" បុរសដែលនាងប្រាថ្នា "

♡ មនុស្សប្រុសដែល មិនមែនជាមនុស្សមិនចេះ "ធ្វើខុស" តែជាមនុស្សប្រុសដែលខុស ហើយហ៊ាន"ទទួលកំហុស"។
♡ មនុស្សប្រុសដែល មិនដឹងពីមនុស្សស្រីគ្រប់រឿង តែជាមនុស្សដែលព្រម "ទទួលស្តាប់" ហើយព្យាយាម "យល់" ពីចិត្តរបស់នាង។
♡ មនុស្សប្រុសដែល មិនមែនស្រលាញ់នាងពីព្រោះតែនាងស្អាត នាងល្អនោះទេ តែស្រលាញ់នាងគឺជានាង និងទទួលយកនូវអ្វីគ្រប់យ៉ាងដែលនាងមាន។
♡ មនុស្សប្រុសដែល មិនមែនជាមនុស្សដែលធ្វើឱ្យនាង "ញញឹម" គ្រប់ពេល តែជាមនុស្សដែល នៅក្បែរនាងជានិច្ច ពេលដែល "នាងយំ" ។
♡ មនុស្សប្រុសដែល មិន "ពូកែនិយាយ រួសរាយ" ជាមួយមនុស្សស្រីគ្រប់គ្នា តែពេលនៅក្បែនាង គេប្រែជាមនុស្សប្រុស ដែល ចូលចិត្តញ៉េះញ៉ោះ និងលេងសើចច្រើន ពីព្រោះតែចង់ឲ្យនាង "ញញឹម"។
♡ មនុស្សប្រុសដែល ជាមនុស្សប្រុស "ធម្មតា" មិនមែន "រាជបុត្រ" តែគេនិងធ្វើឱ្យនាងក្លាយជា "ព្រះនាង" ។
♡ មនុស្សប្រុសដែល មិន "សាវ៉ាផិតក្បត់" ភរិយា មិនថាក្នុងករណីណាក៏ដោយ ទោះជានាងផ្លាស់ប្តូររូបរាង ក៏គេនៅតែស្រលាញ់ហើយ "មើលថែនាង" ។
♡ មនុស្សប្រុសដែល មានត្រឹម "សេ្នហ៍ស្មោះ" និង "ថែរក្សាការស្រឡាញ់" របស់គេចំពោះនាងព្រមទាំងគ្រួសារបានយ៉ាងល្អ។
0 comments:
Post a Comment