តើលោកអ្នកធ្លាប់ដឹងទេថា ក្រុមឈាម របស់អ្នក ពិតជាអាច បង្ហាញអំពីអត្តចរិក របស់អ្នក? ប៉ុន្តែសួរថា បច្ចុប្បន្នប្រជាជនខ្មែរយើង មានប្រជាជន ប៉ុន្មានភាគរយ ដែលបានដឹងអំពី ក្រុមឈាម របស់ខ្លួន ? ខ្ញុំផ្ទាល់ក៏ មិនបានដឹងអំពីក្រុមឈាមរបស់ខ្លួនដែរ កុំតែខ្ញុំបានចូលរួម អំពើមនុស្សធម៌ តាមរយៈការផ្តល់ឈាម ទើបខ្ញុំបានដឹង ! ក្រុមឈាមរបស់់មនុស្សយើង បច្ចុប្បន្នចែកចេញ ជាបួន គឺ ក្រុមឈាម O, A, B និង AB ។ កុំអោយរង់ចាំយូរ យើងខ្ញុំ សូមធ្វើការបកស្រាយ អំពីក្រុមឈាមនីមួយៗ ដូចតទៅ៖
១- ក្រុមឈាម អូ (O) ៖
អ្នកដែលមានក្រុមឈាមប្រភេទនេះត្រូវបានគេសម្គាល់ថាជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានទំនុកចិត្តនិងជាអ្នកដែលសកម្មនៅក្នុងសង្គមតែពួកគាត់ទំនងជាមានភាពក្រេវក្រោធច្រើនជាងមនុស្សដែលនៅក្នុងក្រុមឈាមផ្សេង។
២- ក្រុមឈាម អា (A) ៖
អ្នកដែលមានក្រុមឈាមប្រភេទនេះជាមនុស្សដែលមានភាពស្ងប់ក្នុងខ្លួន ចិត្តមាំនិងនឹងធឹងហើយជាមនុស្សដែលអាចទុកចិត្តបានតែពួកគាត់ជាមនុស្សដែលមានភាពស្មុគស្មាញច្រើនព្រោះថាឈាមប្រភេទនេះនឹងផលិតអរម៉ូនស្ត្រេសច្រើនជាងធម្មតា។
៣- ក្រុមឈាម បេ (B) ៖
អ្នកដែលមានក្រុមឈាមប្រភេទនេះជាមនុស្សដែលមានការកំណត់គោលដៅច្បាស់លាស់ក្នុងជីវិត មានភាពរឹងមាំ តស៊ូនិងមានម្ចាស់ការចំពោះខ្លួនឯង។ជាងនេះទៅទៀតពួកគាត់ជាមនុស្សដែលចូលចិត្តការប្រកួតប្រជែងនិងមានទេព្យកោសល្យក្នុងការសម្តែងកាយហត្ថកម្មខ្ពស់។
៤- ក្រុមឈាម អាបេ (AB) ៖
អ្នកដែលមានក្រុមឈាមប្រភេទនេះអាចជាអ្នកដែលមានភាពជឿជាក់ អៀនច្រើន មានទំនួលខុសត្រូវខ្ពស់ហើយទំនងជាយកចិត្តទុកដាក់បារម្ភពីអ្នកដែលនៅជុំវិញខ្លួនគាត់ផងដែរហើយចំនុចពិសេសរបស់មនុស្សដែលនៅក្នុងក្រុមឈាមនេះគឺថាពួកគេនឹងមិនមានផលប៉ះពាល់អ្វីពីការទទួលទានគ្រឿងសមុទ្រនោះទេ។
Copyrighted: Moha Sneha
0 comments:
Post a Comment