ចំណេះដឹងថ្មីៗ

បុរសៗគួរតែអាន៖ ទង្វើរដែលបង្ហាញថាមនុស្សស្រី ស្រលាញ់មនុស្សប្រុសម្នាក់ខ្លាំង


វាពិតជាងាយស្រួលណាស់ក្នុងការសង្កេតដឹងពីអារម្មណ៍មនុស្សស្រី នៅពេលដែលពួកគាត់ស្រលាញ់នរណាម្នាក់ ហើយប្រសិនបើអ្នកជាមនុស្សដែលពួកគាត់ស្រលាញ់នោះ គាត់នឹងចង់នៅក្បែរខ្លួនអ្នក រឺភ្ជាប់ទំនាក់ទំនងជាមួយគ្នាគ្រប់ពេលវេលា តាមពេលវេលាដែលសមគួរ។ ប្រសិនជានាងតែងតែផ្ញើរសារ រឺខលចង់ដឹងពីសុខទុក្ខអ្នកនោះ មិនមែនមានន័យថានាងគ្មានការងារធ្វើនោះទេ តែនាងគ្រាន់តែឆ្លៀតពេលរបស់នាងផ្តល់ពេលវេលា និងការយកចិត្តទុកដាក់អោយអ្នកតែប៉ុណ្ណោះ។

ប្រសិនជានាងមានអារម្មណ៍ច្រណែនទៅនឹងនារីដទៃ នោះមានន័យថានាងគ្រាន់តែមិនចង់អោយអ្នក ចែករំលែកអារម្មណ៍យកចិត្តទុកដាក់ ទៅអ្នកផ្សេងតែប៉ុណ្ណោះ។ ប្រសិនជានាងសុខចិត្តនិយាយសុំទោស ដោយនាងមិនបានបង្កើតកំហុសអ្វីនោះ ក៏ព្រោះតែនាងមិនចង់អោយអ្នក មានអារម្មណ៍មិនល្អចំពោះទង្វើរ ដែលអ្នកធ្វើអោយនាងមិនសប្បាយចិត្តតែប៉ុណ្ណោះ។ ប្រសិនជាងនាងតែងតែលើកលែងទោស ចំពោះទង្វើរដដែលៗ ដែលអ្នកបានធ្វើ ហើយព្រមទទួលយកអ្នកគ្រប់ពេលនោះ មានន័យថានាងស្រលាញ់អ្នកខ្លាំងណាស់ ហើយអ្នកជាមនុស្សសំខាន់ណាស់សម្រាប់នាង ហើយថែមទាំងផ្តល់តម្លៃនូវទំនាក់ទំនងរបស់អ្នកទាំង២ទៀតផង។ ចូរចងចាំថាមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងនោះ មិនដែលទាមទារចង់បានអ្វីក្រៅពីសេចក្តីស្រលាញ់ ដែលអ្នកអាចផ្តល់អោយនាងដោយចិត្តស្មោះសរនោះទេ៕

0 comments:

Post a Comment

Powered by Blogger.