ជំនឿ និង ហោរាសាស្ត្រ

ថោះ រោង និង ម្សាញ់ ស៊ែរ​ចេញ​ថ្ងៃ​នេះ​ ដើម្បី​បង្កើន​រាសី ទទួល​លាភ​សំណាង​ល្អ​ៗ​មក​វិញ!


យោងតាមហោរាសាស្រ្តប្រចាំថ្ងៃនេះ ថ្ងៃ​ល្អ​ខែ​ល្អ ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៣ (ថោះ រោង និង ម្សាញ់) ដែលមានរាសីមិនសូវល្អ ពោលគឺ ស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៣ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ អោយ​បាន​ច្រើន​ ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងថ្ងៃ​នេះ​ ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ មាន​លុយ​ហូរ​ចូល​ផ្ទះ​ច្រើន ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៣ ខាងលើ មានឆ្នាំ ថោះ រោង និង ម្សាញ់​ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...








ខាង​ក្រោម​នេះ​ជាមូល​ហេតុ​ដែល ឆ្នាំ ថោះ រោង និង ម្សាញ់ ត្រូវ​ស៊ែរ​ចេញ​ថ្ងៃ​នេះ!!!

ឆ្នាំថោះ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ដដែល​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​ពុំ​មាន​បញ្ហា​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បាបមិត្ត​បង្ក​ជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​។

ឆ្នាំរោង ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនទាន់​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​តែង​មិន​ងាយ​ឆាប់​ចប់​និង​ពិសេស​ខុស​ញឹកញាប់​ថែម​ទៀត​។​ការប្រកប​ការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​បញ្ហា​ប៉ះទង្គិច​ណាមួយ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ខ្លួនឯង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​។

ឆ្នាំម្សាញ់ ​រាសី​ល្អមធ្យម ​។​ នៅ​ថ្ងៃ​នេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយ​មាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​បង្ករឿង​។​ការរស់នៅ​លោក​អ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការ​កើត​មាន​ជម្លោះ​ណា​មួយ​ព្រោះតែ​បញ្ហា​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួប​តែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរទេ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំ​ឱ្យ​ខ្វាយខ្វល់​ជា​ញឹកញាប់ ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.