ការគេងសម្រាកក្នុងឥរិយាបថមួយណាដែលទម្លាប់ប្រចាំថ្ងៃ របស់អ្នកអាចបញ្ជាក់ប្រាប់អំពីនិស្ស័យចិត្ដគំនិតរបស់អ្នកបាន។
១-គេងផ្អៀង ៖ ជាមនុស្សមានការជឿជាក់លើខ្លួនឯងតែងតែទទួលបានជោគជ័យដោយសារការប្រឹងប្រែងព្យាយាម។ បើចូលចិត្ដគេងផ្អៀង ស្ដាំ និងបោះដៃទៅផុតលើក្បាលតែងតែមានបុណ្យវាសនាល្អ។

២-គេងអង្គុយ ៖ ជាមនុស្សអផ្សុកដោយងាយ និងឆាប់ក្រៀមក្រំក្នុងចិត្ដ ព្រោះគិតច្រើនពីរឿងអតីតកាលរបស់ខ្លួនថែមទាំងមានការមន្ទិលសង្ស័យច្រើនស្ទាក់ស្ទើរក្នុងចិត្ដខ្វះការជឿជាក់លើខ្លួនឯង។
៣-គេងទទូរភួយ ៖ ជាមនុស្សមានការខ្មាសអៀន ទន់ជ្រាយ តែងតែរក្សាទុកអាថ៌កំបាំងក្នុងចិត្ដមិនព្រមបង្ហើបអោយអ្នកផ្សេងដឹងរួចយកទៅគិតខ្វាយខ្វល់តែម្នាក់ឯង។
៤-គេងផ្ងារ ៖ ជាមនុស្សស្រលាញ់សេរីភាពមានភាពម្ចាស់ការខ្លួនឯងខ្ពស់ស្រលាញ់ភាពស្អាតបាត និងចូលចិត្ដការសប្បាយពូកែរកប្រាក់ ហើយក៏ពូកែចាយវាយប្រាក់ដែរ។

៥-គេងយកដៃទ្រក្បាល ៖ ជាមនុស្សវៃឆ្លាតមានបញ្ញាស្មារតីល្អ ចូលចិត្ដរៀនសូត្រនូវអ្វីថ្មីៗ មានគំនិតប្លែកៗ ស្រលាញ់ក្រុមគ្រួសារ ប៉ុន្ដែពិបាកស្រលាញ់មនុស្សបន្ដិច។
៦-គេផ្កាប់មុខ ៖ បើចូលចិត្ដគេងបែបនេះរហូតមកបង្ហាញអោយឃើញថា ជាមនុស្សចិត្ដចង្អៀតធ្វើតាមទំនើងចិត្ដរបស់ខ្លួន និងចូលចិត្ដអោយអ្នកដទៃធ្វើតាមតម្រូវការរបស់ខ្លួនថែមទាំងជាមនុស្សឆ្វេសប្រហែសមិនសូវទទួលខុសត្រូវទៀតផង។

៧-គេងចំកោងខ្លួន ៖ ជាមនុស្សពូកែច្រណែនមិនចង់អោយអ្នកដ៏ទៃល្អជាងខ្លួន ជាមនុស្សអត្មានិយមមានគំនិតគុំកួន និងចងអាឃាតព្យាបាទ។
៨-គេងសង្កត់លើដៃខ្លួនឯង ៖ ជាមនុស្សសុភាពទន់ភ្លន់ ស្មោះត្រង់ប្រាកដប្រជា ប៉ុន្ដែខ្វះការជឿជាក់ និងខ្វះភាពកក់ក្ដៅ។
៩-គេងដាក់ជើងគងខ្វែងគ្នា ៖ ជាមនុស្សមិនហ៊ានទទួលស្គាល់ការផ្លាស់ប្ដូរ ចូលចិត្ដវិលវល់តែអំពីរឿងរបស់ខ្លួន ប៉ុន្ដែជាមនុស្សមានភាពអត់ធ្មត់ខ្ពស់៕
ប្រភព៖ Knowledge
0 comments:
Post a Comment