ជំនឿ និង ហោរាសាស្ត្រ

១ ក្នុង​ចំណោម ១ ម៉ឺននាក់​ ៖ ឆ្លូវ និង កុរ នឹង​ទទួល​សំណាង​នូវ​អំឡុង​ ២ ឆ្នាំ​ក្រោយ !


ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ២ ដែលនឹងហេងៗ និងអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ដើម្បីលោកអ្នកបានជ្រាបដូច​តទៅ​នេះ! ក្រោយពីអានសូម លោកអ្នកមេត្តាជួយ ចែករំលែក ដើម្បីអោយ អ្នកដទៃ​បានដឹងផង អរគុណ!!!

១.ឆ្នាំឆ្លូវ
បុគ្គលទាំងឡាយណាដែលមានកំណើត​កើតឆ្នាំ​ឆ្លូវ គេគឺជាមនុស្សមានសំណាងខ្លះណាស់ គ្រាន់តែពេលនេះ មានអ្នកខ្លះសំណាងក៏ បានមកដល់ ឯអ្នកខ្លះទៀតមិនទាន់មកដល់ ព្រោះ មនុស្សម្នាក់កើតឆ្នាំដូចគ្នា តែខែ និងម៉ោង គឺខុសគ្នា ។ យ៉ាងណាមិញ មនុស្សឆ្នាំឆ្លូវ នេះ ជាមនុស្សអត់ធ្មត់នឹងការងារណាស់ ស៊ូធ្វើការគ្រប់បែបយ៉ាង ដោយមិនចេះទំរុណ ឬត្អូញ ត្អែរ ឡើយ ឲ្យតែមនុស្សជុំវិញ សាទរ សរសើរ និង ជួយជ្រុមជ្រែង ។

ហេតុដូចនេះហើយ គេជាមនុស្សមួយក្នុង ១ម៉ឺន ដែលនឹងអាចទទួល ​លាភ​សំណាង ​នៅ ២ ឆ្នាំ​ក្រោយ ​នេះ ហើយលាភសំណាងរបស់គេនោះ ភាគច្រើន​គឺ​បានមក​ពី​គំរោងការ​របស់​អ្នក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ដែលវាជា​ហេតុ​ដែល​ធ្វើឲ្យ ឬនាំឲ្យ គេ ​ទទួលបាន​ផល​នៅ​អំឡុង ២ ឆ្នាំ​ក្រោយ​​នេះ​។ ទន្ទឹមនឹងនេះ គេក៏អាចមានលាភចេញពីមនុស្សផ្ទុយភេទនាំមកឲ្យផងដែរ ។



២.ឆ្នាំកុរ
បុគ្គលទាំងឡាយណាដែលមាន​កំណើត​កើត​ឆ្នាំកុរ​ បើជាមនុស្សប្រុសរាងក្បាលខូចបន្តិច ប៉ុន្តែឆ្លាត បើមនុស្សស្រីវិញ ច្រើនលែងឬកជាស្រីស្អាត ហើយក៏មានមនុស្សប្រុសជាច្រើន តាមលួងលោមស្រលាញ់ដែរ តែទោះជាយ៉ាងណាមនុស្សទាំងពីរភេទនេះ មិនងាយ ប្រគល់ ក្តីស្រលាញ់របស់គេឲ្យ ទៅនរណាផ្តេសផ្តាស ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយឡើយ ។

ដោយសារតែកត្តានេះហើយ ទើបវត្ថុស័ក្ត ប្រសិទ្ធពរជ័យដល់គេ ឲ្យហេងៗ និងអាចមាន លាភសំណាង ១ ក្នុង​ចំណោម ១ម៉ឺន​នាក់ នៅអំឡុង ២ ឆ្នាំ​ក្រោយ​ ​នេះ ដែលលាភ​សំណាងមួយនោះ អាចចេញពីការខិតខំរបស់គេ អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឋានៈ និង តួនាទី ឲ្យផងក៏ថាបាន ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬចៅហ្វាយនាយផងដែរ ។


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.