ជំនឿ និង ហោរាសាស្ត្រ

ទាយ​អំពី​សុបិន ៦ យ៉ាង និង ន័យ​បង្កប់​របស់​វា


​សុបិន​អាច​បង្កប់​ទៅ​ដោយ​រឿងរ៉ាវ​ខ្លះៗ​ដែល​ហួស​ពី​ការគិត​របស់​យើង ហើយ​មនុស្ស​ជាច្រើន មានជំនឿថា សុបិន ឬ​ការ​យល់សប្តិ អាច​ជា​ប្រផ្នូល​ល្អ ឬ​អាក្រក់ ឬ​អាច​ទាយ​អំពី​ហេតុការណ៍​ដែល​កើតឡើង ចំពោះ​អ្នក​នាបច្ចុប្បន្ន​និង​អនាគត​បាន ។ 

​១. សុបិន​ឃើញ​ឧប្បត្តិហេតុ​
​ការ​សុបិន​ឃើញ​ឧប្បត្តិហេតុ​បញ្ជាក់​ពី​ការ​ខ្វល់ខ្វាយ​ធំធេង​ដល់​រឿង​ អ្វីមួយ ជាការ​ប្រាប់ថា​នៅក្នុង ក្តីកង្វល់​នេះ​អ្នក​បាន​មើលរំលង​បញ្ហា​ដទៃ​ទៀត ដែល​អ្នក​តែង​ផ្តោត​ការយកចិត្តទុកដាក់​ជា​ង​នេះ ។ បើ​សុបិន ឃើញ​អ្នក​រង​នូវ​គ្រោះថ្នាក់​នោះ​បញ្ជាក់ថា អ្នក​បារម្ភ​ខ្លាំង​ពី​ភាព​មិន​ប្រក្រតី​លើ​រាងកាយ ដូច្នេះ​គួរ​ទៅពិនិត្យ សុខភាព​រាងកាយ​ឱ្យបាន​ល្អ ។​

​២. សុបិន​ឃើញ​ក្បត់ចិត្ត​គូស្នេហ៍​
​​ប្រសិន​សុបិន​ថា មិន​ស្មោះត្រង់​នឹង​គូគ្រង​របស់​អ្នក​បញ្ជាក់ថា អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចិត្ត មនុស្ស​ណា​ម្នាក់ ពិសេស​ប្រយ័ត្ន​មិន​ថ្មីៗ ព្រោះ​គេ​អាច​ប្រទូសរ៉ាយ ឬ​រំលោភ​លើ​ការទុកចិត្ត​របស់​អ្នក ។ បើ​សុបិន​ថា មាន​គេ​អូសទាញ​ឱ្យ​អ្នក​ក្បត់ចិត្ត​គូស្នេហ៍ ប៉ុន្តែ​អ្នក​ទប់ចិត្ត​ខ្លួនឯង​បាន​បញ្ជាក់ថា អ្នកនឹង​បណ្តោយ ឱ្យ​ឱកាស​ក្នុង​ជីវិត​កន្ទងទៅ​ដោយ​ឯកឯង ។​

៣. ​សុបិន​ឃើញ​យន្តហោះ​
​បញ្ជាក់ថា អ្នក​កំពុង​មាន​គំនិត​បង្កើត​ថ្មី​យ៉ាង​ឈ្លាសវៃ ។ បើ​យល់សប្តិ​ថា​អ្នក​ជា​អាកាសយានិក​មាន ន័យ​ថា អ្នក​កំពុង​ត្រួតត្រា​ស្ថានភាព​ដែល​កំពុង​កើតឡើង​ប្រកប​ដោយ​សេរីភាព​និង​ សមត្ថភាព​ដូច​ដែល​អ្នក​ត្រូវ ការ​នេះ​ជា​សុបិន​ល្អ ។ បើ​សុបិន​ឃើញ​ថា​អ្នក​ជា​អ្នកដំណើរ​គឺ​ប្រាប់ថា មាន​ដំណឹង​សំខាន់​ដែល​នឹង​កែប្រែ​គំនិត អ្នក​ចំពោះ​អ្នកណាម្នាក់ ។

​៤. សុបិន​ឃើញ​សត្វ​
​បញ្ជាក់​ពី​ដំណឹង​ល្អ សម្រាប់​ការធ្វើ​ជំនួញ​របស់​អ្នក ។ សត្វ​ដែល​នៅ​ស្ងៀម​ចាត់ទុកថា ជា​ប្រផ្នូល​ល្អ តែ​បើ​សិន​ជា​សត្វ​ក្នុង​សុបិន​នោះ​គំរាម ឬ​ខាំ​គ្នា​ឯង​នោះ​បញ្ជាក់ថា មាន​ការយល់ច្រឡំ​កើតឡើង​នៅ​កន្លែង​ធ្វើ ការ ។ ការ​យល់សប្តិ​ឃើញ​សត្វ​ចិញ្ចឹម​ផ្ទាល់ខ្លួន មិនសូវ​មាន​អត្ថន័យ​អ្វី​ប្លែក​ទេ ប្រសិនបើ​សុបិន​ឃើញ​ហ្វូង​សេះ កំពុង​រត់​នោះ​អ្នក​អាច​ក្លាយជា​មនុស្ស​លេខ​២​ក្នុង​ការប្រកួត ។​

​៥. សុបិន​ឃើញ​ការបារម្ភ​ខ្វល់ខ្វាយ​
​សុបិន​ថា មានទុក្ខ​កង្វល់ ឬ​មាន​បញ្ហា​លំបាក​ចាក់ស្រេះ​នៅក្នុង​ចិត្ត​អ្នក​អាច​ប្រាប់​ថា​រាល់​បញ្ហា​ នឹង ត្រូវ​ធូរស្រាល​ក្នុងពេល​ឆាប់ៗ​នេះ​ជា​សុបិន​ល្អ ។ ជាទូទៅ​សុបិន​បែប​នេះ​មិនសូវ​បង្កប់ន័យ​ប្លែក​ទេ ។​

​៦. សុបិន​ឃើញ​សត្វ​ស្លាប​
​សុបិន​បែបនេះ​អាច​មាន​ការព្យាករណ៍​ច្រើនយ៉ាង​ដែល​ភាគច្រើន​ជា​រឿង​ល្អ ហើយ​លាភ​សំណាង​តិច ឬ​ច្រើន​អាស្រ័យ​លើ​ពូជ​សត្វ​ស្លាប​ក្នុង​សុបិន​នោះ​។ ជាធម្មតា​ប្រសិន​សត្វ​ស្លាប​នោះ​ស្អាត ហើយ​ជា​សត្វ​ដ៏​កម្រ នោះ រឹង​តែ​បញ្ជាក់​ពី​ប្រផ្នូល​ល្អ​ទៅទៀត ។

ប្រភពពី៖ CEN.com.kh

0 comments:

Post a Comment

Powered by Blogger.