
1-ឆ្នាំជូត៖ ក្នុងខែនេះ នឹងមានរឿងទុក្ខសោក និង រឿងសំណាង ចូលមកទន្ទឹមគ្នា ក្នុងជីវិត រស់នៅ និងរកស៊ីរបស់អ្នក ដែលនាំឲ្យអ្នកអោយមានអារម្មណ៍ខ្វល់ខ្វាយច្រើន បារម្ភច្រើន និង ភ័យច្រើន តែកុំបារម្ភ រាល់ទុក្ខសោកទាំងនោះ មានរយៈពេលខ្លីប៉ុណ្ណោះ ហើយវានឹងបញ្ចប់ទៅវិញ មុនពាក់កណ្តាលខែកក្កដានេះ ហើយ លាភសំណាងដែលអ្នករំពឹងនឹងចូលមកដល់ឆាប់ៗ ជាក់ជាមិនខាន ។
2-ឆ្នាំឆ្លូវ៖ ខែនេះ ជីវិតរស់នៅ និងរកស៊ី របស់អ្នក នឹងមានមនុស្សមានទង្វើអាក្រក់ និងប៉ន់ប៉ងអាក្រក់មកលើជាច្រើនអ្នក តែក្នុងនោះក៏នឹងមានមនុស្សល្អចាំជួយយិតយោង និងតាមជ្រោមជ្រែងអ្នកច្រើនវិញផងដែរ បន្ទាប់ពីនោះអ្នកនឹងទទួលបានដំណឹង ឬក៏សំណាង ពីអ្នកដទៃដែលតាមជួយជ្រោមជ្រែងអ្នកនោះជាក់ជាមិនខាន ។
3-ឆ្នាំខាល៖ ខែនេះ គឺជាខែល្អ សម្រាប់អ្នកនៅលីវមែនទែន ព្រោះគេនឹងរកឃើញគូព្រេង ជាទីគាប់ចិត្តរបស់គេឆាប់ៗ ហើយចំពោះអ្នកដែលគ្មានការងារ ឬក៏កំពុងស្វែងរកការងារល្អ មានចំណូលច្រើនទៀតនោះ នឹងបានសម្រេចដូចបំណងផងដែរ រីឯអ្នកដែលកំពុងខ្វះខាត ម្ហូបអាហារ ប្រាក់កាស់ ឬក៏ វត្ថុជាទីស្រលាញ់នោះ នឹងទទួលបានក្នុងខែនេះ ផងដែរ ។
4-ឆ្នាំថោះ៖ ខែនេះ តាមជើងលេខប្រាប់ឲ្យដឹងថា អ្នកមានមនុស្សតាមយាយី ឈ្នានីសច្រើន ណាស់ ក្នុងនោះក៏មានមនុស្សតាមគៃបន្លំ បោកប្រាស់អ្នកផងដែរ ហេតុនេះចូលបង្កើនស្មារតីប្រុងប្រយ័ត្ន និងមិនត្រូវទុកចិត្តនរណាម្នាក់ឡើយក្រៅអំពីក្រុមគ្រួសាររបស់ខ្លួន តែកុំបារម្ភច្រើនពេក រឿងអាក្រក់ទាំងនោះ មិនយូរទេនឹងចប់ ព្រោះទេវត្តាពិតជាមានភ្នែក មិនបណ្តោយអោយមនុស្សល្អដូចជាអ្នករងកម្មយូរឡើយ ហើយទ្រង់នឹងប្រែរឿងអាក្រក់ទាំងនោះមកជាសំណាងយ៉ាងច្រើនមហាសាលដល់អ្នកជាក់ជាមិនខាន ។
5-ឆ្នាំរោង៖ ខែនេះ អ្នកនឹងទទួលបានដំណឹងពីរក្នុងជីវិតរស់នៅ និងរកស៊ី របស់់អ្នក គឺ ១ អាក្រក់ និង ១ ល្អ ដែលនាំអោយអ្នកមិនអាចមានអារម្មណ៍ស្ងប់ស្ងាត់បានល្អ ហើយទៅជាធ្វើអោយអ្នកដកដង្ហើមធំ ខ្វល់ចិត្តរឹតតែខ្លាំងទៅវិញ តែមិនជាអ្វីសម្រាប់អ្នកមានគូ ព្រោះ ដៃគូជីវិតរបស់អ្នកមានរាសីម្យ៉ាងដែលនឹងអាចជួយបរវៀស និងបណ្តេញនូវរឿងអាក្រក់នោះចេញ ហើយនាំមកឲ្យអ្នកនូវរឿងល្អ ទៅវិញ ។
6-ឆ្នាំម្សាញ់៖ ខែនេះ អ្នកដល់ពេលត្រូវមានលាភធំ តែក្នុងពេលនេះ ក៏នឹងមានរឿងអាក្រក់ចូលមកផងដែរបើអ្នកសេពសុរា ដើម្បីអោយលាភជាប់់នៅក្នុងដៃរបស់អ្នក អ្នកដាច់ខាតត្រូវតែត្រណមស្រា យ៉ាងហោចណាស់អោយបាន កន្លះខែ ទើបប្រសើរ ។
7-ឆ្នាំមមី៖ ខែនេះ ប្រាក់ចំណូលរបស់អ្នកដូចជាមានសភាពរាំងស្ទះ តែកុំបារម្ភវានឹងមានដំណោះស្រាយសម្រាប់អ្នកជាក់ជាមិនខាន គ្រាន់តែប្រើពេលបន្តិចប៉ុណ្ណោះ ហើយវានឹងផុតទៅវិញ ហើយបន្សល់នូវរឿងល្អចូលមកវិញជាក់ជាមិនខាន ដែលនឹងធ្វើឲ្យជីវិតរស់នៅ និងរកស៊ីរបស់អ្នកឈានឆ្ពោះទៅរកភាពរុងរឿងយ៉ាងប្រាកដ ។
8-ឆ្នាំមមែ៖ ខែនេះ សំបូរមនុស្សចូលមករាប់អានជាមួយអ្នកណាស់ តែទោះយ៉ាងណាអ្នកត្រូវតែប្រយ័ត្ន មិនថាមិត្តចាស់ មិត្តថ្មីទេ ព្រោះថាគេអាចជាមនុស្សអាក្រក់ មានពុតត្បុត ហើយអាចបំភ័ន្តនាំអ្នកអោយឈានជើងចូលទៅរកភាពចង្រៃ ភាពទុច្ចរិត មិនខានឡើយ ដូច្នេះអ្នកត្រូវចេះកត់សម្គាល់ និងចំណាំ ហើយត្រូវដាស់តឿនខ្លួនឯងជានិច្ច ហើយបើលោកអ្នកអាចចៀសផុតគ្រោះនេះ អ្នកនឹងមានឱកាសសំណាងទទួលបានរបស់ជាទីគាប់ចិត្តជាក់ជាមិនខាន ។
9-ឆ្នាំវក៖ ខែនេះ អ្នកនឹងទទួលបាននូវមនុស្សស្រលាញ់អ្នកច្រើនជាងខែមុនៗ តែក្នុងនោះក៏សំបូរមនុស្សដែលមានចិត្តមិនបរិសុទ្ធ ហើយមានបំណងឆបោកអ្នកជាច្រើនអ្នកផងដែរ ដូច្នេះកុំទុកចិត្តគេងាយៗពេក ហើយបើអ្នកគួរតែកុំភ្លើតភ្លើន រាប់អានមនុស្សថ្មីៗច្រើនពេក បើអ្នកអាចវាងផុតនោះ អ្នកនឹងជួបតែរឿងសិរី ពេញមួយខែជាក់ជាមិនខាន ។
10-ឆ្នាំរកា៖ ខែនេះ អ្នកនឹងបញ្ចប់រាល់ក្តីកង្វល់ ភាពនឿយហត់ ទាំងពួង ហើយ ទន្ទឹមនឹងនោះ រឿងល្អៗ សំណាងល្អៗ និង ភាពរីករាយ សំបូរសប្បាយនឹងចូលមកខ្លួនអ្នកវិញជាក់ជាមិនខាន ដែលនឹងធ្វើឲ្យអ្នក និង ក្រុមគ្រួសារញញឹមមិនឈប់ឡើយ ។
11-ឆ្នាំច៖ ខែនេះ បើអ្នកគំនិត រកស៊ីអ្វី ក៏ល្អ ក៏នឹងបានសម្រេច ហើយបើអ្នកចង់រាប់អានមិត្តបន្ថែម ឬក៏នរណាម្នាក់ចូលក្នុងជីវិតរបស់អ្នក ក៏គ្មានអ្វីទាស់ឡើយ មួយវិញទៀតនៅចុងខែនេះ អ្នកនឹងទទួលបានដំណឹងល្អផងដែរ ចូរកត់ចំណាំ។
12-ឆ្នាំកុរ៖ ខែនេះ បើអ្នកចង់មានលុយចាយហូរហៀរ មានរបស់ប្រើប្រាស់សំបូរបែប សូមកុំយកខ្ជិលដាក់មុខអោយសោះ ព្រោះលេខអ្នកខែនេះ ឆុងនឹងភាពខ្ជិល បើអ្នកខ្ជិលលាភនឹងហូរចេញ តែបើអ្នកឧស្សាហ៍វិញ លាភនឹងហូរចូលជានិច្ច មិនថាចំពោះអ្នក ឬក៏ ក្រុមគ្រួសារអ្នកទេ សុទ្ធតែអាចទទួលសំណាងចេញ ពីភាពឧស្សាហ៍របស់អ្នក ។

Copyrighted: Moha Sneha
0 comments:
Post a Comment