ចំណេះដឹងថ្មីៗ

រោគសញ្ញាខ្លះៗបង្ហាញឱ្យដឹងជំងឺខ្វះជាតិស្ករ


ជំងឺខ្វះជាតិស្ករជាទូទៅត្រូវគេបែងចែកជាពីរប្រភេទ គឺជំងឺខ្វះជាតិស្ករដែលមិនមែនមកពីជំងឺទឹកនោមផ្អែម និងជំងឺខ្វះជាតិស្ករដែលកើតមកពីជំងឺទឹកនោមផ្អែម ។ ជំងឺទាំងពីរនេះបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតបាន បើសិនជាលោកអ្នកធ្វេសប្រហែស ។

ខាងក្រោមនេះគឺជាសញ្ញានៃជំងឺខ្វះជាតិស្ករទាំងពីរប្រភេទ ដែលលោកអ្នកគួរតែឈ្វេងយល់មានដូចជា ៖



១-ជំងឺខ្វះជាតិស្ករដែលមិនមែនជាជំងឺទឹកនោមផ្អែម៖
ជាករណីកង្វះជាតិស្ករតិចតួច ដែលបណ្តាលមកពីការនឿយហត់ ការបរិភោគមិនគ្រប់គ្រាន់ ឃ្លានជ្រុល ការដេកមិនបានគ្រប់គ្រាន់ រហូតបង្កឱ្យចុះជាតិស្ករ ។

២-ជំងឺទឹកនោមផ្អែម៖
អ្នកជំងឺទឹកនោមផ្អែមដែលកំពុងព្យាបាល ដូចជាការលេបថ្នាំដើម្បីឱ្យជាតិស្ករថយចុះហួសកម្រិត ការចាក់ថ្នាំអាំងស៊ុយលីនព្យាបាលជំងឺទឹកនោមផ្អែមដោយមិនគោរពតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវជាដើម ។ ជួនកាលបណ្ដាលមកពីការតមអាហារជ្រុលពេកក៏បណ្តាលឱ្យខ្វះជាតិស្ករដែរ។ មួយវិញទៀតការហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករខ្លាំងពេកក៏ធ្វើឱ្យកម្រិតជាតិស្ករថយចុះដែរ។ ចំពោះអ្នកជំងឺទឹកនោមផ្អែម ត្រូវដាក់គ្រាប់ស្ករតាមខ្លួនជាប់ជានិច្ច ដើម្បីចៀសវាងប្រការដែលមានដោយសារខ្វះជាតិស្ករ ។

ចំពោះសញ្ញានៃបញ្ហាខ្វះជាតិស្ករមានដូចជា៖
-បែកញើស ។
-ញ័រដៃ ញ័រជើង ។
-វិលមុខ ។
-អារម្មណ៍ប្រែប្រួល ។
-ស្លេកស្លាំង ។
-ឃ្លាន ។
-ឈឺក្បាល ។
-ស្រវាំភ្នែក ។
-អស់កម្លាំងល្ហិតល្ហៃ ។


លោកអ្នកត្រូវចាំថា គេអាចដឹងថាខ្វះជាតិស្ករ ឬជាតិផ្អែមបានដោយការពិនិត្យអត្រាជាតិស្ករក្នុងឈាម ដែលឃើញមានកម្រិតជាតិស្ករនៅក្រោម៧០មីល្លីក្រាមក្នុង១មីលី្លលីត្រឈាម និងអាចដឹងតាមរយៈរោគសញ្ញាផ្សេងៗដែលកើតមាននៅលើខ្លួនអ្នកជំងឺ ។ ជាទូទៅកម្រិតជាតិស្ករនៅក្នុងសរីរាង្គកាយរបស់មនុស្ស ម្នាក់ៗ មានកម្រិតចន្លោះពី៧០ទៅ១២០មីលី្លក្រាមក្នុង១មីលី្លលីត្រឹឈាម ។ ដើម្បីបានលទ្ធផលត្រឹមត្រូវការពិនិត្យត្រូវធ្វើឡើងនៅពេលព្រឹកមិនទាន់ទទួលទានអាហារ ៕

ដោយ ៖ អ៊ុន សុគន្ធា
ប្រភព៖ Kohsantepheapdaily

0 comments:

Post a Comment

Powered by Blogger.