- ឆ្នាំខាល
ក្នុងខែ ៨ នេះ អ្នកនឹងអាចទទួលបានលទ្ធផលខ្ពស់ពីការបណ្តាក់ទុន។ ជាពិសេស ផ្លូវទ្រព្យរបស់អ្នកនឹងបើកកាន់តែធំទៅៗ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យអ្នកបើកកាន់តែធំ ហើយ សំណាងចូលមកជាហូរហែរ ដែលធ្វើអោយអ្នកមិនបាច់ខ្វាយខ្វល់រឿងប្រាក់ខែដូចខែមុនៗ ឡើយ ។
- ឆ្នាំវក
ក្នុងខែ ៨ខាងមុខនេះ អ្នកអាចឈ្នះរង្វាន់ធំបាន ដោយរង្វាន់នោះអាចធ្វើឲ្យអ្នកចាយបាន បរិបូណ៌ ពេញមួយខែ ដោយគ្មានអ្វីត្រូវបារម្ភ ចំពោះការខ្វះខាតឡើយ ។ ដូចនេះ អ្នកមិនចាំបាច់ពឹងលើប្រាក់ខែក៏បានដែរ ហើយមានអារម្មណ៍ល្អ ស្រស់ស្រាយជាងខែ រាល់ដងទៅទៀត ។
- ឆ្នាំច
ក្នុងខែ ៨ ខាងមុខនេះ អ្នកមិនបាច់ពឹងលើប្រាក់ខែ ដែលមានលក្ខណៈបន្តិចបន្តួច របស់អ្នកទេ ដោយអ្នកអាចទទួលបានលាភក្រៅផ្ទះ សឹងតែគ្រប់ទិស និង គ្រប់សណ្ឋាន ដូចនេះ អ្នកនឹងមានទ្រព្យហូរចូលច្រើន ធ្វើអោយការចាយវាយ ស្រណុកសុខស្រួលជាងខែរាល់ដង ។
- ឆ្នាំកុរ
ក្នុងខែ ៨ ខាងមុខ នេះ អ្នកនឹងហេងៗ មានគេជួយទំនុកបំរុងច្រើន ទៅញ៉ាំអីក៏មានអ្នកប៉ាវ មានអ្នកអែបអបអ្នក ដោយផ្តល់ជាលុយកាក់ វត្ថុ និង នំចំណី ជានិច្ច ។ ខែនេះដែរ ប្រាក់ខែអ្នក សឹងតែ មិនបាច់បើក ទុកបើកឌុប នៅខែក្រោយក៏បាន ព្រោះ ខែនេះ មានចាយ គ្រប់គ្រាន់ហើយ ។
- ឆ្នាំមមី
ក្នុងខែ ៨ ខាងមុខនេះ អ្នកនឹងទទួលបានកាដូលើទឹកចិត្តជាច្រើន និង អាចមានឳកាសឈ្នះរង្វាន់នានា ដែលធ្វើអោយលោកអ្នក អាចកាត់បន្ថយការចំណាយ ដោយប្រើប្រាស់ ប្រាក់ខែរបស់អ្នក បានសឹងតែ ១០០% ។ ទុកប្រាក់ខែ ខែ ៨ នេះ ចាយខែក្រោយ ឬក៏ខែ ៩ វិញទៅ ។
Copyrighted: Moha Sneha
0 comments:
Post a Comment