ជំនឿ និង ហោរាសាស្ត្រ

ជោគជតា​រាសី​នៃ​ឆ្នាំ​ទាំង​ ១២ (ប្រុស​-ស្រី) ក្នុង​ឆ្នាំ​ថ្មី ២០១៨ ខាង​មុខ​នេះ!


យោង​តាម​ Horoscope Hindu China បាន​ព្យាករណ៍​អំពី​ជោគ​ជតា​រាសី​នៃ​ឆ្នាំ​ទាំង ១២ ក្នុងឆ្នាំ​ថ្មី ឆ្នាំ​២០១៨ ខាងមុខ​នេះ​ ដូច​តទៅ​នេះ៖

1- អ្នកកើត​ឆ្នាំ​ជូត

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​អ្នក​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់ ដួង​ជតា​របស់​អ្នក​ត្រូវ​ខាត​បង់ ឬ​ត្រូវ​មាន​ជំងឺ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​គិត​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​មែន​ទែន បើ​កាល​ណា​ភ្លាត់​អ្នក​មុខ​ជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឱ្យ​ធរមាន​ចិត្ត​។ ​ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ត្លុក​កំប្លែង​ជាមួយ​គេ​ញយ​ពេក ត្រូវ​រៀប​ឫក​ឱ្យ​មាន​របៀប​ និង​ប្រកាន់​ភ្ជាប់​តែ​សេចក្ដី​ថ្លៃ​ថ្នូរ ទើប​អាច​ឆ្លង​ផុត​គ្រោះ​ទាំង​នោះ​បាន​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​អ្នក​មិន​សូវ​ល្អ​នោះ​ទេ អ្នក​មិន​សូវ​បាន​រីករាយ​សប្បាយ​ចិត្ត​នោះ​ទេ ​អ្នក​ធ្វើ​ការ​ជាមួយ​អ្នក មិត្ត​ភក្ដិ​របស់​អ្នក​ជា​មនុស្ស​ជោគ​ថោក​ដឹក​នាំ​អ្នក​ឱ្យ​ខូចខាត​ទុន​ក្នុង​រយៈ​ឆ្នាំ​នេះ។ ក្នុង​ឆ្នាំ​នេះ​អ្នក​មិន​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក​នោះ​ទេ ​ចង់​បើក​ហាង​រកស៊ី​អ្វី​មួយ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ដាច់​ខាត​កុំ​ពឹង​អ្នក​ដទៃ​ឱ្យ​ជួយ​ទុក្ខធុរៈ​ឱ្យ​សោះ​។

2- អ្នកកើត​ឆ្នាំឆ្លូវ

-បើ​ជា​មនុស្ស​ប្រុស និង​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ​ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ជោគជតា​រាសី​របស់​អ្នក​​មិន​សូវ​បាន​ល្អ​ឡើយ លោក​អ្នក​នឹង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​​អនេក​ មិត្ត​ភក្ដិ ញាតិ​សន្ដាន​ ដែល​ធ្លាប់​មាន​គុណ​បំណាច់​លើ​អ្នក​នឹង​ត្រូវ​និរាស​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​នឹង​ត្រូវ​ខាត​ប្រយោជន៍​ខ្លះ​ទៀត​ផង ។ ​ប៉ុន្តែ​អ្នក​នឹង​មាន​គេ​ជួយ​ឈឺ​ឆ្អាល និង​ដោះ​ស្រាយ​បញ្ហា​ឱ្យ ​ជួន​កាល​ក្នុង​ឆ្នាំ​នេះ​អ្នក​អាច​នឹង​រុះរើ​ផ្ទះ ហើយ​សង់​ផ្ទះ​ថ្មី​ផង​។

3- អ្នកកើត​ឆ្នាំខាល

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​រាសី​របស់​អ្នក​មិន​សូវ​បាន​ស្រូល​​បួល​នោះ​ទេ អ្នក​នឹង​ត្រូវ​ជួប​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ​ប៉ុន្តែ​អ្នក​ត្រូវ​ខិត​ខំ​ពុះពារ និង​ប្រឹង​រំងាប់​ចិត្ត​ទប់ទល់​នឹង​បញ្ហា​នានា​ឱ្យ​បាន ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការងារ​ឬ​កិច្ចការ​យ៉ាង​ណា​នោះ​ដោយ​សេចក្ដី​ឧស្សាហ៍​ព្យាយាម ​និង​ស្វាហាប់​បំពេញ​ឱ្យ​អង់អាច​ជានិច្ច​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​អ្នក​នឹង​បាន​ការងារ​ធ្វើ​ជា​ប្រាកដ បើ​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទៀត​កាន់​តែ​ល្អ ព្រោះ​នឹង​មាន​លាភ​សំណាង​យ៉ាង​បន្ទាន់​។ ​អ្នក​កើត​ឆ្នាំ​នេះ ក្នុង​ឆ្នាំ​ថ្មី​នេះ ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​រាប់​អាន​មនុស្ស​បន្តិច ព្រោះ​មាន​អ្នក​ច្រណែន​​ឫស្យា​ចំពោះ​ផល​ដែល​អ្នក​ទទួល​បាន​។

4- អ្នកកើត​ឆ្នាំថោះ

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​លាភ​សំណាង​ធំ តែ​មុន​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​នេះ អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​អ្នក​ជា​មុន​សិន​ហេតុផល​នេះ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​ ព្រោះ​អាច​នឹង​មាន​ក្រុម​ចោរ​មាន​បំណង​ទុក​មុន​ក្នុង​ការ​ធ្វើ​ចោរកម្ម​។ ​បន្ទាប់​ពី​ឆ្លង​ផុត​គ្រោះ​នេះ​ហើយ អ្នក​នឹង​ទទួល​បាន​មុខ​ដំណែង​ថ្មី មាន​នាទី​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ តែ​ក៏​ត្រូវ​ថែរក្សា​សុខភាព​ផង​ ព្រោះ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​បញ្ហា​សុខភាព​តិចតួច​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​របស់​អ្នក​មិន​ល្អ​ប្រសើរ​នោះ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​​ណាស់ ​លោក​អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពនិត្យ​​វិនិច្ឆ័យ​ឱ្យ​បាន​ល្អិត​ល្អន់​បន្តិច​។ ​ចំពោះ​នៅ​កន្លែង​ការងារ​អ្នក​នឹង​មាន​បញ្ហា ហើយ​សេចក្ដី​ស្និទ្ធស្នាល​​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​នឹង​ផ្ដល់​ផល​អាសាបង់​ឱ្យ​អ្នក​វិញ​។ ​ដូចនេះ​ដើម្បី​ឆ្លង​ផុត​គ្រោះ​កាច​នេះ អ្នក​ត្រូវ​ខ្នះខ្នែង​ ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​អាច​ប្រាសចាក​ចេញ​ពី​ទុក្ខ​បាន​។

5- អ្នកកើត​ឆ្នាំរោង

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទី​កន្លែង ​បើ​មិន​ដូច្នោះ​ទេ​ អ្នក​មុខ​ជា​ត្រូវ​នឿយណាយ​​ធុញ​ទ្រាន់​នឹង​កន្លែង​ចាស់​ ឬ​ត្រូវ​ផ្លាស់​ប្ដូរ​លំនៅឋាន​ផង​ក៏​មាន​ បើ​មាន​ការ​លក់ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព​ ការ​នេះ​នឹង​បណ្ដាល​ជា​ហេតុ​ឱ្យ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​។ ​​តំណ​ត​ទៅ​ពេល​ខាង​មុខ​នេះ​ អ្នក​នឹង​មាន​ការ​ស្កៀប​រមាស់​ជាមួយ​ក្រុមហ៊ុន ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​ធ្វើ​ឱ្យ​អ្នក​មាន​សេចក្ដី​ហ្មង​ចិត្ត​។ ​បើ​យ៉ាង​ហោច​ណាស់​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក​​​នឹង​សម្រេច​ដូច​បំណង​ រស់​នៅ​យ៉ាង​មាន​សុភមង្គល ប៉ុន្តែ​​អ្នក​អាច​មាន​បញ្ហា​ជា​មួយ​នឹង​មេបា​បន្តិច​បន្តួច រួច​ពី​ហេតុការណ៍​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ ចំពោះ​ការងារ អ្នក​នឹង​​បាន​ឡើង​ដំណែង​មិន​ខាន ​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បញ្ហា​ចោរកម្ម និង​អគ្គីភ័យ ចំណែក​សុខភាព​វិញ​អាច​ឈឺ​ផ្ដាសាយ​តិចតួច​ប៉ុណ្ណោះ​៕
6- អ្នកកើត​ឆ្នាំម្សាញ់

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជាទី​បំផុត មាន​សេចក្ដី​សុខ​យ៉ាង​លើសលប់​ មាន​លាភ​សំណាង​មក​ដល់​ផ្ទះ​។ ​និយាយ​ពី​គ្រួសារ​ក៏​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃ​លែង ​ហើយ​ចំណោះ​ការងារ ឬ​របរ​រកស៊ី​ ជំនួញ​ជួញដូរ​វិញ​នឹង​សម្រេច​បាន​ផល​យ៉ាង​ពិត​ប្រាកដ​។ ​អ្នក​កើត​ឆ្នាំ​នេះ គឺ​មិន​ត្រូវ​ឈឺ​ឆ្អាល​រឿង​អ្នក​ដទៃ​ខ្លាំង​ពេកទេ ហើយ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ការ​រាប់​អាន​មនុស្ស​បន្តិច​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ឆ្នាំ​នេះ ជោគជតា​របស់​អ្នក​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ ជា​ឆ្នាំ​ដែល​អ្នក​នឹង​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់​។ ​ដូច្នេះ​ហើយ​មុន​នឹង​ធ្វើ​អ្វី​មួយ​ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ កុំ​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង លេង​សើច​ឡេះ​ឡោះ ​ត្រូវ​ធ្វើ​ឱ្យ​នឹង​ធឹង​ មាន​របៀប​រៀបរយ និង​សុភាព​រាបសា​ ហើយ​ត្រូវ​ប្រកាន់​ភ្ជាប់​ជានិច្ច​​នូវ​អំពើ​ល្អ​ ទើប​គ្រោះ​ចង្រៃ​វិនាស​ខ្ចាត់ខ្ចាយ​បាន​។

​7- អ្នកកើត​ឆ្នាំមមី

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​អ្នក​នឹង​បាន​ការងារ​ធ្វើ​ជា​ប្រាកដ បើ​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទៀត​កាន់​តែ​ល្អ ព្រោះ​នឹង​មាន​លាភ​សំណាង​យ៉ាង​បន្ទាន់​។ ​អ្នក​កើត​ឆ្នាំ​នេះ ក្នុង​ឆ្នាំ​ថ្មី​នេះ ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​រាប់​អាន​មនុស្ស​បន្តិច ព្រោះ​មាន​អ្នក​ច្រណែន​​ឫស្យា​ចំពោះ​ផល​ដែល​អ្នក​ទទួល​បាន​។

-​បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ជោគ​លាភ​​មុខ​ជា​មក​រក​អ្នក​មិន​ខាន ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​មួយ​នឹង​សម្រេច​ដូច​បំណង​ ព្រោះ​មាន​មិត្ត​ភក្ដិ​ ឬ​ចៅហ្វាយ​នាយ​ជា​ធំ ប្រុង​នឹង​ទំនុក​បម្រុង​ដល់​អ្នក​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​​មាត់​វែង​មាត់​ខ្លី បេះបួយ​និយាយ​ដើម​អ្នក​ណា​ដាច់​ខាត ព្រោះ​អាច​នឹង​ជួប​រឿង​អាក្រក់​។

8- អ្នកកើត​ឆ្នាំមមែ

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក​​​នឹង​សម្រេច​ដូច​បំណង​ រស់​នៅ​យ៉ាង​មាន​សុភមង្គល ប៉ុន្តែ​​អ្នក​អាច​មាន​បញ្ហា​ជា​មួយ​នឹង​មេបា​បន្តិច​បន្តួច រួច​ពី​ហេតុការណ៍​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ ចំពោះ​ការងារ អ្នក​នឹង​​បាន​ឡើង​ដំណែង​មិន​ខាន ​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បញ្ហា​ចោរកម្ម និង​អគ្គីភ័យ ចំណែក​សុខភាព​វិញ​អាច​ឈឺ​ផ្ដាសាយ​តិចតួច​ប៉ុណ្ណោះ​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​របស់​អ្នក​មិន​សូវ​ល្អ​នោះ​ទេ ​លោក​អ្នក​នឹង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​​អនេក​ មិត្ត​ភក្ដិ ញាតិ​សន្ដាន​ ដែល​ធ្លាប់​មាន​គុណ​បំណាច់​លើ​អ្នក​នឹង​ត្រូវ​និរាស​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​នឹង​ត្រូវ​ខាត​ប្រយោជន៍​ខ្លះ​ទៀត​ផង ។ ​ប៉ុន្តែ​អ្នក​នឹង​មាន​គេ​ជួយ​ឈឺ​ឆ្អាល និង​ដោះ​ស្រាយ​បញ្ហា​ឱ្យ ​ជួន​កាល​ក្នុង​ឆ្នាំ​នេះ​អ្នក​អាច​នឹង​រុះរើ​ផ្ទះ ហើយ​សង់​ផ្ទះ​ថ្មី​ផង​។

9- អ្នកកើត​ឆ្នាំវក​​

​-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​របស់​អ្នក​មិន​ល្អ​ប្រសើរ​នោះ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​​ណាស់ ​លោក​អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពនិត្យ​​វិនិច្ឆ័យ​ឱ្យ​បាន​ល្អិត​ល្អន់​បន្តិច​មុនធ្វើអ្វីមួយ។ ​ចំពោះ​នៅ​កន្លែង​ការងារ​អ្នក​នឹង​មាន​បញ្ហា ហើយ​សេចក្ដី​ស្និទ្ធស្នាល​​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​នឹង​ផ្ដល់​ផល​អាសាបង់​ឱ្យ​អ្នក​វិញ​។ ​ដូចនេះ​ដើម្បី​ឆ្លង​ផុត​គ្រោះ​កាច​នេះ អ្នក​ត្រូវ​ខ្នះខ្នែង​ ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​អាច​ប្រាសចាក​ចេញ​ពី​ទុក្ខ​បាន​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​របស់​អ្នក​ល្អ​បំផុត លាភ​សំណាង​នឹង​ដល់​កណ្ដាប់​ដៃ​អ្នក ​ជោគជ័យ​គ្រប់​​ប្រការ ហើយ​នឹង​ទទួល​បាន​ការ​លើក​តម្កើង​ពី​មនុស្ស​ទូទៅ បើ​អ្នក​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទៀត​កាន់​តែ​ល្អ​ផ្ដាច់​ហើយ​។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​គង់​គេច​មិន​ផុត​ពី​ការ​រំខាន​ ពី​សាច់ញាតិ​របស់​អ្នក​បន្តិចបន្តួច​។

10- អ្នកកើត​ឆ្នាំរកា

​​-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល ជូន​ដល់​កណ្ដាប់​ដៃ​ ហើយ​ខ្លួន​អ្នក​ត្រូវ​ទទួល​បាន​ជោគជ័យ​គ្រប់​ប្រការ ហើយ​បើ​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទៀត​កាន់​តែ​ល្អ​ប្រសើរ អ្នក​ដែល​ធ្លាប់​ជា​សត្រូវ​ទាំង​ឡាយ​នឹង​ក្លាយ​ជា​មិត្ត​។ ​ប៉ុន្តែ​យ៉ាង​ណា​ក្ដី​អ្នក​មិន​គួរ​ទុក​ចិត្ត​នរណា​ម្នាក់​ឡើយ ត្រូវ​ប្រយ័ត្ន​ជា​និច្ច​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​លាភ​សំណាង​ធំ តែ​មុន​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​នេះ អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​អ្នក​ជា​មុន​សិន​ហេតុផល​នេះ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​ ព្រោះ​អាច​នឹង​មាន​ក្រុម​ចោរ​មាន​បំណង​ទុក​មុន​ក្នុង​ការ​ធ្វើ​ចោរកម្ម​។ ​បន្ទាប់​ពី​ឆ្លង​ផុត​គ្រោះ​នេះ​ហើយ អ្នក​នឹង​ទទួល​បាន​មុខ​ដំណែង​ថ្មី មាន​នាទី​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ តែ​ក៏​ត្រូវ​ថែរក្សា​សុខភាព​ផង​ ព្រោះ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​បញ្ហា​សុខភាព​តិចតួច​។

11- អ្នកកើត​ឆ្នាំច

​-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ជោគ​លាភ​នឹង​មក​ដល់​ដៃ​អ្នក ហើយ​នឹង​ជោគជ័យ​គ្រប់​ប្រការ ចង់​ធ្វើ​អ្វី​ក៏​សម្រេច​បាន​ដូច​បំណង​ តែ​មិន​ត្រូវ​ចេះ​បេះបួយ​ពាក្យ​សម្ដី និយាយ​ដើម​គេ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​មិត្តភាព​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ​ក្នុង​ឆ្នាំ​នេះ​រាសី​របស់​អ្នក​មិន​សូវ​បាន​ស្រូល​​បួល​នោះ​ទេ អ្នក​នឹង​ត្រូវ​ជួប​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ​ប៉ុន្តែ​អ្នក​ត្រូវ​ខិត​ខំ​ពុះពារ និង​ប្រឹង​រំងាប់​ចិត្ត​ទប់ទល់​នឹង​បញ្ហា​នានា​ឱ្យ​បាន ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការងារ​ឬ​កិច្ចការ​យ៉ាង​ណា​នោះ​ដោយ​សេចក្ដី​ឧស្សាហ៍​ព្យាយាម ​និង​ស្វាហាប់​បំពេញ​ឱ្យ​អង់អាច​ជានិច្ច​។

12- អ្នកកើត​ឆ្នាំកុរ

​-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​អ្នក​មិន​សូវ​ល្អ​នោះ​ទេ អ្នក​មិន​សូវ​បាន​រីករាយ​សប្បាយ​ចិត្ត​នោះ​ទេ ​អ្នក​ធ្វើ​ការ​ជាមួយ​អ្នក មិត្ត​ភក្ដិ​របស់​អ្នក​ជា​មនុស្ស​ជោគ​ថោក​ដឹក​នាំ​អ្នក​ឱ្យ​ខូចខាត​ទុន​ក្នុង​រយៈ​ឆ្នាំ​នេះ។ ក្នុង​ឆ្នាំ​នេះ​អ្នក​មិន​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក​នោះ​ទេ ​ចង់​បើក​ហាង​រកស៊ី​អ្វី​មួយ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ដាច់​ខាត​កុំ​ពឹង​អ្នក​ដទៃ​ឱ្យ​ជួយ​ទុក្ខធុរៈ​ឱ្យ​សោះ​។

-បើ​ជា​មនុស្ស​​ស្រី​ទំនាយ​ថា​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជាទី​បំផុត មាន​សេចក្ដី​សុខ​យ៉ាង​លើសលប់​ មាន​លាភ​សំណាង​មក​ដល់​ផ្ទះ​។ ​និយាយ​ពី​គ្រួសារ​ក៏​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃ​លែង ​ហើយ​ចំណោះ​ការងារ ឬ​របរ​រកស៊ី​ ជំនួញ​ជួញដូរ​វិញ​នឹង​សម្រេច​បាន​ផល​យ៉ាង​ពិត​ប្រាកដ​។ ​អ្នក​កើត​ឆ្នាំ​នេះ គឺ​មិន​ត្រូវ​ឈឺ​ឆ្អាល​រឿង​អ្នក​ដទៃ​ខ្លាំង​ពេល​ទេ ហើយ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ការ​រាប់​អាន​មនុស្ស​បន្តិច​។

ប្រភពពី៖ Horoscope Hindu China
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.