ជំនឿ និង ហោរាសាស្ត្រ

ក្បួន​តម្រា​ខ្មែរ​ ក្នុង​ការ​មើល​លាភ​ប្រចាំ​ឆ្នាំ


នេះ​គឺ​ជា​ក្បួន​ចាស់​បុរាណ​ខ្មែរ សម្រាប់​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​មើល​អំពី​ជោគ​លាភ​ប្រចាំ​ឆ្នាំ​របស់​បុគ្គល​នីមួយៗ ។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

១. វិធី​ប្រើ​ក្បួន៖ 

ឲ្យ​តាំង​អាយុ​ហោរា ( អាយុ​របស់​អ្នក​ដែល​ចង់​ទាយ ) យក ១២ គុណ ហើយ​យក ៧ ហារ សេសសល់ ទាយ​តាម​សម្លោក​ដូច​ខាង​ក្រោម!

២.មើល​លទ្ធផលទស្សន៍ទាយ៖

សេស ១ ៖ នឹង​កើត​រឿងរាវ​ព្រោះ​សត្វ ឬ ចោរ​លួច​ទ្រព្យ មាន​ជម្ងឺ​បៀតបៀន កូន​ប្រពន្ធ​បែក​ចិត្ត​ពី​ខ្លួន ។ ( គ្មាន​លាភ​ផល​សោះ )

សេស ២ ៖ នឹង​បាន​កូន​ប្រពន្ធ​ជា​ទី ស្រឡាញ់ មាន​មិត្ត​ពី​ទិស​បូព៌​ នាំ​លាភ ឬ ទ្រព្យ មាសប្រាក់​មក​ឲ្យ ។

សេស ៣ ៖ ក្រែប​ភ្លើង​ឆេះ ឬ មាន​ទំនាស់​ពី​មនុស្ស​សប្បុរ​ខ្មៅ​នៅ​ទិស​អគ្នេហ៍​នាំ​រឿង ។

សេស ៤ ៖ នឹង​បាន​ស្រែ​ចំការ ទី​លំនៅ ដោយ​មាន​មនុស្ស​ពី​ទិស​ទក្សិណ នាំ​យក​មក​ឲ្យ ។

សេស ៥ ៖ នឹង​បាន​លាភ​សក្ការៈ​​ពី​អ្នក​ធំ ឬ សមណៈ ហើយ​បាន​យសសក្តិ​ជា​ទី​គាប់​ចិត្ត ។

សេស ៦ ៖ នឹង​បាន​ស្រែ​ចំការ​ស្ដុកស្ដម្ភ ឧត្តម​ល្អ​ណាស់ ព្រម​ទាំង​គ្រឿង​ប្រើប្រាស់​ផ្សេង ៗ ដោយ​មិត្ត​នាំ​យក​មក​ឲ្យ ។

សេស ០ ៖ នឹង​ប្រាស​ចាក​ពី​ទី​លំនៅ នឹង​កើត​រឿង​រ៉ាវ​ខូចខាត សត្វ​ជើង​ពីរ ឬ ជើង​បួន ឬ ប្ដី​ប្រពន្ធ​កូន ត្រូវ​ព្រាត់ប្រាស់ ។

ឧទាហរណ៍ៈ ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ យក ២៤ x ១២ = ២៨៨ បន្ទាប់​មក យក ២៨៨ ៖ ៧ = ៤១ សេសសល់ ១ ដូច្នេះ ខ្ញុំ​ត្រូវ​ត្រង់​សេស ១ ដែល​ត្រូវ​ចោរ​លួច​ម៉ូតូ នៅ​ក្នុង​ឆ្នាំ ដែល​ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ​នេះ… ។

ប្រភព៖ តម្រា​ខ្មែរ

3 comments:

  1. ឲ្យ​តាំង​អាយុ​ហោរា ( អាយុ​របស់​អ្នក​ដែល​ចង់​ទាយ ) យក ១២ គុណ ហើយ​យក ៧ ហារ សេសសល់ ទាយ​តាម​សម្លោក​ដូច​ខាង​ក្រោម!

    ReplyDelete
  2. សូមឧទារហណ៍បានទេ?

    ReplyDelete

Powered by Blogger.