អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយរបស់ផ្លែត្របែក (Guava) គឺ វាមានសមត្ថភាពក្នុងការទប់ស្កាត់ការលូតលាស់និងរីករាលដាលរបស់កោសិការមហារីក។ មានការសិក្សាមួយចំនួនដែលបានធ្វើក្នុងរយៈពេលប៉ុន្មាឆ្នាំថ្មីៗនេះ ទៅលើឥទ្ធិពលរបស់ផ្លែត្របែកចំពោះជំងឺមហារីកក្រពេញ ប្រូស្តាត, មហារីកសុដន់ និង មហារីកមាត់។
ប្រេងស្លឹកត្របែកគឺជាសារធាតុ ប្រឆាំងនឹងការលូតលាស់ដ៏ ជោគជ័យអស្ចារ្យមួយប្រភេទ ហើយវាពិតជាមានប្រសិទ្ធ ភាពជាងថ្នាំទំនើបៗមួយចំនួនទៅ ទៀតក្នុងការកាត់បន្ថយការលូតលាស់របស់ជំងឺមហារីក។ ផ្លែត្របែកក៏សម្បូរទៅ ដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ ប្រភេទសម្រាប់កាត់បន្ថយ ការប្រឈមនឹងជំងឺមហារីក ក្រពេញប្រូស្តាត។ អង់ទីអុកស៊ីដង់ដូចគ្នា មួយនេះក៏បានបង្ហាញថា ទៅជួយទប់ស្កាត់កោសិការ មហារីកសុដន់ដែរ។
ជាចុងក្រោយ វីតាមីន C ពីធម្មជាតិរបស់ផ្លែត្របែក ដែលមានខ្ពស់ជាងវីតាមីន C ក្នុងផ្លែក្រូចរហូត ៤ដងនោះបានផ្តល់នូវសារ ធាតុអង់ទីអុកស៊ីដង់សម្រាប់ ពង្រឹងដល់ប្រព័ន្ធភាព ស៊ាំយ៉ាងខ្លាំងក្លា។ អង់ទីអុកស៊ីដង់គឺជាភ្នាក់ ងារការពាររាងកាយដ៏សំខាន់ ក្នុងការទប់ស្កាត់ការលូតលាស់របស់រ៉ាឌី កាលសេរីក្នុងរាងកាយ ដែលវាជាមូលហេតុដ៏ សំខាន់មួយនៃជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម។
0 comments:
Post a Comment