ជំនឿ និង ហោរាសាស្ត្រ

ទំព័រ​ហោរាសាស្រ្ត​ចិន​ប្រាប់​ថា ឆ្នាំ​ឆ្លូវ​ គឺ​ជា​ឆ្នាំ មាស ឆ្នាំ ពេជ្រ !


ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំឆ្លូវ ជា​ឆ្នាំ​មាស ឆ្នាំ​ពេជ្រ តើ​លោក​អ្នក​ដឹង​ថា​ហេតុ​អ្វី​ទេ? ដើម្បី​អោយ​កាន់​តែ​ច្បាស់​ក្នុង​ចិត្ត​ សូម​អាន​ការ​ទស្សន៍​ទាយ​ខាងក្រោម៖

មនុស្ស​កើត​ឆ្នាំ​ឆ្លូវ ជា​ប្រភេទ​មនុស្ស​មាន​សម្បត្តិ​ ៣ យ៉ាង នៅ​ក្នុង​ខ្លួន​តាំង​ពីកំណើត គឺ ចរិយា​សម្បត្តិ រូប​សម្បត្តិ និង វិជ្ជា​សម្បត្តិ ដូច្នេះ​អ្វី​ដែល​ខ្វះ​គឺ ទ្រព្យ​សម្បត្តិ ប៉ុន្តែ​សូម​កុំ​បារម្ភ​ សូម​អាន​ការ​ទស្សន៍ទាយ​បន្ត​ទៀត​សិន ។



ជារៀងរាល់ថ្ងៃគេ មានរឿងពិបាកៗ​ក្នុងចិត្តជាច្រើន ដែលមិនអាចនិយាយប្រាប់​​នរណាអោយបានដឹងឡើយ ព្រោះ​គេ​មិន​ចង់​អោយ​អ្នក​ដទៃ​មក​លំបាក​ចិត្ត​ដោយ​សារ​ខ្លួនឡើយ ផ្ទុយ​ទៅ​វិញ បើ​មាន​រឿងល្អ វិញ​គេ​មិន​ដែល​រំលង​ក្នុង​ការ​រ៉ាយ​រាប់​រៀប​រាប់​ប្រាប់​មនុស្ស​នៅ​ក្បែរ​ខ្លួន​ឡើយ ព្រោះ​មនុស្ស​ឆ្នាំ​នេះ ស្រលាញ់ គ្រួសារ និង មនុស្ស​ក្បែរ​ខ្លួន​ខ្លាំង​ណាស់ ។

ដោយ​សារ​តែ​បែប​នេះ​ហើយ ទេវត្តា​ទ្រព្យ មិន​អាក់​អន់​ស្រពន់​ចិត្ត ក្នុង​ការ​ដាក់​ទាន ប្រោស​ព្រំ ជីវិត គេ អោយ​មាន​ឱកាស ទទួល​បាន​លាភធំ​ក្នុង​ជីវិតឡើយ ហើយ​ ក៏​មិន​រារែក ផ្តល់​ទ្រព្យសំណាង​ម្តង​ហើយ​ម្តង​ទៀត​ដល់​គេ​ដែរ ប្រសិន​បើ​គេ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​អំពើ​ល្អ និង ប្រកាន់​ពាក្យ​សច្ចៈ នៅ​ក្នុង​ខ្លួន​នោះ ។

ហេតុ​ដូច​នេះ ក្រុម​គ្រួសារ​ណា​ដែល​មាន​មនុស្ស​កើត​ឆ្នាំ​នេះ រស់​នៅ​ជា​សមាជិក ឬក៏ ជា​សាច់​ញាតិ​បង្កើត នឹង​ខ្លួន នឹង​មាន​ឱ​កាស​ទទួល​បាន​នូវ លាភ​ប្រណិត វត្ថុ​សំណាង និង រឿង​ល្អ​ៗ​ក្នុង​គ្រួសារ​ជាក់​ជា​មិន​ខាន ។ ប្រសិន​បើ​ក្រុម​គ្រួសារ​នោះ កំពុង​ប្រឈម​នឹង​បញ្ហា បញ្ហា​ទាំង​នោះ នឹង​ស្រាកស្រាន្ត​ក្នុង​ពេល​ឆាប់​ៗ​នេះ ជាក់​ជា​មិន​ខានឡើយ សូម​កុំ​បារម្ភ ព្រោះ​ក្នុង​ខ្លួន​មនុស្ស​ឆ្នាំ​ឆ្លូវ មាន​បារមី​ល្អៗ​ជា​ច្រើន​សណ្ឋិត​នៅ​ជាមួយ​ជាប់​ខ្លួន​គេ ។



នាថ្ងៃអនាគត មនុស្ស​ឆ្នាំ​នេះ មិន​អាច​ក្រ​បាន​ឡើយ គ្រាន់​តែមាន​​តិច​ច្រើន​តាម​មុខ​របរ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ សំណាង​ល្អៗ ជាច្រើន​នៅ​តែ​កើត​មាន​លើ​ពួក​គេ សឹង​គ្រប់​ៗគ្នា គ្រាន់​តែ គេ​ចាប់​ជាប់​ឬ​មិន​ជាប់​ប៉ុណ្ណោះ នេះ​ក៏​ដោយ​សារ​បុណ្យ​កុសល​ពី​អតីតជាតិ​របស់​គេ​រៀងៗ​ខ្លួន ។


Copyrighted: Moha Sneha
Source: Taiiwan Secret Horoscope

0 comments:

Post a Comment

Powered by Blogger.