ជំនឿ និង ហោរាសាស្ត្រ

លាភសំណាងរបស់ ឆ្នាំ ឆ្លូវ ម្សាញ់ និង រកា នាឆ្នាំក្រោយ តើ​មាន​អ្វី​ខ្លះ​ទៅ?


ឆ្នាំ ឆ្លូវ ម្សាញ់ និង រកា សូមអានការទស្សន៍ទាយ របស់អ្នក បន្តិចមើល ថា តើ ឆ្នាំ ក្រោយ អ្នក នឹងមានលាភសំណាងក្នុងជីវិត ប៉ុណ្ណាដែរ ?

១.ឆ្នាំឆ្លូវ ៖
អ្នកកើតឆ្នាំឆ្លូវនេះ កើតពីតូចដូចមានជីវិតរាង កំសត់បន្តិច មានចរិកទន់ខ្សោយ និងមិនចូលចិត្តធ្វើបាបអ្នកដទៃ និង មនុស្ស​ក្នុងក្រុមគ្រួសារគេទេ ដែលនេះជាហេតុធ្វើឲ្យគ្រួសារគេ មិនដែលភ្លេចគេទេ ហើយអ្នករាល់គ្នា តែងតែចាំផ្តល់សេចក្តីស្រឡាញ់ និង លើកទឹកចិត្តដល់គេជានិច្ច ។ គ្រប់ពេល គេតែងតែយល់ តែម្នាក់ឯងថា គេឯកោរ ប៉ុន្តែមិនមែនទេ ឳពុកម្តាយ និង បងប្អូន របស់គេ តែងតែនៅខាងគេ ជានិច្ច ប៉ុន្តែអ្នកទាំងនោះ មិនសូវជាបានបង្ហាញ អារម្មណ៍ពិតដាក់គេ ហើយ មិនបានប្រាប់ថាស្រឡាញ់គេ ឲ្យបានច្បាស់លាស់។ ប៉ុន្តែតាមពិតអ្នកទាំងអស់ ពិតជាស្រឡាញ់គេខ្លាំងណាស់។ អ្នកកើតឆ្នាំឆ្លូវនេះ មានប្រាជ្ញាគ្រាន់បើ និយាយស្តីតែមានហេតុ និងផល ច្បាស់លាស់ ទាស់ត្រង់ គេមានរឿងពិបាកចិត្ត ច្រើន តែមិនដែលនិយាយរ៉ាយរ៉ាប់ ប្រាប់គេ ប្រាប់ឯងឲ្យបាន ដឹងទាល់តែសោះ ។ មនុស្សនេះ មានគំនិតគិតល្អិតល្អន់ និងស៊ីជម្រៅ ចំពោះរឿងលុយកាក់ និង ការរៀបចំក្រុម គ្រួសារ ។ជោគវាសនាគេនាថ្ងៃអនាគត បានបង្ហាញប្រាប់ថាអ្នកនឹងក្លាយជាមនុស្ស​ម្នាក់ ដែលមាន​សំណាងល្អជានិច្ច ដោយសារតែអ្នក មានក្តីសណ្តោស និងចិត្តសប្បុរស ចំពោះ មនុស្សនៅជុំវិញខ្លួន និង​ មនុស្សដែលភ្នែកអ្នកមើលទៅឃើញថា គេមានភាពលំបាក លំបិនច្រើន ជាងអ្នក ។ ចំពោះមុខរបរធ្វើការរកស៊ី ដើម្បីបានផលចំណេញវិញ អ្នកជាមនុស្សម្នាក់ពូកែ អាចនិយាយ បានថានៅ ឆ្នាំក្រោយ ឬក៏ឆ្នាំ ២០១៨ អ្នកនឹងមានលុយ ច្រើន កើតចេញពីគំនិត និងសមត្ថភាព អ្នកផ្ទាល់ ដែលនឹងដឹកនាំផ្លូវជីវិត អ្នកឲ្យក្លាយជា ឯកឧត្តម ឬលោក​ជំទាវ ឬក៏ អ្នកឧកញ៉ា ឬក៏ ជាប្រធានគ្រប់គ្រង ធុរកិច្ច ដ៏ធំដុំ មួយ ។



២.ឆ្នាំម្សាញ់ ៖
អ្នកគឺជាមនុស្សម្នាក់ដែលមានអត្តចរិក រឹងរូស ម៉ឺងម៉ាត់ រឹងមាំគួរឱ្យគោរព ស្ងប់ស្ងាត់ តែមិនចុះញ៉ម ចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ និង ចូលចិត្តជួយអ្នកដទៃ ជារឿយៗ ។ ទោះបីជីវិតរបស់អ្នកពេលនេះជួបប្រទះនូវភាពនឿយហត់​លំបាកបន្តិចក្តី តែក៏មិនលំបាកខ្លាំងដល់ថ្នាក់អ្នកទ្រាំមិនបានដែរ ហើយរាប់ពីឆ្នាំនេះ ទៅមុខ ១ឆ្នាំ អាចនិយាយបានថា គឺឆ្នាំ២០១៨ អ្នកនឹងឆ្លងផុតរឿងរ៉ាវអាក្រក់ៗទាំងអស់នោះហើយក៏ព្រោះតែសេចក្តីប្រឹងប្រែងនិងព្យាយាមក្នុងភារកិច្ច ឬ ការប្រកបការងារ ឬអាជីវកម្មរកស៊ីរបស់អ្នក។ ហេតុដូចនេះ អ្នកត្រូវតែមានភាពអត់ធ្មត់ឱ្យខ្លាំង ដើម្បីកុំឱ្យអ្នកដែល តែងតែចាំជួយជ្រោមជ្រែងអ្នក ប្រែជាខកបំណង។ វាសនាអ្នកនាថ្ងៃអនាគត នៃអ្នក​កើត​ឆ្នាំ​ម្សាញ់​នេះ គឺ​នឹងប្រកបដោយភាពរុងរឿង និងជោគជ័យ ហើយអ្នក ក្លាយជាឧកញ៉ា ឬក៏ជំទាវ គហិបតី ឬក៏ជាអភិជនដែលមានទ្រព្យហូរហៀរ នឹងស្មានមិនដល់ ផងដែរ ។


៣.ឆ្នាំរកា៖
អ្នកកើតឆ្នាំរកា​នេះ នឹងត្រូវទទួលបានការប្រទានពរជ័យ និងលាភសំណាង ពីទឹក ដី ភ្លើង ខ្យល់ និង ព្រះពុទ្ធ ព្រះធម៌ ព្រសង្ឃ យ៉ាងច្រើនសន្ធឹកសន្ធាប់។ មួយវិញទៀត មនុស្សឆ្នាំរកា​នេះ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសម្រាប់ខ្លួនអ្នក គឺត្រូវតែ សំដែង ភាពរហ័សរហួន និង កាយវិការ ឧស្សាហ៍ព្យាយាម របស់ខ្លួន ដែលខ្លួនមាន ដល់មនុស្ស ជុំវិញ អោយបានដឹង បានលឺ និង ឃើញ ផង ព្រោះ មនុស្សជុំវិញ ចង់ផ្តល់ឳកាស និង ជោគលាភ ដល់អ្នកណាស់ តែគេខ្លាចរអា អ្នកធ្វើមិនកើត ដូច្នេះអ្នកត្រូវចាប់ឱកាសល្អនេះ ឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តា និង មនុស្សជុំវិញអ្នក នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់អ្នក នៅឆ្នាំក្រោយ ឬក៏ ឆ្នាំ ២០១៨ ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.