ជំនឿ និង ហោរាសាស្ត្រ

តើ​ឆ្នាំ​កំណើត​បែប​អឺ​រ៉ុបមួយ​ណា ស័ក្ត​សម​ជា​គូ​ព្រេង​អ្នក​នា​ថ្ងៃ​អនា​គត?


យោងតាមការស្រាវជ្រាវពី Nature Neroscience បានឲ្យដឹងថា គេក៏អាចទស្សន៍ទាយដឹងដែរ ថា តើតារានិករមួយណាស័ក្ដិសម រួមរស់ស្នេហាជាមួយតារានិករណានោះ!!!

១) Aquarius: 20-មករា ទៅដល់ 18-កុម្ភៈ (កុម្ភៈរាសី ឬ ក្អម) ៖ ពួកគេជាប្រភេទមនុស្សដែលឆាប់ធុញថប់ អារម្មណ៍ ជាមនុស្សឯករាជ្យ និងត្រូវការពេលច្រើនសម្រាប់ខ្លួនឯង ។ គេចូលចិត្តដៃគូណាដែល ស្មោះត្រង់ ចេះនិយាយទាក់ទងគ្នា ហើយ ចេះស្រមើស្រមៃខ្ពស់។
ដៃគូស័ក្ដិសម៖ Leo (សីហរាសី ឬតោ)



២) Pisces: 19-កុម្ភៈ ទៅដល់ 20-មិនា (មីនរាសី ឬ ត្រី)៖ គេជាមនុស្ស មានភាពឆ្នៃប្រឌិតខ្ពស់ ហើយចូលចិត្តប្រើពេលវេលាម្នាក់ឯង គិតពីជីវិត នៅថ្ងៃមុខ។ គេតែងតែ ខ្វាយខ្វល់ ពីដៃគូស្នេហាគេ ជាពិសេសអ្នកមិនអាចរកអ្នកណាដែលស្មោះត្រង់ជាង Piscesបានទៀតទេ។
ដៃគូស័ក្ដិសម៖Virgo (កញ្ញារាសី ឬ ស្រីក្រមុំ)

៣) Aries: 21-មិនា ទៅដល់ 19-មេសា(មេសរាសី ឬ ចៀម)៖ ជាមនុស្សមិនខ្លាចឧបសគ្គ មិនថាវាពិបាកឬយ៉ាងណាទេ គេតែងតែពុះពារដើម្បីខ្លួន និងអ្នកដទៃ ផងដែរ។ គេជាមនុស្សដែលត្រូវការដៃគួណា ដែលចេះរៀនរស់នឹងតស៊ូ ក្នុងជីវិត។
ដៃគូស័ក្ដិសម៖ Libra(តុលរាសី ឬ ជញ្ជីង)

៤) Taurus: 20-មេសា ទៅដល់ 20-ឧសភា(ឧសភរាសី ឬ គោជល់)៖ ជាមនុស្សរឹងរូសបន្តិច តែជាក់លាក់នឹងការងារ គេមិនមានទម្លាប់ទុកការងារចោលនោះទេ។ គេត្រូវការដៃគូណា ដែលស្មោះត្រង់ អាចទុកចិត្តបាន គេមិននិយាយច្រើនឡើយ តែត្រូវការដៃគូដែលនៅខាងគេរហូត មិនថាមានរឿងអ្វីក៏ដោយ។
ដៃគូស័ក្ដិសម៖ Scorpio(វិច្ឆិករាសី ឬ ខ្យាដំរី)



៥) Gemini: 21-ឧសភា ទៅដល់ 20-មិថុនា(មិថុនរាសី ឬ មនុស្សភ្លោះ) ៖ ពួកគេជាមនុស្សមានទឹកចិត្ត ចេះជួយ អ្នកដទៃ ហើយអាចសម្របខ្លួនទៅគ្រប់ស្ថានភាពទាំងអស់។ គេត្រូវការមនុស្សណា ដែលសន្ទនាគ្នាបានតាមសម្រួល ចេះប្រកួតប្រជែងជាមួយគ្នា ហើយមានចិត្តចង់ស្រឡាញ់គ្នាយូរ ទើបគេព្រមស្រឡាញ់។
ដៃគូស័ក្ដិសម៖ Sagittarius (ធ្នូរាសី ឬ ធ្នូ)

៦) Cancer: 21-មិថុនា ទៅដល់ 22-កក្កដា(កក្កដរាសី ឬក្តាម)៖ ជាមនុស្សរាងស្មុគស្មាញបន្ដិច ហើយពិបាកនឹងយល់ តែពួកគេ ស្មោះត្រង់ខ្លាំងណាស់ ជាមួយដៃគូស្នេហា។
ដៃគូស័ក្ដិសម៖ Capricorn (មកររាសី ឬ ពពែ)

៧) Leo: 23-កក្កដា ទៅដល់ 22-សីហា (សីហរាសី ឬតោ)៖ គេជាមនុស្សកើតមក ដើម្បីក្លាយជា មេដឹកនាំគេ ជាមនុស្សមានបេះដូងដ៏កក់ក្ដៅ សប្បាយរីករាយ ហើយ ងប់ងុលនឹងអ្វីដែលខ្លួនឯងធ្វើ។
ដៃគូស័ក្ដិសម៖ Aquarius (កុម្ភៈរាសី ឬ ក្អម)

៨) Virgo: 23-សីហា ទៅដល់ 22-កញ្ញា (កញ្ញារាសី ឬ ស្រីក្រមុំ)៖ ជាមនុស្សធ្វើការខ្លាំងណាស់ សម្រាប់ពេញមួយជីវិតគេ តែពេលខ្លះគេគិតច្រើនពេកនាំឱ្យជីវិតគិតទៅវាពិបាកសម្រាប់គេ។
ដៃគូស័ក្ដិសម៖ Pisces(មីនរាសី ឬ ត្រី)

៩) Libra: 23-កញ្ញា ទៅដល់ 22-តុលា (តុលរាសី ឬ ជញ្ជីង)៖ ជាមនុស្ស ចូលចិត្តសន្តិភាព មិនសូវចង់មានបញ្ហាជាមួយអ្នកណាឡើយ ហើយគេមិនចូលចិត្តនៅម្នាក់ឯងឡើយ។ គេត្រូវការដៃគូណាដែលមិនចូលចិត្តមានរឿងឬបញ្ហាដូចគ្នា ហើយស្រឡាញ់សុភមង្គលជានិច្ច។
ដៃគូស័ក្ដិសម៖ Aries(មេសរាសី ឬ ចៀម)



១០) Scorpio: 23-តុលា ទៅដល់ 21-វិច្ឆិកា (វិច្ឆិករាសី ឬ ខ្យាដំរី)៖ ជាមនុស្សស្ងប់ស្ងាត់ ចូលចិត្តរាប់អានមិត្ត ភក្ដិច្រើន តែគេអាក្រក់បន្តិចពេលដែលមាននរណាមកកុហក និង យករឿងខ្លួនទៅប្រាប់អ្នកដទៃ ។
ដៃគូស័ក្ដិសម៖ Taurus(ឧសភរាសី ឬ គោជល់)

១១) Sagittarius: 22-វិច្ឆិកា ទៅដល់ 21-ធ្នូ (ធ្នូរាសី ឬ ធ្នូ)៖ ជាមនុស្សត្រូវការមានសេរីភាពបន្តិច ចូលចិត្តដើរលេង រុករកអ្វីថ្មីៗ គែត្រូវការដៃ គូ ណាដែលលេងច្រើន ចេះកំប្លែង រួសរាយ ផងដែរ។
ដៃគូស័ក្ដិសម៖ Gemini(មិថុនរាសី ឬ មនុស្សភ្លោះ)

១២) Capricorn: 22-ធ្នូ ទៅដល់ 19-មករា (មកររាសី ឬ ពពែ)៖ ជាតារានិករដែល ធ្វើការប្រឹងប្រែងខ្លាំងជាងគេបំផុត មានភាពម៉ត់ចត់ ហើយស្រឡាញ់នូវអ្វីដែលខ្លួនធ្វើ។ គេត្រូវការដៃគូណាដែល ស្មោះត្រង់ខ្លាំង ហើយមានភាពអំណត់ធន់នឹងជីវិត។
ដៃ​គូ​ស័ក្ដិសម​៖ Cancer(កក្កដ​រាសី ឬ​ក្តាម)



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.