យោងតាមហោរាសាស្រ្តប្រចាំថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៥ (ខាល រោង ម្សាញ់ វក និង រកា) ដែលមានរាសីមិនសូវល្អ ពោលគឺ ល្អជាមធ្យម និង ស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៥ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៥ ខាងលើ មានឆ្នាំ ខាល រោង ម្សាញ់ វក និង រកា មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្នាំ ខាល រោង ម្សាញ់ វក និង រកា ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________
យោងហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃទី ១៤/០៩/២០១៧៖
ឆ្នាំខាល រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះធ្វើអ្វីមានការចម្រើនលូតលាស់ទៅមុខយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយពុំអាចទុកចិត្តក្រុមមនុស្សបានទេពិសេសអតិថិជនជំពាក់ប្រាក់កាសត្រូវតែចេះពិនិត្យសមាសភាពឱ្យបានច្បាស់លាស់បើពុំនោះអាចត្រូវចាញ់បោកគេហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានចិត្តរេព្រោះតែសម្លឹងអ្នកផ្សេងច្រើនម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេប្រយ័ត្នកើតរឿងរាវរកាំរកូសចៀសមិនផុត៕
ឆ្នាំរោង រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេផលមិនល្អងាយកើតឡើងនាំជួបការលំបាកទាំងខ្លួនឯងនិងក្រុមគ្រួសារថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេច្រើនខកបំណងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរដិបរដុបច្រើនដូច្នេះទោះប្រកបការងារតូចធំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាបញ្ហាអាក្រក់ៗនោះតែងតាមជាប់ជានិច្ច។សម្រាប់លោកអ្នកជាកម្មករឬប្រកបការងារជាបុគ្គលិកក្រុមហ៊ុនឯកជនក្តីចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួននាំឱ្យជួបផលលំបាកនៅគ្រាក្រោយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន និងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសំបកក្រៅប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕
ឆ្នាំរកា រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីស្រុតចុះដូចនេះបើចង់ធ្វើអ្វីក៏តែងមិនផ្តល់ផលល្អទេពិសេសងាយកើតជម្លោះវិវាទជាមួយក្រុមមនុស្សទៀតផងគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក៏ដូច្នេះដែរគឺតែងមានបញ្ហាទំនាស់បន្តិចបន្តួចចូលយាយីដែលនាំឱ្យមើលមុខជាមួយក្រុមមនុស្សមួយចំនួនមិនសូវចំឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗគ្មានសល់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើន៕
Copyrighted: Moha Sneha
0 comments:
Post a Comment