ជំនឿ និង ហោរាសាស្ត្រ

សុំទម្លាយអាថ៌​កំបាំង​ឆ្នាំ ខាល ជូត និង រកា ក្នុងខែកក្កដា នេះ បន្តិច​មើល!


តើឆ្នាំទាំង ៣ ដែល​មាន​ ខាល ជូត និង រកា នឹងមាន​អ្វី​កើតឡើង នៅ​ក្នុងខែកក្កដានេះ ? សុំទម្លាយអាចកំបាំងឆ្នាំ ខាល ជូត និង រកា នេះ បន្តិចមើល!

១. មនុស្សកើតឆ្នាំខាល៖

គ្រប់បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំខាល មិនថាប្រុស ឬក៏ស្រីទេ សុទ្ធតែ នឹងត្រូវទទួលបានលាភជ័យ និង ភោគទ្រព្យ ជាច្រើន នៅក្នុងអំឡុង ដើមអាទិត្យទី២ នៃ ខែ ៧ ខាងមុខនេះ ។ គួររំលឹកបន្តិច មនុស្សកើតឆ្នាំខាលនេះ មិនសូវជាមានភាពឧស្សាហ៍ប៉ុន្មានទេ តែ អត់ធ្មត់ និង មានភាពហត់នឿយច្រើន ទៅវិញ ព្រោះគេជាមនុស្សលោភ ចង់បាននូវរបស់ជាច្រើនមុខ ច្រើនយ៉ាង មិនថាលុយ មិនថា គូស្នេហ៍ មិនថាក្តីស្រលាញ់ពីអ្នកដទៃ ។ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចជោគជ័យ ឬក៏ ក្លាយជាអ្នកមាន ឬក៏សេដ្ឋី នោះទេ ប៉ុន្តែ ដោយសារតែចិត្តមេត្តា និង ការចង់បានមិនចេះចប់របស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាមរក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ដែលវិសេស និងអាចត្រូវបានលាភសំណាងធំ នៅក្នុងអាទិត្យទី២ នៃខែ ៧ ខាងមុខនេះ ។ ចាប់ពីពេលនេះតទៅ ដើម្បីទទួលបានលាភសំណាងនេះ គេគួរតែប្រតិបត្តិនូវអំពើល្អ ដើម្បីជាកុសល្យ ដើម្បីជាកូនសោរ បើកផ្លូវលាភ ផ្លូវជ័យនេះ មកដល់រូបគេក្នុងពេលឆាប់ៗ ។

២. មនុស្សកើតឆ្នាំជូត៖

បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំជូត មិនថាប្រុស ឬក៏ស្រីទេ សុទ្ធមានសំណាង ក្រៃលែង ពោលគឺ មានសំណាង៣ យ៉ាងដែលកំពុងសំដៅមករកខ្លួន៖ ទី១ គឺ ទ្រព្យសម្បត្តិ, ទី២ គឺ សុខសម្បត្តិ, និងទី៣ គឺ គូគាប់សម្បត្តិ ឬបុត្រសម្បត្តិ ។ ​ឆ្នាំ​ជូត ជា​អ្នក​មាន​បុណ្យ​វាសនា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា និង​ប្រាសចាក​ញាតិ​កា ពឹង​បងប្អូន និង​ញាតិ​មិនបាន បើ​ពឹង​អ្នកដទៃ​ទើប​បាន​ល្អ ជា​មនុស្ស​អភ័ព្វ ធ្វើ​គុណ​ដល់​អ្នក ដទៃ​មិន​បាន​ផល​​ប្រយោជន៍​ទេ ហេតុនេះ រាល់កិច្ចការងារទាំងឡាយ ក្នុងជីវិតរបស់គេ ត្រូវតែប្រឹងសាងដោយដៃរបស់ខ្លួនទាំងទ្វេរ ទើបអាច សម្រេច បានលទ្ធផលជាទីគាប់ចិត្ត ។ ក្នុងខែ ៧ នេះ គេនឹងបានទទួលនូវ សម្បត្តិណាមួយ ឬក៏ទាំងអស់ ខាងលើ ជាក់ជាមិនខាន ព្រោះថា ដល់ពេលវេលាស័ក្តសិទ្ធិ ឬក៏និយាយបាន ថា រាសីជីវិតរបស់គេ បើក ហើយ ហេតុដូច្នេះ ទោះធ្វើកិច្ចការងារអ្វី ក៏មិនអាចមាន ភាពរាំងស្ទះ កើតឡើងដែរ ។ បើសិនជាមានមនុស្សតាមប៉ុនប៉ងអាក្រក់ដាក់គេ ឬក៏មានចេតនា បំផ្លាញនូវ កិច្ចការងារដែលគេកំពុងធ្វើ នោះ អ្នកនោះ នឹងវិនាសខ្លួនឯងវិញជាក់ជាមិនខាន!

៣. មនុស្សកើតឆ្នាំរកា៖

បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំរកា បើជាមនុស្សស្រី នឹងទទួលលាភបានច្រើនជាងមនុស្សប្រុស ដល់ទៅ ២ភាគ ឯណោះ ពោលគឺ នៅក្នុងពាក់កណ្តាលខែ ៧ ខាងមុខនេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សស្វាហាប់ ឧស្សហ៍ ប៉ុន្តែរាងឆាប់បាក់ទឹកចិត្តបន្តិច ពេលដែល ប្រឈមនឹងរឿងបរាជ័យម្តងៗ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងខែ ៧ នេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។ ប្រសិនបើប្រុសស្រី ដែលកើតឆ្នាំរកា នេះ មិនទាន់រក បានគូស្រករដែលសមប្រកបទេនោះ ដើមខែ ៧ នេះ គឺជាពេល​វេលាល្អហើយ!


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.