ជំនឿ និង ហោរាសាស្ត្រ

កុំ​ភ្លេច​ស៊ែរ​ចេញ​ណា បើ​ផ្ទះ​អ្នក​មាន​ឆ្នាំ​ទាំង​បួន​នេះ ព្រោះ....


បើ​ក្នុង​ផ្ទះអ្នក​​មាន​ឆ្នាំ​ ថោះ ម្សាញ់ វក ឬក៏ កុរ ទេ? អ្នក​ត្រូវ​ស៊ែរ​​យក​ហេង​អោយ​គេ​មួយ​ទៅ ព្រោះ​ថា នៅរវាង​ ៥ ថ្ងៃ​ក្រោយ គេ​នឹង​មាន​រឿងល្អ​ចូល​ហើយ...ព្រោះ...បើ​តាមក្បួនទស្សន៍ទាយ ចេញពីទំព័រ​ហោរាសាស្រ្ត​ចិន​ ក្នុងបណ្តាញ​សង្គមចិន Weibo បានប្ប់អោយ​ដឹង​ថា​ ពួក​គេ​មាន​​​ដួង​រាសី​ល្អ ខាង​លាភ​សំណាង ជាប្រាក់​កាស​ ជាដំណឹង​ល្អ ជាភាពល្អូកល្អឺន​ក្នុង​គ្រួសារ​ ជាពិសេស គឺមាន​បញ្ជាក់​ពី​ទិស ដែល​លាភ​សំណាង​​នោះ​ត្រូវ​ចូល​មក​ថែមទៀត​ផង ។ ដើម្បី​ឲ្យ​កាន់​តែ​ជាក់​ច្បាស់​ សូម​អាន​ការ​ទស្សន៍​ទាយ​ខាង​ក្រោម​ដូច​តទៅ៖

១. ឆ្នាំ​ថោះ៖
អ្នកកើតឆ្នាំនេះ នៅអំឡុង ៥ ថ្ងៃក្រោយ នឹង​មានទទួល​បាន​លាភ​សំណាង​ ចំនួន​បី​យ៉ាង គឺ៖ លាភសំណាង​ខាងទ្រព្យចាស់ លាភសំណាងខាង​ទ្រព្យថ្មី និង លាភសំណាង​ខាង​ដំណឹង​ល្អ ។

លាភសំណាងខាងទ្រព្យចាស់​ គឺសំដៅដល់ ទ្រព្យធន​ដែល​អ្នក​បាន​បាត់​បង់​កាល​ពីមុន ដូច​ជា​ប្រាក់ឲ្យគេ​ខ្ចី ឬក៏ ប្រាក់​ខាត់បង់​ក្នុង​បណ្តាក់ទុន នានា នឹង​ត្រូវ​បានគេ​ប្រគល់​មក​អោយ​វិញ ក្នុងពេលឆាប់ៗនេះ ទោះ​ជា​មិន​បាន​ច្រើន​ ក៏​បានខ្លះ​មក​វិញ​ដែរ ។

មួយវិញទៀត គឺលាភសំណាង​ខាងទ្រព្យថ្មី គឺសំដៅដល់ មុខរបរ​រក​ស៊ី ធ្វើការ របស់​អ្នក​រាល់​ថ្ងៃនឹង​លូត​លាស់​ទៅមុខ​យ៉ាង​រលូន ហើយ ផ្តល់​ជា​ផល​ផ្លែ​ផ្កា​យ៉ាង​ប្រពៃ ដល់​រូប​អ្នក ក៏​ដូច​ជា​ក្រុម​គ្រួសារ​ របស់​អ្នក​ផង​ដែរ ។

រីឯសំណាងខាងដំណឹង​ល្អ​វីញ គឺសំដៅដល់ ដំណឹងពី​គ្រប់​រឿង​រ៉ាវ ដែល​នៅជុំវិញ​អ្នក​ នៅ​អំឡុង ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ គឺ​សុទ្ធ​សឹង​តែ​ជា​ដំណឹង​ល្អ ដែល​នាំជីវិត​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ និង ល្អ​ប្រសើរ​នាថ្ងៃ​មុខ ។

ចំពោះទិសសំណាង​ដែល​នាំ​នូវ​លាភ​សំណាង​នោះ ដល់​រូប​អ្នក​គឺ៖ ទិសនីរតី ទិសត្បូង និង ទិសលិច ។




២. ឆ្នាំម្សាញ់៖
អ្នកកើតឆ្នាំនេះ នៅអំឡុង ៥ ថ្ងៃក្រោយ នឹង​មានទទួល​បាន​លាភ​សំណាង​ ចំនួន​ពីរ​យ៉ាង គឺ៖ លាភសំណាង​ជាលុយកាក់ និង លាភសំណាង​ជាដំណឹង​មានជ័យ ។

លាភសំណាងជាលុយ​កាក់​ គឺសំដៅដល់ ទ្រព្យធន​ដែល​អ្នក​នឹង​បាន​កើត​ចេញ បុណ្យកុសល​របស់អ្នក​ និង ការខិតខំប្រឹងប្រែ​ង របស់អ្នក​កន្លងមក ពោលគឺ​ជា​ប្រាក់ចំណូលច្រើន កើត​ចេញ​ពីការ​រកស៊ី បណ្តាក់​ទុន ឬក៏ មាន​អ្នក​ជិត​ស្និទ្ធិ យក​មក​អោយ ។

រីឯលាភសំណាង​ខាងដំណឹងមានជ័យ​វិញ គឺសំដៅដល់ ដំណឹងស្តីពី រឿងក្តីក្តាំ រឿងរកាំរកូស ឬក៏ បញ្ហា​នានា ដែល​អ្នក​កំពុង​ប្រឈមនោះ នឹង​ត្រូវឈានឆ្ពោះដល់កាល​វេលា​បញ្ចប់ ប្រកប​ដោយ​ភាពជោគជ័យ មក​ដល់​រូប​អ្នកហើយ ។

ចំពោះទិសសំណាង​ដែល​នាំ​នូវ​លាភ​សំណាង​នោះ ដល់​រូប​អ្នក​គឺ៖ ទិសជើង និង ទិសកើត ។




៣. ឆ្នាំ​វក៖
អ្នកកើតឆ្នាំនេះ នៅអំឡុង ៥ ទៅ ៨ ថ្ងៃក្រោយ នឹង​មានទទួល​បាន​លាភ​សំណាង​ ចំនួន​ពីរ​យ៉ាង គឺ៖ លាភសំណាង​ខាង​លុយកាក់ និង លាភសំណាង​ខាង​ឈ្នះ​ក្តី ។

លាភសំណាងខាងលុយ​កាក់​ គឺសំដៅដល់ ទ្រព្យធន​ដែល​អ្នក​នឹង​បាន​កើត​ចេញ ការខិតខំប្រឹងប្រែ​ង និង ការបណ្តាក់ទុន​រក​ស៊ី​របស់​អ្នក ​កន្លងមក ពោលគឺ​ជា​ប្រាក់ចំណូលភាគច្រើន កើត​ចេញ​ពី​អ្នក​ដទៃ​នាំមក​អោយ ច្រើន​ជាង​មនុស្ស​ជិត​ស្និទ្ធិ​នៅ​ក្បែរ ។

រីឯលាភសំណាង​ខាងឈ្នះក្តី​វិញ គឺសំដៅដល់ រឿងជម្លោះទាស់​ទែង រឿងវិវាទតូចធំ ឬក៏ បញ្ហាក្តៅក្រហាយ​ទាំង​ឡាយ​ ដែល​អ្នក​កំពុង​មាន នឹង​ត្រូវ​រលាយ​សាបសូន្យ វិនាស​ខ្ទេច​ខ្ទី គ្មានសល់ ព្រោះ​អ្នក​មាន​រាសី​ខ្ពស់​ជាង​គូ​ទំនាស់ ឬក៏ បញ្ហា​ទាំង​អស់​នោះ ។

ចំពោះទិសសំណាង​ដែល​នាំ​នូវ​លាភ​សំណាង​នោះ ដល់​រូប​អ្នក​គឺ៖ ទិសឦសាន្ត និង ទិសកើត ។



៤. ឆ្នាំកុរ៖
អ្នកកើតឆ្នាំនេះ នៅអំឡុង ៥ ទៅ ៧ ថ្ងៃក្រោយ នឹង​មានទទួល​បាន​លាភ​សំណាង​ ចំនួន​ពីរ​យ៉ាង គឺ៖ លាភសំណាង​ខាង​ស្នេហា និង លាភសំណាង​ជា​ភោគ​ទ្រព្យ ។

លាភសំណាងខាងស្នេហា​ គឺសំដៅដល់ គូស្នេហ៍នឹងមានភាពល្អូកល្អឺន ក្រុមគ្រួសារ​នឹង​មាន​ភាពរីករាយ​ យ៉ាង​មាន​សុភមង្គល ហើយ​បើ​អ្នក​នៅលីវ នឹង​អាច​ទទួល​បាន​វត្ត​មាន​គូគ្រង ចូល​មក​ក្នុងជីវិត​រស់​នៅ របស់​អ្នក​ជាក់​ជាមិនខាន​ ។

រីឯលាភសំណាង​ជាភោគទ្រព្យវិញ គឺសំដៅដល់សេចក្តីសុខ សុភមង្គល ខាងផ្នែក​រកស៊ី​ជួញ​ដូរ​ប្រចាំថ្ងៃ នឹង​មាន​ការលូត​លាស់​ល្អឡើងៗ ដែល​នឹង​នាំ​មក​អោយ​លោក​អ្នក​នូវ ប្រាក់​កាស ជា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ជា​សព្វ​មួយដង ហើយទន្ទឹម​នឹង​នោះ ក៏នឹង​មាន​មនុស្ស​ចាំជួយជ្រុម​ជ្រែង​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​វិស័យ​រកស៊ី​ជួញដូរ​នេះ ផងដែរ ។

ចំពោះទិសសំណាង​ដែល​នាំ​នូវ​លាភ​សំណាង​នោះ ដល់​រូប​អ្នក​គឺ៖ ទិសត្បូង ឬក៏ ទិសជើង ។





Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.