ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាអាចអូសបន្លាយពេលដល់ច្រើនថ្ងៃទៀតផង។ទាំងស្ត្រីបុរសមិនត្រូវនាំយករឿងរាវដាក់ខ្លួនឡើយជាពិសេសក្រុមមនុស្សដែលថាស្តីឱ្យរឿងរាវអាក្រក់ៗដាក់ចំពោះយើងគប្បីធ្វើគធ្វើថ្លង់ខ្លួនទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានការរីកលូតលាស់យឺតហើយបើជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរឆ្ងាយជិតកើតមានភាពប្រទាំងប្រទើសដោយសារក្រុមមនុស្សបង្កបញ្ហាទុកឱ្យ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចាប់កំហុសគ្នាដែលងាយកើតជម្លោះវិវាទជាងផ្អែមល្ហែមផង៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយតែងមានការជឿនលឿនគួរសមម្ល៉ោះហើយរាល់កិច្ចការងារបើសម្រុកតែងជោគជ័យត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាទាំងការជួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលមិនមានអ្វីប្រែប្រួលដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមានភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលច្រើនគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីព្រោះតែពេលនេះមានរឿងរាវចូលមកកកូរផ្លូវចិត្តធ្វើឱ្យកើតការប្រទាំងប្រទើសគ្នាច្រើន ៕
ឆ្នាំថោះ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានកម្រិតមធ្យមហេតុនេះទោះធ្វើអ្វីៗតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរឆ្ងាយជិតជួបតែរឿងរាវមិនល្អនិងបញ្ហាច្រើនគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើយដូចនេះទោះធ្វើអ្វីក៏តែងមិនភ្លឺថ្លាដូចគាប់បំណងប៉ុន្មាននោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនវិលត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយតែងជួបសេចក្តីសុខដុមដូចសព្វមួយដងទេ។ រីឯបញ្ហាសម្ព័ន្ធគូស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានភាពសុខដុមនិងពុំមានក្រុមមនុស្សយាយីច្រើននោះដែរ។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសមហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្តនិងមិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឱ្យបានកម្រិតខ្ពស់ទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។ការធ្វើដំណើរទៅទិសឦសានឱ្យប្រយ័ត្នបញ្ហាអាក្រក់ចូលយាយីបន្តិច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរប្រែប្រួលប្តូរផ្លាស់ពីព្រោះងាយទាំងផ្អែមល្ហែមហើយក៏ងាយទាស់ទែងគ្នាដែរ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេហេតុនេះបើចង់ធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះបើចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ទោះបីយ៉ាងណាការធ្វើដំណើរចូរប្រយ័ត្នបញ្ហាមិនល្អរត់ចូលនាំពិបាកទប់ទល់មួយចំនួនផងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះហេតុនេះយកល្អលោកអ្នកត្រូវប្រកបកិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកក៏ប្រសើរដែរ។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយក្រុមមនុស្សដែរពីព្រោះថាងាយកើតបញ្ហាអាក្រក់ណាស់ដែរ។ក្រៅពីនេះបើមានណាត់ជាមួយនរណាម្នាក់គប្បីទៅមុនពេលវេលានិងឯកសារក៏ត្រូវចេះត្រៀមឱ្យរៀបរយដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ការធ្វើដំណើរទីឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ ។ចំពោះបញ្ហាការងារ ប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕
0 comments:
Post a Comment