ទី១- ឆ្នាំម្សាញ់
អ្នកកើតក្នុងឆ្នាំម្សាញ់ ជាមនុស្សស្លូតបូត មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំល្អ១ ក្នុងចំណោម ឆ្នាំទាំងប្រាំ ដែលនឹងត្រូវបានលាភសំណាងធំចាប់ពីថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ ដល់ ថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៧ នេះ និងបន្តទៅមុខសឹងពេញមួយខែ ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។
ទី២- ឆ្នាំជូត
អ្នកកើតឆ្នាំជូត គឺមានចរិកល្អ តែ កាច និងឆេវឆាវបន្តិច ប៉ុន្តែមនុស្សនេះ មានសារជាតិពីកំណើត ស្លូតបូតខ្លាំងបំផុត គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនសូវជាបានគុណជះត្រឡប់ មកវិញទេ តែទោះជាយ៉ាង នៅក្នុងខែ១០ ឆ្នាំ២០១៧ ខាងមុខនេះ គេនឹងអាចក្លាយទៅជាសេដ្ឋី ឬក៏ ជាបុគ្គលឆ្នើមជាងគេ នៅក្នុងតំបន់ដែលគេរស់នៅផងដែរ ដោយហេតុ ទេវត្តាដែលតាមថែរក្សា ដួងជីតា របស់គេ នឹងព្យាយាមដឹកនាំគេ ឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពស់ និង មានលុយ ច្រើន ដើម្បីជួយជ្រុមជ្រែងគេ ឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលគេកំពុងជួបប្រទះ ហើយនិង ជួយពន្លឺផ្លូវដល់គេ ឲ្យចាប់យករបរ ឬក៏ការងារមួយ ដែលនាំឲ្យគេជោគជ័យ ជាទំហំធំ ដែលនឹកស្មានមិនដល់ ចាប់ពីថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ ដល់ ថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៧ នេះ។ កត្តាមួយចំនួនដែលឆ្នាំជូត ត្រូវដឹងមុនបានកាន់លាភសំណាងគឺ ត្រូវស្មោះត្រង់ លះបង់ការកុហកចំពោះមនុស្សដែលខ្លួនស្រលាញ់ និង មានទទួលខុសត្រូវលើការងារអោយខ្ពស់ជាងនេះ។
ទី៣- ឆ្នាំមមី
អ្នកកើតឆ្នាំមមី មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅក្នុងខែ១០ ឆ្នាំ២០១៧នេះ គេនឹងអាចក្លាយទៅជាសេដ្ឋី ខាងផ្នែកជំនួញ ឬក៏ ខាងផ្នែកប្រឹក្សាយោបល់ ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ ឆ្នាំមមី តំណាងដោយសត្វសេះគុជ បែបនេះ ចាប់ពីថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ ដល់ ថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៧ នេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ព្រោះគេមានទាំងអំណាច និងយសស័ក្ត ក្នុងដួងព្រលឹងសត្វតំណាងគេ រួចទៅហើយ។ មួយវិញទៀតបើគេមានគ្រួសារ (ប្តី ឬ ប្រពន្ធ) គេនឹងរឹតតែមានសំណាងថែមទៀត ។
ទី៤- ឆ្នាំវក
អ្នកកើតឆ្នាំវក បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ៣ភាគ ពោលគឺ នៅក្នុងខែ១០ ឆ្នាំ២០១៧ ខាងមុខនេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច ចាប់ពីថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ ដល់ ថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៧ នេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។
ទី៥- ឆ្នាំច
អ្នកកើតឆ្នាំច ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ ជាងឆ្នាំណាៗ ទាំងអស់នៅអំឡុងខែ១០ ឆ្នាំ២០១៧ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ ចាប់ពីថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ ដល់ ថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៧ នេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។ ចំពោះក្តីប្រាថ្នាជាច្រើនរបស់គេដែលតែងតែរំពឹងនោះ នឹងមកដល់ចំពោះរូបគេ ឆាប់ៗផងដែរ ។
Copyrighted: Moha Sneha
0 comments:
Post a Comment