ជំនឿ និង ហោរាសាស្ត្រ

មមែ ខាល ឆ្លូវ ថោះ កុរ និង វក ស៊ែរ​ចេញ​​ដើម្បី​បណ្តេញ​ទុក្ខ​កង្វល់​ចេញ ហើយ​នាំ​លាភ​សំណាង​ចូល​ស្អែក​ឡើង!


យោងតាមហោរាសាស្រ្ត​ប្រចាំថ្ងៃស្អែក ថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៦ (មមែ ខាល ឆ្លូវ ថោះ កុរ និង វក) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អមធ្យម ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៦ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៧៧វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែកដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ មមែ ខាល ឆ្លូវ ថោះ កុរ និង វក មានរាសីឡើងខ្ពស់ត្រដែត ហើយមានលាភធំឆាប់ចូលមកដល់ និង មានសំណាងជាហូរហែរ ម្តងហើយ ម្តងទៀត ព្រមទាំងមានតែរឿងល្អៗ ចូលក្នុងជីវិត មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង និង មានលុយកាក់ចាយវាយ បរិបូណ៌ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែសុភមង្គល កុំបីខានឡើយ ។

ខាង​ក្រោម​គឺ​ជា​មូល​ហេតុ​ដែល​ឆ្នាំ​ទាំង​នេះ​ត្រូវ​ស៊ែរ​ចេញ យប់នេះ ឬក៏ ព្រឹកស្អែក!!!

ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ផង​។​ការរស់នៅ​មិន​ថា​ការងារ​បញ្ហា​ផ្ទាល់ខ្លួន​ឬ​បញ្ហា​ប្រាក់កាស​តែង​ជួប​រឿង​រាវ​ខ្វាយខ្វល់​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក​ប៉ុន្តែ​យ៉ាងណា​លោក​អ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ​ហើយ​មិន​ត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។ ​ រីឯ​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​សម្បូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​បញ្ហា​ជម្លោះ​ពិតជា​កើត​ឡើង​ញឹកញាប់​ពុំខាន​៕

ឆ្នាំខាល ​រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយ​មាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​បង្ករឿង​។​ការរស់នៅ​លោក​អ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការ​កើត​មាន​ជម្លោះ​ណា​មួយ​ព្រោះតែ​បញ្ហា​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួប​តែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរទេ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំ​ឱ្យ​ខ្វាយខ្វល់​ជា​ញឹកញាប់ ៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​តោង​តែ​គិតមុខគិតក្រោយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះ​ពេលនេះ​មុន​នឹង​ចង់​ចុះ​ទុន​អ្វី​មួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទើប​កើត​មាន​រឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន ហើយ​ពេល​ខ្លះ​ត្រូវ​តម្លើង​សរសៃ ក ដាក់​គ្នា​ទៀត​ផង​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ប្រយ័ត្ន​ទទួលរង​ការខូចខាត​អ្វីមួយ​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពី​នេះ​បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ទោះ​ប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ឆាប់​មាន​ការប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ក្បែរ​ខ្លួន​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំ​មាន​បញ្ហា​ចម្រូងចម្រាស​ណាមួយ​នាំ​ត្រូវ​ឈឺក្បាល​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខ​ដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព ក្តៅ​ខ្លះ ត្រជាក់​ខ្លះ​ហើយ​ការបំពេញ​ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្សសម្តី​បន្តិចទើប​ជា​ការប្រពៃ​បំផុត​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.