ជំនឿ និង ហោរាសាស្ត្រ

ព្យាករណ៍​សាស្រ្ត អំពី លក្ខណៈប្រជ្រុយរបស់ស្ត្រី


១. ស្ត្រីណាមានប្រជ្រុយនៅសៀតផ្កាខាងឆ្វេង ឬខាងស្តាំ ៖ ជាស្ត្រីច្រើនគិតក្រៅអំពីស្វាមី ហើយមានចិត្តក្បត់នឹងស្វាមីជានិច្ច ។

២. ស្ត្រីណាមានប្រជ្រុយនៅថ្ងាស ៖ បានប្តីនឹងគ្នាក្នុងរវាង ៥ខែ ឬយូរទៅរួមគ្នា ដល់មានកូន កូននោះក៏ពុំគង់ដែរ ។

៣. ស្ត្រីណាមានប្រជ្រុយនៅចន្លោះចិញ្ចើម ៖ ស្ត្រីនោះគ្មានបញ្ហាត្រូវពឹងអ្នកដទៃ ញាតិបងប្អូនគ្មានគេចូលចិត្ត ហើយជាមនុស្សគ្មានកូនផង បើមានក៏ចិញ្ចឹមពុំរស់ដែរ ។

៤. ស្រ្តីណាមានប្រជ្រុយនៅត្រង់ត្រចៀកស្តាំ ៖ ជាមនុស្សរណេបរណប ចេះចេះគួរសម ទៅណាមកណា មានជនជាតិទាំងពួងរាប់អានច្រើន ហើយជាអ្នកមានកតញ្ញូផង ។

៥. ស្ត្រីណាមានប្រជ្រុយនៅច្រមុះ ៖ ជាមនុស្សខឹងច្រើន ប្រកាន់ថាល្អតែខ្លួនឯង មិនយកតម្រាប់អ្នកដទៃ ។

៦. ស្ត្រីណាមានប្រជ្រុយនៅរឹមមាត់់ខាងលើ ៖ ជាមនុស្សពោលមាត់អាក្រក់ ចូលចិត្តរករឿង នាំឱ្យរំខាននឹងគ្នាក្នុងផ្ទះជានិច្ច បើនៅនឹងអ្នកឯណាក៏ពុំបានយូរ បើនឹងមានប្តីលែងគ្នាញយៗ ច្រើនធ្វើឬកជាស្រីផ្កាមាសផង ។

៧. ស្ត្រីណាមានប្រជ្រុយនៅដើមភ្នែកខាងក្រោមខាងក្រោម ឬខាងឆ្វេង ៖ ជាស្រីខាតលក្ខ័ ឬខាតថង់ ក្នុងចិត្តមានសេចក្តីក្រហាយ ច្រើនធ្វើឱ្យទឹកភ្នែកហរជាប់ជានិច្ច ។

៨. ស្ត្រីណាមានប្រជ្រុយនៅត្រង់ត្រចៀកឆ្វេង ៖ នាងនោះជាស្រីអ្នកមានបញ្ញាដ៏ស្រួចប្រសើរ បើមានប្តី ប្តីនោះនឹងបានអ្នកនឹងបានអ្នកធំ ។

៩. ស្ត្រីណាមានប្រជ្រុយលើចិញ្ចើមខាងស្តាំឬខាងឆ្វេង ៖ ជាមនុស្សអភ័ព្វច្រើនពោលអួតថា ខ្លួនឯងល្អលើសគេ ថាគេអាក្រក់ជាងខ្លួន ។

១០. ស្ត្រីណាមានប្រជ្រុយនៅត្រង់បំពង់ក ៖ ជាមនុស្សចិត្តចោរ បើមានសេចក្តីក្រេវក្រោធហើយ ប្តីរបស់ខ្លួនក៏ហ៊ានសម្លាប់ចោលដែរ ។

១១. ស្ត្រីណាមានប្រជ្រុយនៅខាងឆ្វេង ៖ ជាមនុស្សអភ័ព្វ ធ្វើគុណនឹងគេមិនបាន ។ បើធ្វើគុណនឹងអ្នកណា ច្រើនអ្នកនោះឯងឱ្យច្រើន ស៊ូនៅម្នាក់ឯងល្អជាង ។

១២. ស្ត្រីណាមានប្រជ្រុយនៅដើមកខាងស្តាំ ៖ ជាមនុស្សមានស្នេហ៍ក្នុងខ្លួន ទៅកាន់ទីណាមានគេរាប់អាន ហើយគេថាស្រីនោះមានកិរិយាល្អ ហើយជាមនុស្សមានវាសនាច្រើន បើនឹងមានប្តី ប្តីនោះឯងនឹងទៅជាអ្នកធំ ។

១៣. ស្ត្រីណាមានប្រជ្រុយនៅរឹមមាត់ខាងឆ្វេង ៖ ជាមនុស្សអភ័ព្វសុីមិនពេញពោះ បើនឹងមានប្តី ប្តីនោះឯងនឹងទៅជាធំ ។

១៤. ស្ត្រីណាមានប្រជ្រុយនៅក្រោមដោះ ៖ ជាមហាស្នេហ៍ល្អណាស់ ច្រើនមនុស្សជិតឆ្ងាយនាំលាភមកឱ្យជានិច្ច ហើយមានបរិវារច្រើន ។

១៥. ស្ត្រីណាមានប្រជ្រុយនៅឋិតក្នុងទីកំបាំង ៖ នឹងល្បីឈ្មោះមានយសសក្តិ ហើយនឹងមានទ្រព្យច្រើន បើមានស្វាមីនោះនឹងបានជាអ្នកធំ ហើយបើមានកូន កូននោះនឹងមានបុណ្យយសសក្តិដ៏ខ្ពង់ខ្ពស់ ។

* បើសិនណាបុរស ស្ត្រីណាមានប្រជ្រុយខុសតម្រានេះបន្តិចបន្តួចលោកទុកជាមធ្យម ។

(ដកស្រង់ចេញពីសៀវភៅព្យាករណ៍សាស្ត្រ)
ប្រភពពី៖ KohThmey.com

0 comments:

Post a Comment

Powered by Blogger.