ជំនឿ និង ហោរាសាស្ត្រ

៧ ឆ្នាំ ដែល​អស្ចារ្យ គឺ ជូត ឆ្លូវ ថោះ មមី មមែ ច និង កុរ ស៊ែរ​ចេញ នាំ​លាភសំណាង​ចូល​ផ្ទះ​ច្រើន


តាមការទស្សន៍ទាយ ក្នុងថ្ងៃស្អែក​នេះ (១៤-០៩-២០១៧) ឆ្នាំដែលមានរាសីឡើងខ្ពស់មានដល់ទៅ ៧ (ប្រាំពីរ) ឯណោះ ពិតជាអស្ចារ្យណាស់ និង មានបារមីខ្ពស់​មែន​ទែន ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ៩៩ វិនាទី ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យ ការទស្សន៍ទាយខាងក្រោម ឆុតបាន ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅ​មុខ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​ភាព​លូតលាស់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការរីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​ដែរ​៕

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏​មាន​ភាព​ស្រស់ស្រាយ​និង​មាន​ការ​ជឿនលឿន​គួរសម​ផង​។​សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស់​ក៏​រំសាយ​នូវ​ភាព​តានតឹង​និង​មានជោគ​លាភ​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់​ប្រសើរ​គួរសម​ម្ល៉ោះហើបើ​ចង់​ផ្តើមធ្វើ​អ្វី​មួយ​អាច​សម្រុក​ពេញទី​បាន​ហើយ​ព្រោះ​ថា​ផល​ល្អ​នៅ​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​នោះ​មាន​លក្ខណៈ​ពេញដៃពេញជើង​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ទៀត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការ​រក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​ ចំណែកឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​គិតថា​សេចក្តីស្នេហា​មាន​លំនឹង​ហើយ​អាច​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​បំផត​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​មានដំណើរ​ទៅ​ណា​មក​ណា​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពី​បញ្ហា​ចរាចរ​បន្តិច​ពី​ព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​ណាស់​ផង​។​ក្រៅ​ពី​បញ្ហា​ចរាចរ​លោក​អ្នក​ក៏​តោង​តែ​ប្រយ័ត្ន​បញ្ហា​អាក្រក់​យាយី​និង​បញ្ហា​សុខភាព​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​ការផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​សម្រុក​ការងារ​ឬ​ទំនាក់ទំនង​ចរចា​បញ្ហា​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អ​មាន​នៅ​ចំពោះមុខ​ជា​និច្ច​។​នៅ​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូច​នេះ​ជា​ឱកាសល្អ​ក្នុង​ការពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មក​វិញ​ឃើញ​ថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ចង់​ពឹងពាក់​អ្នក​ដទៃ​ឱ្យ​ជួយ​អ្វី​មួយ​ក៏​តែង​គេ​អាណិត​ស្រឡាញ់​ជួយ​ចូក​ជួយ​ចែវ​ឱ្យ​ផុត​ការលំបាក​ផង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោក​អ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំច ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និង​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផ្លែផ្លា​តែង​ហុច​មកវិញ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​មាន​ភាព​ជ្រះស្រឡះ​និង​មានជោគ​មានជ័យ​ត្រឡប់​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោក​អ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.