ក្នុងឆ្នាំរកា ក្នុងពាក់កណ្តាលខែតុលា រហូតដល់ ដើមខែវិច្ឆិកា នេះ គឺជា
ថ្ងៃខែឆ្នាំល្អ សម្រាប់អំណាចភេទញី នៃ ឆ្នាំឆ្លូវ ខាល រោង មមី និង ច ហេតុដូចនេះ ហើយពន្លឺបារមី ក៏ដូចជា ដួងព្រលឹងជីដូនជីតា និង បុព្វការីជនជាច្រើននៅលើលោក បានដាក់ទំនាយដល់រាល់មនុស្សស្រីដែលមានឆ្នាំ
ឆ្លូវ ខាល រោង មមី និង ច ខាងលើ អោយជួបប្រទះតែលាភសំណាង ចាប់ពីពេលនេះ រហូតតទៅអោយបានពេញមួយខែ ប៉ុន្តែអ្វីដែលផ្តោចសំខាន់ជាពិសេសនោះ គឺថា ពួកគេនឹងក្លាយជាមនុស្សស្រីដែលមនុស្សម្នាទាំងពួងគោរព ស្រលាញ់ ចង់រាប់អាន និង ចង់ប្រកបការងាររកស៊ីជាមួយខ្លាំងមែនទែន ព្រោះ ចាប់ពីពាក់កណ្តាលខែតុលានេះទៅ មនុស្សស្រីដែលកើតឆ្នាំខាងលើ មានមន្តស្នេហ៍ មានប្រាជ្ញាឈ្លាសវៃ មានមនុស្សតាមជួយជ្រោមជ្រែងច្រើន និង មានចំណុចល្អៗជាច្រើនយ៉ាង ដែលមនុស្សស្រីឆ្នាំដទៃមិនមាន ។



រាល់ការធ្វើដំណើរទៅទីជិតឆ្ងាយរបស់មនុស្សស្រីដែលមានឆ្នាំកំណើតខាងលើ គឺ មានសុវត្ថិភាព មានភាពរីករាយ មានអារម្មណ៍ស្រស់ស្រាយ និង មានរឿងល្អកើតឡើងដល់ខ្លួនពួកគេជារឿយៗ ។ ប្រសិនបើនាងកំពុងប្រកបការងារអ្វីមួយ នាងនឹងសម្រេចដូចចិត្តប៉ង ១០០% ហើយបើនាងកំពុងគួចចិត្តប៉ងចង់បានអ្វីមកជាកម្មសិទ្ធិខ្លួន នឹងបានសម្រេចផងដែរ!
តែអ្វីដែលគួររំលឹកហើយ រំលឹកទៀតចំពោះ មនុស្សស្រីខាងលើ គឺអាចនឹងដាច់លាភបាន ប្រសិនបើគេ បំពានទៅលើចំណុចបីខាងក្រោម៖
១. ផិតក្បត់ មិនស្មោះត្រង់
២. មិនគោរពពុកម៉ែ (មិនថាសាច់បង្កើត ឬសាច់ថ្លៃឡើយ)
៣. ទុកចិត្តមនុស្សប្លែកមុខ ឬក៏ មនុស្សដែលធ្លាប់ក្បត់អ្នកកន្លងមក

Copyrighted: Moha Sneha
0 comments:
Post a Comment