ចំណេះដឹងថ្មីៗ

សម្ដី ៧ ឃ្លា ដើម្បី​ជួយ​ឲ្យ​ក្មេងៗ​ចេះ​ពិចារណា និង​ក្លាយ​ជា​មនុស្ស​ធំ​មុន​អាយុ!!!


អ្នក​នឹង​គិត​ទេ​ថា ចង់​ឲ្យ​កូន​របស់​អ្នក​ចេះដឹង ក្លាយ​ជា​មនុស្ស​ស្គាល់​ខុស​ស្គាល់​ត្រូវ និង​រឹង​មាំ មុន​ពេល​ដែល​គេ​ពេញ​វ័យ។ វា​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ប្រសិន​ជា​អ្នក​អាច​អប់​រំ​គេ​បាន​បែប​នោះ។ ខាង​ក្រោម​នេះ គឺ​ជា​កម្រង​សម្ដី​១០​ឃ្លា ដែល​អាច​ជួយ​ឲ្យ​កូន​របស់​អ្នក​ចេះ​ពិចារណា ហើយ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ធំ​ពេញ​វ័យ មុន​អាយុ​របស់​គេ។

១. នៅ​ថ្ងៃ​ណា​មួយ អ្នក​នឹង​មាន​អាយុ​គ្រប់​គ្រាន់ ដើម្បីចាប់​ផ្ដើម​អាន​រឿង​និទាន​ជា​ថ្មី​ម្ដង​ទៀត។
២. ឪពុក​ម្ដាយ​អាច​ផ្ដល់​តែ​របស់​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ដំបូន្មាន​ល្អៗ និង​ឲ្យ​ពួក​គេ​ដើរ​ផ្លូវ​ត្រូវ។ ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​នឹងអាច​សម្រេច​អ្វីៗ​ដោយ​សារ​ដៃ​របស់​ពួក​គេ​ផ្ទាល់។
៣. ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង ទាន់​ខ្លួន​នៅ​ក្មេង។
៤. គ្មាន​នរណា​កើត​មក​ស្ពាយ​ចំណេះ​ដឹង​មក​ស្រាប់​ទេ តែ​យើង​អាច​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​ទទួល​បាន​ចំណេះ​ដឹង។
៥. គ្រូ​ប្រៀប​ដូច​ជា​ផ្កា កូន​សិស្ស​ប្រៀប​ដូច​ជា​ឃ្មុំ។ យើង​ជា​ឃ្មុំ ត្រូវ​តែ​ក្រេប​លម្អង​ផ្កា។
៦. ថ្ងៃ​មាន​រយៈ​ពេល​វែង ប៉ុន្តែ​ឆ្នាំ​មាន​រយៈ​ពេល​ខ្លី​ណាស់។
៧. ថ្ងៃ​ណា​មួយ ម្ដាយ​របស់​អ្នក​នឹង​ចាស់។ តើ​អ្នក​អាច​ជួយ​អ្វី​គាត់​បាន នៅ​ពេល​គាត់​ចាស់​ជរា?

ប្រភពពី៖ EKV

0 comments:

Post a Comment

Powered by Blogger.