ចំណេះដឹងថ្មីៗ

លេង Facebook បែប​ណា​ទើប​អាច​ជៀស​ឆ្ងាយ​ពី​គ្រោះ​ថ្នាក់ ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​យល់​ដឹង!


មនុស្ស​ជា​ច្រើន​កំពុងតែ​ឈ្លក់​វង្វេង​នឹង​ការ​លេង​ Facebook ដែល​ទន្ទឹម​នឹង​នោះ Facebook រមែង​មាន​ចំណុច​ល្អ និង​អាក្រក់ ជា​ច្រើន​ដែល​អាច​ប៉ះពាល់ ឬក៏ ជះ​ឥទ្ធិពល​​ ដល់​ខ្លួនអ្នក​ប្រើ​ប្រាស់​ផង​ដែរ។ ដូច្នេះ​ខាង​ក្រោម​គឺ​ជា​ការ​ដាស់​តឿន​មួយចំនួន ដើម្បីទទួល​បាន​នូវសុវត្ថិភាព​ក្នុង​ការ​លេង​ Facebook នា​ពេល​បច្ចុប្បន្ន៖

១. ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​របស់​អ្នក ឬក៏​គ្រួសារ​របស់​អ្នក
កុំ​ចង់បាន​ការជូន​ពរ​ដ៏​កក់ក្ដៅ​នៅលើ Wall Facebook របស់​អ្នក​។ មាន​ដឹង​ទេ​ថា​ការបង្ហាញ​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​នៅលើ Facebook ប្រៀប​ដូច​បើកដៃ​ឱ្យ​ចោរ​អ៊ីចឹង​។ ថ្ងៃខែ​ឆ្នាំ​កំណើត​អ្នក​អាចឱ្យ​ចោរ​ដឹង​ផ្នែក​នៃ​លេខ​សំងាត់​ពី ៣ ទៅ ៤ ខ្ទង់​ឯណោះ​។​

​២. ការបង្ហាញ​ទំនាក់ទំនង​របស់​អ្នក​នៅលើ Status
មិន​ថា​អ្នកមាន​ទំនាក់ទំនង​ស្នេហា​ឬ​មិនមាន​ជាមួយ​អ្នកណា​នោះឡើយ យក​ល្អ​សូមកុំ​បង្ហាញ​វា​នៅលើ Facebook ។ ពួក Stalker (​អ្នកឃ្លាំមើល​និង​ចាំ​គំរាមកំហែង​) នឹង​ពេញចិត្ត​ខ្លាំង នៅពេល​អ្នក​នៅ​លីវ​។ ជនខិលខូច​អាចមាន​គម្រោង​ចាប់ពង្រត់ ឬ​ធ្វើ​អ្វីមួយ​មិនល្អ​នៅពេល​ដឹងថា​លោក​អ្នកជា​មនុស្ស​នៅ​លីវ និង​អាច​នៅផ្ទះ​តែឯង ងាយស្រួល​ពួកវា​ចាត់ការ​រឿង​ផ្សេងៗ ដូចជា ប្លន់ ចាប់រំលោភ ឬ​ធ្វើ​អ្វី​ផ្សេងទៀត​។

​៣. ការ​ផុស​ទីតាំង​របស់​អ្នក​កំពុង​នៅ (Current Location)
មាន​មនុស្ស​ច្រើនណាស់​ដែល​ប្រើ​នូវ​មុខងារ​បង្ហាញ​ពី Location នៅលើ Facebook ដើម្បីឱ្យ​មិត្ត​ភ័ក្តិ​របស់​ពួកគេ​ដឹងថា​នៅ​ណា​។ តែ​បញ្ហា​នោះ​គឺថា​អ្នក​ទើបតែ​បាន​ប្រាប់​អ្នក​ទាំងអស់គ្នា ថា​បាន​អ្នកដើរ​លេង​និង​មិន​នៅផ្ទះ​ទេ​។ ប្រសិនបើ​អ្នក​ថែម Comment នៅលើ​ទីតាំង​ដែល​អ្នក​ឈរ​នោះ ថា​ដំណើរ​កម្សាន្ត​របស់​មាន​រយៈពេល​ប៉ុន្មាន នោះ​ប្រៀបដូចជា​ឱ្យដៃ​ចោរ​អ៊ីចឹង​។ ចោរ​នឹង​ដឹងថា​អ្នក​នៅទីណា​និង​នៅ​ទីនោះ​រយៈពេល​ប៉ុន្មាន បន្ទាប់មក​ពួកវា​នឹង​ទៅ​ប្លន់​អ្នក​ជាមិនខាន​។ យល់​ល្អ​អ្នក​មិនគួរ​ផុស​ទីតាំង​របស់​អ្នក​នោះទេ​។​

​៤. ការ​ផុស​ថា​អ្នក​នៅផ្ទះ​ម្នាក់ឯង​

​​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ​គ្រប់រូប ត្រូវ​ប្រាកដថា​កូនៗ​របស់​ពួកគេ​នឹងមិន​ផុស​ពាក្យ​ថា​ពួកគេ​នៅផ្ទះ​ម្នាក់ឯង​នៅលើ Facebook ។ ថ្វីបើ​ពួកគេ​ផុស​សម្រាប់​ឱ្យ​មិត្ត​ភ័ក្ដិ​របស់​ពួក​ឃើញ តើ​យើង​ដឹងថា​អ្នកណាខ្លះ​បានឃើញ Status មួយ​នេះ​? យើង​អាច​ដឹង​ទេ​ថា​គណនី​មិត្តភក្តិ​របស់​អ្នក​ត្រូវបាន​គេ Hack ឬក៏​នរណាម្នាក់​អាច​មើលឃើញ Status មួយ​នេះ ហើយ​អ្នក​ក៏​មិន​ចង់ឱ្យ​ជន​ចម្លែក​ឃើញ Status របស់​អ្នក​ដែរ​។ វិធី​ដែល​ល្អ​នោះ​គឺថា​កុំ​ផុស Status បែបនេះ​តែម្ដង​។​


៥. រូបភាព​នៃ​កូន​របស់​អ្នក​ដែលមាន Tag ឈ្មោះ​របស់​ពួកគេ​
យើង​ស្រឡាញ់​កូន​របស់​យើង​។ យើង​នឹងធ្វើ​អ្វី​ដើម្បីឱ្យ​ពួកគេ​មាន​សុវត្ថិភាព ប៉ុន្ដែ​មនុស្ស​ជាច្រើន​បាន​ផុស​រូបភាព​រាប់ពាន់​ដែលមាន Tag ឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​កូន​ពួកគេ ដោយ​គ្មាន​ការពិចារណាទាល់តែសោះ​។​

​ការ​ផុស​បែបនេះ នៅពេល​កូន​របស់​អ្នក​ឈឺ​ហើយ​ចូល​ពេទ្យ ជន​មិន​ស្គាល់មុខ​បានដឹង​ឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​កូន​អ្នក​បាត់ទៅហើយ​។ ពេលនោះ​ពួកគេ​នឹង​ទៅ​ពេទ្យរ​កកូន​អ្នក ដោយ​បង្ហាញ​ដូចជា​ពួកគេ​ស្គាល់​កូន​របស់​អ្នក​ច្បាស់​អ៊ីចឹង​។

​​យក​ល្អ​ដើម្បី​ការពារ​កុំឱ្យ​មានរឿង​ផ្សេងៗ​កើតឡើង​ចំពោះ​កូន​អ្នក​ដោយសារ​ជន​មិន​ស្គាល់មុខ អ្នក​គួរតែ​កុំ​ផុស​រូបភាព​ដែលមាន​ជាប់​ឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​កូន​របស់​អ្នក​។ ហើយ​ប្រសិនជា​អ្នក​បាន​ផុស​រួចទៅហើយ អ្នក​គួរតែ​ចូល​លុបឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​កូន​របស់​អ្នក​ចេញពី Tag នៅលើ​រូបភាព​នោះ​ទៅ​៕

0 comments:

Post a Comment

Powered by Blogger.