ​ធ្វើ​ទៅកុំ​ចំណាយ​លុយ​ទៅ​លើ​ហាង​ច្រើន​ពេក។

៤.ចំណាយ​លើ​ការ​តុបតែង​ខ្លួន

អ្វី​ដែល​មនុស្ស​ស្រី​ជាច្រើន​ចូលចិត្ត​ធ្វើ​នោះ គឺ​កក់ គាប ផ្លុំ សក់ លាប​ក្រចក។ មិន​គួរ​ទៅ​រក​ជាង​គ្រប់​ពេល​ពេក​ទេ ព្រោះ​ទាំង​អស់​នោះ​អ្នក​សុទ្ធតែ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន ហើយ​ចាំ​ពេល​បន្ទាន់​ខ្លាំង​ចាំ​ទៅ​សាឡន ទើប​ប្រសើរ​សម្រាប់​ខ្លួន​អ្នក៕



ប្រភពបរទេសពី៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី (Kanha.sabay.com.kh)

0 comments:

Post a Comment

Powered by Blogger.