ចំណេះដឹងថ្មីៗ

គុណប្រ​យោជន៍​ពោតបារាំង (Lady Fingers)​ ចំពោះ​សុខ​ភាព


ពោត​បារាំង​ជា​បន្លែ​ម្យ៉ាង​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​អាច​យក​ទៅ​ច្នៃ​ចម្អិន​​ជា​ម្ហូប​​​​ផ្សេង​ៗ​តាម​ការ​ចូល​ចិត្ត។ ក្រៅ​ពី​មាន​រស​ជាតិ​ឆ្ងាញ់​ បន្លែ​​​ដែល​មាន​ប្រភព​ដើម​ពី​ទ្វីប​​អាហ្វ្រិក​​នេះ​ ផ្ដល់​អត្ថប្រយោជន៍​​ដល់​សុខភាព​ជា​ច្រើន។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​​ដែល​មាន​ក្នុង​​ពោត​បារាំង​ចំពោះ​សុខភាព។​



១. មាន​សារធាតុ​សរសៃ​ Fiber ជួយ​ដល់​រាង​កាយ
​ពោត​បារាំង​សំបូរ​ទៅ​ដោយ​សារធាតុ​សរសៃ​ទាំង​រលាយ​ និង​មិន​រលាយ​ ដែល​ល្អ​សម្រាប់​សុខភាព ជួយ​បង្ការ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។ វា​ជួយ​សម្អាត​​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ កាត់​បន្ថយ​កូឡេស្តេរ៉ូល ​បង្ការ​​ពី​ជំងឺ​បេះដូង។ ក្រៅ​ពី​នេះ​ជួយ​សម្រួល​ដល់​​ការ​ទល់​លាមក​ ព្រម​ទាំង​កាត់​បន្ថយ​​កម្រិត​ជាតិ​ស្ករ​​នៅ​ក្នុង​ឈាម​បាន។



២. ជួយ​រក្សា​តុល្យភាព​ ​ជាតិ​​អាស៊ីត​ក្នុង​រាងកាយ
បន្លែ​​ពោត​​បារាំង​មាន​ជាតិ​ Alkaline​​​ ជួយ​រក្សា​លំនឹង​​ជាតិ​អាស៊ីត​​ក្នុង​បំពង់​​រំលាយ​អាហារ​នៃ​សារពាង្គកាយ។ ការ​រក្សា​កម្រិត​ជាតិ​អាស៊ីត​​​នេះ ​​ជួយ​​សុខភាព​រាង​កាយ​​ឲ្យ​បាន​ប្រសើរ​ តួ​យ៉ាង​​​បង្ការ​ជំងឺ​ដំបៅ​​ជា​ដើម។


​​
៣. សំបូរ​វីតាមីន​ A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម
ពោត​បារាំង​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​ជា​ Carotene Lutien Xanthin រួម​ទាំង​ជាតិ​​វីតាមីន ​A ជំនួយ​​​ភ្នែក​ និង​​បង្ការ​ពី​ជំងឺ​ភ្នែក​ឡើង​បាយ។ មួយ​វិញ​ទៀត​ ពោត​បារាំង​ជួយ​​ជួស​ជុល​កោសិកា​ស្បែក​ផង​ដែរ។​​​

៤. សំបូរ​សារធាតុ​បំប៉ន​វីតាមីន​B
ការ​បន្ថែម​ពោត​បារាំង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ គឺ​សំបូរ​សារធាតុ​វីតាមីន​ B ​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ការពារ​ពី​ជំងឺ​ស្រ្តែស​ ការ​ថប់​អារម្មណ៍​ ជំងឺ​គេង​ពុំ​លក់​ និង​ ដំណើរ​ធ្លាក់​ទឹក​ចិត្ត។ ម្យ៉ាង​វិញ​ទៀត​ បន្លែ​មួយ​នេះ​ជួយ​​រក្សា​ការពារ​​​ប្រព័ន្ធ​ប្រសាទ​នៃ​គភ៌​ក្នុង​ផ្ទៃ​ស្ត្រី​ជា​​​ម្ដាយ​​បាន។



៥. សំបូរ​សារធាតុ​បំប៉ន​វីតាមីន​ C
ពោត​បារាំង​មួយ​ចាន​តូច​​ស្មើ​នឹង​ជាតិ​វីតាមីន ​C​ ២៦,១​មីលីក្រាម ដែល​ស្មើ​នឹង​២៦​ភាគ​រយ​ នៃ​តម្រូវ​ការ​​​ជាតិ​វីតាមីន​C​ ប្រចាំ​ថ្ងៃ។ វា​ជួយ​រក្សា​ពង្រឹង​ដល់​ប្រព័ន្ធ​ស៊ាំ​ក្នុង​សារពាង្គ​កាយ​ ប្រឆាំង​នឹង​​ជំងឺ។

៦. សំបូរ​សារធាតុ​បំប៉ន​វីតាមីន​K
ពោត​បារាំង​ជួយ​រក្សា​ការពារ​ និង​ពង្រឹង​ ឆ្អឹង​ ធ្មេញ​ ក្រចក​ ឲ្យ​រឹង​មាំ​ ដោយ​សារ​វា​សំបូរ​វីតាមីន ​K។ វា​ជួយ​បង្ការ​ការ​ហូរ​ឈាម​ក្នុង​ខ្លួន​ និង​រក្សា​ប្រសិទ្ធភាព​ប្រូតេអ៊ីន​ល្អ​ៗ។​​



៧. ពោត​បារាំង​ពុំ​មាន​សារធាតុ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​
ពោត​បារាំង​មួយ​ចាន​តូច​​មាន​​កម្រិត​ជាតិ​កាឡូរី​តែ​៣៥ និង​ពុំ​មាន​សារធាតុ​ប្រៃ​ និង​សារធាតុ​ធ្វើ​ឲ្យ​ធាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ វា​ផ្ទុក​សារធាតុ​វីតាមីន​ល្អ​ និង​រ៉ែ​ខនិជ​ល្អ​ ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​រាង​កាយ​ និង​ជាតិ​សរសៃ ​Fiber សម្រាប់​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ៕​​


0 comments:

Post a Comment

Powered by Blogger.