ស្តេច​ឆ្នាំ​អំណាច​ទាំង​ប្រាំ ដែល​នឹង​ស្រាយ​ទុក្ខ​កង្វល់ ហើយ​ទទួល​លាភ​ជ័យ​មុន​​ចុង​ខែ​សីហា​នេះ!


តាម​ការ​ទស្សន៍​ទាយ​ថ្មី ចេញពី​គេហទំព័រ Taiwann Secret ចុះ​ផ្សាយ​ថ្មីៗ នេះ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ចុង​ខែ​នេះ មាន​លក្ខណៈ​ពិសេស​ជាងចុង​ខែ​ដទៃ​ៗកាល​ពី​កន្លង​ទៅ ត្រង់​ថា​មាន​​ឆ្នាំ​ល្អ​ពិសេស​វិសាល​ចំនួន​ប្រាំ​ដែល​ត្រូវ​បាន​អោយ​ឈ្មោះ​ថា 5 Kings of Chinese Zodiacs (ស្តេច​ឆ្នាំ​ចិនទាំង​ប្រាំ) ។ តើ​ស្តេច​ឆ្នាំ​ចិនទាំង​ប្រាំ​នេះ​មាន​អ្វី​ខុស​ប្លែក​ពី​ឆ្នាំ​ដទៃ​ខ្លះ​ទៅ? យើង​ខ្ញុំ​សូម​បក​ស្រាយ​ជូន​ដូច​តទៅ៖

1-ស្តេច​ឆ្នាំចិនទី១ គឺ​ឆ្នាំកុរ៖
បុគ្គល​ទាំង​ប្រុស​ទាំង​ស្រី​ដែល​មាន​កំណើត​កើត​ក្នុង​ឆ្នាំ​នេះ គឺ មាន​ការ​ប្រតិព័ទ្ធ​ពី​សំណាក់ ដំណឹង​ល្អៗ កិច្ច​ការងារ​ល្អៗ និង ទ្រព្យ​កើត​ចេញ​ពី​សំណាង​ និង ញើស​ឈាម​ ខ្លួន​ផ្ទាល់ នៅ​មុន​បំណាច់​ខែ​សីហា​នេះ ។ ទាំង​នេះជា​​ហេតុ​នាំ​ឲ្យ​ភាព​ក្រៀម​ក្រំ ក្តី​ឈឺ​ចាប់ និង ទុក្ខ​កង្វល់​ទាំង​អម្បាលម៉ាន របស់​គេ​រសាយ​ទៅ​បន្តិច​បន្តិច​ម្តង ហើយ​នឹង​រលាយ​អស់​រលីង​នៅ ក្នុង​ចន្លោះថ្ងៃ១០ ទៅ ១៥ ​ខែ​កញ្ញាខាងមុខ​​នេះ ។ ក្រៅ​ពីនេះ គេ​មាន​សំណាងមួយ​ចំណុច​ទៀត​​ត្រង់​ ជំងឺ​ដង្កាត់​នានា​នឹង​របស់​គេ​នឹង​ត្រូវ​បាន​ជា​សះ​ស្បើយ​ផង​ដែរ ។

ជាយោបល់៖​
+គួរតែ​មាន​គំនិត​សុទិដ្ឋិនិយម​ លើ​រឿង​ដែល​កើត​ឡើង​លើ​លោក​នេះ ជា​ពិសេស​រឿង​មិន​ល្អ​ត្រូវ​ទុក​ជា​បទ​ពិសោធន៍​សម្រាប់​ខ្លួន​​ ឬក៏​កូន​ចៅ ឯ​រឿង​ល្អ​ត្រូវ​ចង់​ចាំ និង​បង្រៀន​មនុស្ស​ជុំ​វិញ​អោយ​ទទួល​បាន​ដំណើរ​ផ្លូវ​បែប​នេះ ។
+មិន​ត្រូវ​ទុកចិត្ត​មនុស្ស​ដែល​ធ្លាប់​សាង​អាក្រក់​ដាក់​ខ្លួន​ឡើយ ព្រោះ​មនុស្ស​ប្រភេទ​នេះ នឹង​មិន​អោយ​គុណ​មក​អ្នក​ដូច​ដែល​អ្នក​រំពឹង​ទេ តែ​បើទោស​គេ​នៅ​តែ​ចង់​ផ្តល់​អោយ​អ្នក​ជា​និច្ច ។
+ទិស​ដំណើរ​នាំ​​លាភ គឺ បស្ចិម និរតី និង ទក្សិណ ។



2-ស្តេច​ឆ្នាំចិនទី២ គឺ​ឆ្នាំច៖
បុគ្គល​ទាំង​ប្រុស​ទាំង​ស្រី​ដែល​មាន​កំណើត​កើត​ក្នុង​ឆ្នាំ​នេះ គឺ មាន​ការ​ប្រតិព័ទ្ធ​ពី​សំណាក់ មនុស្ស​ជុំវិញ ព្រមទាំង​មាស​ប្រាក់ អម​ដោយកិត្តិយស ជា​ច្រើន​យ៉ាង​នៅ​បំណាច់​ខែ​សីហា ខាង​មុខ​នេះ ។ រាល់​ក្តី​កង្វល់​របស់​គេ​នឹង​ត្រូវ​បាន​រសាយ រលាយ​អស់​សឹង​គ្មាន​សល់ សូម្បី​តែ​១% ហេតុ​ដូច​នេះ គេ​នឹង​អាច​ចាប់​ផ្តើម​គ្រោង​ការ ឬក៏ ការងារ​ដែល​ជា​ក្តី​បំណង​រ​បស់​គេ​បាន​ហើយ​ព្រោះ ទ្រព្យ​សំណាង​ជា​ច្រើន​យ៉ាង​កំពុង​តែ​ទន្ទឹង​រង់​ចាំ​រូប​គេ ។

ជាយោបល់៖​
+គួរតែ​សិក្សា​នូវ​របស់​ថ្មី​អោយ​បាន​ច្រើន​ជាង​នេះ នឹង​ទទួល​លាភ​ជ័យ​កាន់​តែធំ ឡើងៗ ជាក់​ជា​មិនខាន ។
+មិន​ត្រូវ​សេព​គប់​មនុស្ស​ពាល មនុស្ស​ដែល​មិន​គិត​ពី​អនា​គត ឬក៏ មនុស្ស​មាន​សន្តាន​តិរិ​ច្ឆាន ។
+ទិស​ដំណើរ​នាំ​​លាភ គឺ និរតី អាគ្នេយ៍ និង ឦសាន្ត ។




3-ស្តេច​ឆ្នាំចិនទី៣ គឺ​ឆ្នាំមមែ៖
បុគ្គល​ទាំង​ប្រុស​ទាំង​ស្រី​ដែល​មាន​កំណើត​កើត​ក្នុង​ឆ្នាំ​នេះ គឺ មាន​ការ​ប្រតិព័ទ្ធ​ពី​សំណាក់ គំនិតប្រាជ្ញា​ថ្មីៗ ប្រាក់​កាស់​បង្គួរ និង ដំណឹង​ល្អៗ ពី​ការងារ​របស់​ខ្លួន​ដែល​កំពុង​ធ្វើ ។ នៅ​មុន​បំណាច់​ខែ​សីហា​នេះ គេ​នឹង​ទទួល​បា​ន​ដំណឹង​ជា​លាភ​សំណាង​ដែល​កើត​ចេញ ពី​ភាព​អស់​សង្ឃឹម ឬក៏ របស់​ទិញ​ហើយ​កប់​ចោល គ្មាន​តម្លៃ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ។ មួយ​វិញ​ទៀត​នឹង​មាន​មនុស្ស​ប្រុស​ស្រី​ដែល​ធ្លាប់​តែ​មាក់​ងាយ បណ្តុះ​បង្អាប់ អ្នក​កាល​ពី​មុនប្រែ​មក​ជា​រណប អែប​អប​អ្នក​ទាំង​គ្រួសារ​វិញ​តែ​ម្តង ។ រាល់​សុបិន្ត​អាក្រក់ និង ទុក្ខ​លំបាក​ ព្រម​ទាំង​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត​របស់​អ្នក​នឹង​ប្រែ​មក​ល្អ​វិញ សឹង​នឹក​ស្មាន​មិន​ដល់រវាង ចុង​ខែ​សីហា និង ចន្លោះ​ថ្ងៃ ៥ ទៅ ៨ ខែ​កញ្ញា​នេះ ។

ជាយោបល់៖​
+គួរតែ​ពិ​និត្យ​ពិ​ច័យ រាល់​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​អោយ​បាន​ច្រើន​ដង​ ព្រោះ​ការងារ​ទាំង​នោះ នឹង​ផ្តល់​លាភ​ធំ​ដល់​អ្នក ។
+មិន​ត្រូវ​ជឿសម្តី​អ្នក​ដទៃ​ជាង​គ្រួសារ​ឡើយ ព្រោះ​អ្នក​ដទៃ​ស្រលាញ់​ភាព​ស្មោះ​ត្រង់ និង ទៀង​ត្រង់​របស់​អ្នក​ណាស់ ព្រោះ​វា​ងាយ​អោយ​គេ​បោក ។
+ទិស​ដំណើរ​នាំ​​លាភ គឺ បូព៌ និរតី បស្ចិម និង អាគ្នេយ៍ ។



4-ស្តេច​ឆ្នាំចិនទី៤ គឺ​ឆ្នាំម្សាញ់៖
បុគ្គល​ទាំង​ប្រុស​ទាំង​ស្រី​ដែល​មាន​កំណើត​កើត​ក្នុង​ឆ្នាំ​នេះ គឺ មាន​ការ​ប្រតិព័ទ្ធ​ពី​សំណាក់ កិត្តិនាម និង ដំណឹង​ល្អៗ ជា​ជាង​ទ្រព្យ​សម្បត្តិ តែ​ទោះ​យ៉ាង​ណា​វា​ក៏​នៅ​តែ​ជា​រឿង​ល្អ​សម្រាប់​គេ​ដដែល ព្រោះ​ដំណឹង​ដែល​កើត​ចេញ​ក្នុង​អំឡុង​ចុង​ខែ​សីហា គឺ​សុទ្ធ​តែ​ជាដំណឹង​នាំ​លាភ​នា​ថ្ងៃ​មុខ រីឯ ក្តី​សន្តោស​ ចិត្ត​មេត្តា​ ចិត្ត​ករុណា របស់​ឆ្នាំ​នេះ នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ទៅ​លើ កេរ្តិ៍​ឈ្មោះ កិត្តិ​យស និង បុណ្យ​ស័ក្ត​ក្នុង​សង្គម​សម្រាប់​គេ​ជា​ដើម ។ មុនខែ​កញ្ញា​ចូល​មក​ដល់ គេ​នឹង​មាន​ដំណោះ​ស្រាយ​​ក្នុង​ជីវិត ព្រម​ទាំង​អាច​មាន​វិធី​ថ្មី​ដើម្បី​បន្ធូរ​បន្ថយ​ក្តី​កង្វល់​ ក៏​ដូច​ជា​ទុក្ខ​វិបត្តិ​នានា​របស់​គេ​ ដែល​កំពុង​តែ​ប្រឈម​នា​ពេល​នេះ​ផង​ដែរ ។

ជាយោបល់៖​
+គួរតែស្តាប់​ដំបូល​ន្មាន​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ជិត​ស្និត​ក្បែរ​ខ្លួន អោយ​បាន​ច្រើន​ជាង​មុន ព្រោះ​លេខ​របស់​អ្នក​នឹង​មាន​សំណាង​ធំ​ បើ​អ្នក​អាច​ប្រតិបត្តិ​បាន ខ្ជាប់​ខ្ជួន ។
+មិន​ត្រូវ​គិត​ច្រើន​លើរឿង​អត់​ប្រយោជន៍​ទេ គួរ​ណា​ចេះ​ពិចារណា​អោយ​បាន​ច្រើន ។
+ទិស​ដំណើរ​នាំ​​លាភ គឺ ទក្សិណ អាគ្នេយ៍ និង បូព៌ ។




5-ស្តេច​ឆ្នាំចិនទី៥ គឺ​ឆ្នាំខាល៖
បុគ្គល​ទាំង​ប្រុស​ទាំង​ស្រី​ដែល​មាន​កំណើត​កើត​ក្នុង​ឆ្នាំ​នេះ គឺ មាន​ការ​ប្រតិព័ទ្ធ​ពី​សំណាក់ ញាតិ​​មិ​ត្ត​បង​​ប្អូន និង លុ​យ​កាក់​ មាស​ប្រាក់​ កើត​ចេញ​​ដោយ​ធម៌ ពោល​គឺ​មិន​បំពារ​បំពាន​អ្នក​ណា​ដើម្បី​យក​មាន ឬក៏ យក​សុខ​ខ្លួនឯង​ឡើយ ។ មនុស្ស​នេះ មាន​ទុក្ខ​ច្រើន​ តែ​មិន​ជា​អ្វី​ព្រោះ​នឹង​រសាយ​ទៅ​វិញ​បន្តិច​ម្តងៗ ចាប់​ពី​អំឡុង​ចុង​ខែ​សីហានេះ​តទៅ ។ ដល់​ខែ​កញ្ញាចូល​មក​ដល់​គេ​នឹង​ទទួល​បាន​លាភ​សំណាង​ជា​ច្រើន​យ៉ាង​ ចូល​ក្នុងជី​វិត​គេជាក់​ជា​មិន​ខាន ។

ជាយោបល់៖​
+គួរតែ​សាង​កុសល​អោយ​ច្រើន និង ត្រូវ​លះ​បង់​ពេល​វេលា​ខ្លួន​ជួយ​ការ​ងារ​អ្នក​ដទៃ​ផង​ដែរ ព្រោះ​លាភ​អ្នក​ស្ថិត​លើ​អ្នក​ដទៃ​ដែល​នៅ​ជុំ​វិញ​អ្នក ។
+មិន​ត្រូវ​សេព​គប់​មនុស្ស​ពាល មនុស្ស​ដែល​មិន​គិត​ពី​អនា​គត ឬក៏ មនុស្ស​មាន​សន្តាន​តិរិ​ច្ឆាន ព្រោះ​អាច​កាត់​លាភ ៥០%។
+ទិស​ដំណើរ​នាំ​​លាភ គឺ ឧត្តរ ពាយព្យ និង បស្ចិម ។





រក្សាសិទ្ធិដោយ៖ Moha Sneha
ប្រភពពី៖ Taiwann Secret


0 comments:

Post a Comment

Powered by Blogger.