ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញពីវិធីបង្កើនភាពផ្អែមល្ហែមសម្រាប់ជីវិតស្នេហាបន្តិច ដូច្នេះសម្រាប់អ្នកដែលមិនចេះ ឬមិនធ្លាប់ធ្វើអ្វីផ្អែមល្ហែមសម្រាប់គូស្នេហ៍របស់ខ្លួន ក៏អាចសាកល្បងបាន។
៥. សម្លឹងមើលភ្នែកគ្នា
ព្រោះកែវភ្នែកនេះហើយជាមុខមាត់របស់បេះដូង អ្នកដែលចង់បន្ថែមភាពផ្អែមល្ហែមអាចសាកល្បងសម្លឹងមើលកែវភ្នែករបស់គូស្នេហ៍ខ្លួនបាន ធានានឹងមានស្នាមញញឹមដ៏កក់ក្ដៅកើតឡើងភ្លាមៗ ហើយប្រាកដជាមានភាគីណាមួយអៀនមុខក្រហមមិនខាន។
៤. ឱបពីក្រោយខ្នង
កាយវិការមួយទៀតដែលអ្នកឧស្សាហ៍ឃើញគូស្នេហ៍ក្នុងរឿងកូរ៉េធ្វើនោះ គឺការឱបពីក្រោយខ្នង គឺថាគ្រាន់តែមើលក៏មានអារម្មណ៍ថា Sweet បាត់ទៅហើយ។
៣. ចាប់ដៃ
គូស្នេហ៍ចាប់ដៃគ្នា មើលទៅពិតជាគួរឲ្យស្រឡាញ់ ព្រោះវាបានបង្ហាញនូវអ្វីៗជាច្រើន ដូចជាការព្រួយបារម្ភ ការមើលថែ យកចិត្តទុកដាក់ ទោះស្ថិតក្នុងពេលវេលាបែបណាក៏មើលទៅមានអារម្មណ៍ថាកក់ក្ដៅក្នុងចិត្ត។ ឧស្សាហ៍ចាប់ដៃគូស្នេហ៍របស់អ្នក ទោះចាប់តែបន្តិចក៏អាចឲ្យមានអារម្មណ៍ផ្អែមល្ហែមកើតឡើងដែរ។
២. កើយស្មា
“ហត់ណាស់ សុំផ្អែកស្មាបន្តិចមក” អ្នកណាឮពាក្យនេះហើយប្រាកដជាញញឹមហើយឱនស្មាមកឲ្យកើយដោយមិនរអ៊ូ។ នេះជាវិធីបង្កើនភាពផ្អែមល្ហែម ក៏ដូចជាកម្លាំងចិត្តឲ្យគ្នាបានយ៉ាងល្អ ដូចដែលអ្នកឧស្សាហ៍ឃើញញឹកញាប់ក្នុងរឿងភាគស្រាប់។
១. ថើប
គ្រាន់តែថើបតិចៗក៏ធ្វើឲ្យបេះដូងរំភើបលោតញាប់ខុសធម្មតាបាត់ទៅហើយ ក៏ប៉ុន្តែត្រូវប្រយ័ត្នខ្សែភ្នែកអ្នកនៅជុំវិញខ្លួនផង ព្រោះគេអាចច្រណែននឹងអ្នកខ្លាំង។ នៅស្រុកគេកាយវិការបែបនេះអាចជារឿងធម្មតា ប៉ុន្តែនៅស្រុកយើងគួរចាំធ្វើនៅពេលនៅគ្នាតែពីរនាក់ល្អជាង បើចង់បង្កើនភាពផ្អែមល្ហែមដល់កំពូល ៕
0 comments:
Post a Comment