ចំណេះដឹងថ្មីៗ

អត្ថបទនេះ សម្រាប់​មិត្ត​នារី ដែល​ចូល​ចិត្ត​ចង​សក់​ប៉ុណ្ណោះ!!


ការ​ដែល​យើង​ធ្វើ​សក់​ញឹក​ញាប់ វា​ជា​ការ​បំផ្លាញ​សក់ ពេល​ខ្លះ​សារធាតុ​គីមី​ប្រមូល​ផ្ដុំ​ក្នុង​រាងកាយ សូម្បី​តែ​ការ​ដែល​យើង​ចង​សក់ ក៏​ដូចគ្នា ព្រោះ​សក់ចង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តឹង​ក្បាល ធុញ​ថប់។

ចំពោះ​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ចង ឬបួង​សក់​តឹង​ជា​ប្រចាំ ពេល​ខ្លះ​វា​អាច​ជា​មូលហេតុ​ម្យ៉ាង​ដែល​នាំ​ទៅ​អាការ​ឈឺក្បាល​រុំារ៉ៃ និង​បណ្ដាល​ឲ្យ​កើត​ជម្ងឺ​តានតឹង ដោយ​សារ​ការ​ចង​សក់​តឹង ធ្វើ​ឲ្យ​ស្បែក​ក្បាល​ត្រូវ​ទាញ​ខ្លាំង​ឡើង កាន់​តែ​ធ្វើ​ឲ្យ​ថ្ងាស់​ធំ ងាយ​ធ្វើ​ឲ្យ​សក់​ជ្រុះ ព្រោះ​ឬស​របស់​សក់​ត្រូវ​បំផ្លាញ​ពី​កម្លាំង​ទាញ បណ្ដាល​ឲ្យ​ឈាម​ធ្វើ​ចលនា​ទៅ​ចិញ្ចឹម​បរិវេណ​ក្បាល មិន​បាន​ល្អ នាំ​ឲ្យ​មាន​អាការ​ឈឺ​ក្បាល ព្រោះ​ជា​ធម្មតា ស្ត្រី​ធ្វើ​ការ​ត្រូវ​ទទួល​ភាព​តានតឹង​ពេញ​មួយ​ថ្ងៃ​ហើយ។ ដូច្នេះ​គួរ​តែ​ស្រាយ​សក់ ឲ្យ​សប្បាយ​ខ្លះ ឈាម នឹង​ចរាចរ​ទៅ​ចិញ្ចឹម​ខួរ​ក្បាល​បាន​ស្រួល​ឡើង ជួយ​បន្ថយ​អាការ​តានតឹង ឬ​ឈឺក្បាល​បាន៕


0 comments:

Post a Comment

Powered by Blogger.