ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំច ឆ្នាំល្អ នាំសំណាងដល់ខ្លួនឯង និង អ្នកដទៃ ជានិច្ច ហើយ ក្រុមគ្រួសារណាដែលមានគេ គឺប្រៀបបាននឹង មានឥសីព្រះនេត្រទិព្វ ដែលដឹងរឿងគ្រប់យ៉ាងមុនជានិច្ច ពីព្រោះថា៖

១. មនុស្សកើតឆ្នាំច ជាប្រភេទមនុស្សមានក្តីមេត្តាចំពោះអ្នកដទៃ ជាពិសេសក្រុមគ្រួសារបងប្អូន ហើយតែងតែផ្តល់នូវគំនិតថ្មីៗ យោបល់ល្អៗ និង ចេះលើកទឹកចិត្តសមាជិកគ្រប់ពេលដែលមានបញ្ហា កើតឡើង មិនថាតូច ឬក៏ ធំ ទេ ។
២. ជារៀងរាល់ថ្ងៃគេ មានរឿងពិបាកៗក្នុងចិត្តជាច្រើន ដែលមិនអាចនិយាយប្រាប់នរណាអោយបានដឹងឡើយ ព្រោះគេមិនចង់អោយអ្នកដទៃមកលំបាកចិត្តដោយសារខ្លួនឡើយ ផ្ទុយទៅវិញ បើមានរឿងល្អ វិញគេមិនដែលរំលងក្នុងការរ៉ាយរាប់រៀបរាប់ប្រាប់មនុស្សនៅក្បែរខ្លួនឡើយ ព្រោះមនុស្សឆ្នាំនេះ ស្រលាញ់ គ្រួសារ និង មនុស្សក្បែរខ្លួនខ្លាំងណាស់ ។
៣. ខ្សែជីវិត មនុស្សឆ្នាំច នេះ គឺរមែងមាន ទេវត្តាទ្រព្យ និង ទេវត្តាសំណាង កើតមានដល់គេជានិច្ច គ្រាន់តែអាចជាពេលឥឡូវ ឬក៏ថ្ងៃមុខប៉ុណ្ណោះ ប៉ុន្តែមិនអត់ឡើយ ។ មួយវិញទៀត ក្រុមគ្រួសារដែលមានគេរស់នៅជាមួយ នឹងធ្វើអោយមេគ្រួសារ ឬក៏ សមាជិក ណាម្នាក់ អាច មានអារម្មណ៍ មានប្រផ្នូល ឬក៏ យល់សុបិន្ត មានលក្ខណៈពិតៗ ឬក៏ ឆុត ដែលអាចធ្វើអោយពួកគេដឹងមុននូវរឿងដែលកំពុងតែប្រុងនឹងកើតឡើងដល់គ្រួសារពួកគេផងដែរ ។

ហេតុដូចនេះ ក្រុមគ្រួសារណាដែលមានមនុស្សកើតឆ្នាំនេះ រស់នៅជាសមាជិក ឬក៏ ជាសាច់ញាតិបង្កើត នឹងខ្លួន នឹងមានឱកាសទទួលបាននូវ លាភប្រណិត វត្ថុសំណាង និង រឿងល្អៗក្នុងគ្រួសារជាក់ជាមិនខាន ។ ប្រសិនបើក្រុមគ្រួសារនោះ កំពុងប្រឈមនឹងបញ្ហា បញ្ហាទាំងនោះ នឹងស្រាកស្រាន្តក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខានឡើយ សូមកុំបារម្ភ ព្រោះក្នុងខ្លួនមនុស្សឆ្នាំឆ្លូវ មានបារមីល្អៗជាច្រើនសណ្ឋិតនៅជាមួយជាប់ខ្លួនគេ ។
នាថ្ងៃអនាគត មនុស្សឆ្នាំនេះ មិនអាចក្របានឡើយ គ្រាន់តែមានតិចច្រើនតាមមុខរបររៀងៗខ្លួនប៉ុណ្ណោះ ប៉ុន្តែ សំណាងល្អៗ ជាច្រើននៅតែកើតមានលើពួកគេ សឹងគ្រប់ៗគ្នា គ្រាន់តែ គេចាប់ជាប់ឬមិនជាប់ប៉ុណ្ណោះ នេះក៏ដោយសារបុណ្យកុសលពីអតីតជាតិរបស់គេរៀងៗខ្លួន ។

Copyrighted: Moha Sneha
Source: Taiiwan Secret Horoscope
0 comments:
Post a Comment