ជំនឿ និង ហោរាសាស្ត្រ

ហេតុ​ផល​ជីវិត​មួយ​ចំនួនដែល​ ឆ្នាំ​មមី និង ឆ្នាំ​មមែ​ ត្រូវ​ដឹង ចាប់​ពី​ថ្ងៃ១៧ ខែ​៧ នេះ!!


ផ្អែកលើការទស្សន៍ទាយ ពី គេហទំព័រហោរាសាស្រ្តចិន Feng Shui China ដែល ប្រជាជនចិន ជឿទុកចិត្ត នោះ ចាប់ពីថ្ងៃ ១៧ ខែ ៧ ឆ្នាំ ២០១៧ នេះ ទៅ ៧ ថ្ងៃជាប់គ្នា គឺជាថ្ងៃល្អ ខែល្អ ពេលវេលាល្អ សម្រាប់ឆ្នាំមមី និង ឆ្នាំមមែ ក្នុង ការធ្វើកិច្ច​ការងារ​មួយចំនួន ដើម្បីអោយ​ជីវិត រស់នៅរបស់គេ មានភាពសុខស្រួល សម្បូណ៌ សប្បាយ មានលុយកាក់ចាយ គ្រប់គ្រាន់ និង មានញាតិមិត្តចោមរោម ស្រលាញ់រាប់អាន មិនចេះខ្វះ ពោលគឺចាប់ពី ថ្ងៃ១៧ ខែ៧ នេះឈាន ចូលមកភ្លាម គេត្រូវតែ អនុវត្តដូចតទៅនេះ៖

១. ឆ្នាំមមី៖

- ​​ស្ថិតចំចំណុច អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ មានបុណ្យកុសល្យ មាន​ព្រេងវាសនាខ្ពស់ ថ្ងៃអនាគត​មាន​មនុស្សល្អៗ​ចាំ​ជួយ​ជ្រោម​ជ្រែង​ការងារ ហើយ​នឹង​បាន​យស​ស័ក្តធំដុំ ។

- អ្វីដែលត្រូវអនុវត្ត ដើម្បីនាំសំណាង ចាប់ពីថ្ងៃទី១៧ ខែ៧ ឆ្នាំ២០១៧ នេះទៅ៖ ក្រោកពីដំណេក មុនម៉ោង 7:00 ព្រឹក លាងបាតជើង ទន្រាំ ៣ ដង ហើយសឹម លុបមុខ ដើម្បីបណ្តេញចង្រៃ និង ទាញ លាភសំណាងចូល ក្នុងថ្ងៃថ្មី ។

- ចំណុចដែលត្រូវជៀសផុត គឺ គ្រោះថ្នាក់ និង ការបោកបញ្ឆោត ។
- ចំណុចសំណាងដែលត្រូវមាន គឺ ទ្រព្យសម្បត្តិ ស្នេហា និង ការបណ្តាក់ទុនថ្មី ។



២. ឆ្នាំមមី៖

- ស្ថិតចំចំណុច ​​ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​ ទៅណាមកណា​មាន​មនុស្សចោមរោម​ស្រលាញ់ លុះ​និយាយ​ការងារ​អ្វី​នឹងបានសម្រេច នឹងឈ្នះ​គេទាំងពួង ហើយ​ថ្ងៃ​អនាគត​នឹង​មាន​ទ្រព្យ​ហូរហៀរ។

- អ្វីដែលត្រូវអនុវត្ត ដើម្បីនាំសំណាង ចាប់ពីថ្ងៃទី១៧ ខែ៧ ឆ្នាំ២០១៧ នេះទៅ៖ ក្រោកពីដំណេក មុនម៉ោង 7:30 ព្រឹក លុបមុខ បន្ទាប់មក យកទឹកដាក់បាតដៃ ទះលើទ្រូង ៣ ដង ដើម្បីហៅទ្រព្យសំណាងចូល ក្នុងថ្ងៃថ្មី។

- ចំណុចដែលត្រូវជៀសផុត គឺ ភាពម៉ងសៅ ក្តីខ្វះខាត និង ការភ័ន្តច្រឡំ ។
- ចំណុចសំណាងដែលត្រូវមាន គឺ ទ្រព្យសម្បត្តិ ស្នេហា និង ដំណឹងល្អៗ ។


ប្រភពពី៖ Feng Shui China
ប្រែសម្រួលដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.