ជំនឿ និង ហោរាសាស្ត្រ

មាន​ឆ្នាំ រោង និង ខាល ក្នុង​ផ្ទះ ដូច​មាន​មាស​ និងពេជ្រ មួយ​កេះធំ​​ចឹង ហេតុ​អ្វី​ទៅ?



លើលោកនេះ មានមនុស្សច្រើនប្រភេទណាស់ អ្នកខ្លះមាន អ្នកខ្លះក្រ អ្នកខ្លះមានការងារធ្វើ ឯ អ្នកខ្លះគ្មានការងារធ្វើ ... តាមសម្តីរបស់អ្នកគ្រូទស្សន៍ទាយ Sabrina Liao គាត់បាន បរិយាយ​ប្រាប់នៅក្នុងគេហទំព័រ របស់់គាត់ថា ទោះយ៉ាងណា របស់លើលោកនេះ គឺមិនមានភាពទៀងទាត់ ឡើយ ដូច្នេះ បើលោក អ្នកមានជីវិត ដាច់ខាតត្រូវតែ មានសង្ឃឹម សម្លឹងអោយឆ្ងាយ ដើម្បី អភិវឌ្ឍខ្លួន ទៅមុខ ដើម្បី ទទួលបានលាភសំណាង និង ជោគជ័យក្នុងជីវិត ។

ដោយសារ តែបែបនេះ​ ហើយទើបគាត់ បានប្រាប់អោយដឹងទៀតថា ឆ្នាំពីរ បើបច្ចុប្បន្ន គេមានទ្រព្យហូរហៀរហើយ គេនឹងមានសំណាងផ្សេងៗទៀត នៅឆ្នាំក្រោយ (បន្ទាប់ពីចូលឆ្នាំថ្មីចិន ឆ្នាំច ២០១៨)នេះ តែបើអ្នកមិនទាន់មានទ្រព្យច្រើនទេ ឬក៏មិនទាន់មានមុខរបរជាប់លាប់ទេ នាឆ្នាំក្រោយ គេនឹង មានរបស់ទាំងនោះ ជាក់ជាមិនខាន ហើយ បើគេកំពុងមានទុក្ខវិញ ឆ្នាំក្រោយនេះ គេ ក៏នឹងអាចងើបឡើងវិញ ហើយ ងើបខ្លាំង ថែមទៀត ផង ដែល ធ្វើឲ្យគេ សប្បាយចិត្តខ្លាំង មានទ្រព្យ មានយសស័ក្ត ឋានៈ មុខមាត់ មានមនុស្សរាប់អាន មានអ្នកក្រោមឳវាទច្រើន និង មានមនុស្សស្មោះត្រង់ជាមួយក៏ច្រើន និង មានបុត្រជាទីស្រលាញ់ (សម្រាប់អ្នកកំពុងចាប់ផ្តើម គ្រួសារ ហើយរំពឹងចង់បានបុត្រ) ។ មួយវិញទៀត គេនឹង សំណាងកប់ពពក ដែលនឹកស្មានសឹង មិនដល់ ទៅលើរឿងមួយចំនួន ដូចជា បុព្វទ្រព្យ (កំណប់) និង ស្នេហា (គូព្រេងដូចបំណងប៉ង) ជាដើម នៅឆ្នាំបន្ទាប់ៗ។ តើ ឆ្នាំ ពីរនោះគឺជាឆ្នាំណាទៅ? ពួកគេ គឺមានឆ្នាំ រោង និង ខាល ដ៏អស្ចារ្យមហាសាល ។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូ​ទស្សន៍​ទាយ​ហ៊ាន​អះអាង​ថា មាន​ឆ្នាំ រោង និង ខាល ដូច​មាន​កំណប់​មួយ​ពាង​ធំ​អ៊ី​ចឹង ។ តើ​អ្នក​ជឿ​នៅ​ឥឡូវ​ហ្នឹង​អ្នក​ដែល​មាន​ឆ្នាំ​ រោង​ និង ខាល ក្នុង​ផ្ទះ ឬក៏​ម្ចាស់​ខ្លួន​ផ្ទាល់ ?






ប្រភព Facebook: Sabrina Liao Astrology
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.