តាមក្បួនហុងស៊ុយប្រសិនបើផ្ទះសម្បែងមានចំណុចណាមួយមិនល្អ ឬខុសក្បួនហុងស៊ុយ អាចបង្កឱ្យមានការខ្វែងគំនិតគ្នារវាងគូស្វាមីភរិយាជាប់ជាប្រចាំ ។
បើជួបបញ្ហាប្រទាំងប្រទើសក្នុងក្រុមគ្រួសារ ហើយចង់បំបាត់ភាពចង្រៃឧបទ្រពទាំង នេះឱ្យអស់ទៅវិញ គួរអនុវត្តវិធីដូចខាងក្រោម :
-គួរប្តូរកម្រាលពូកថ្មីដោយត្រូវជ្រើសរើសក្រណាត់ពណ៌ជម្ពូ និងពណ៌បៃតងជាការល្អបំផុត ព្រោះពណ៌បៃតងជួយឱ្យផ្លូវចិត្តប្តីប្រពន្ធបើកទូលាយ ហើយមានការចុះសម្រុងគ្នាល្អឡើងវិញ ។
-ដាក់គ្រែឱ្យកៀកជញ្ជាំង និងឃ្លាតឆ្ងាយពីទ្វារឱ្យច្រើនបំផុត ប៉ុន្តែក៏ត្រូវឱ្យអ្នកអាចសម្លឹងឃើញទ្វារច្បាស់ដែរ ។
-ត្រូវរកប្រភេទគ្រែដែលមានគ្រោងរឹងមាំ ហើយបើគ្រែរង្គើយោលយោកគួរផ្លាស់ប្តូរថ្មី ។
-ត្រូវតុបតែងលម្អទិសខាងលិចឆៀងខាងត្បូងក្នុងបន្ទប់ដេក ដោយវត្ថុដែលមានលក្ខណៈ បញ្ជាក់ពីភាពចម្រើនលូតលាស់ និងមានភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធរបស់អ្នក ដូចជារូបថតរបស់ស្វាមីភរិយា ឬរូបថតដែលបង្ហាញស្នាមញញឹមមានសេចក្តីសុខជាមួយគ្នា។ ក្រៅពីនេះអ្នកអាចតាំងរូបទៀនពណ៌ជម្ពូចំនួន២ដើម ផ្កាស្រស់ពណ៌ជម្ពូ លឿង និងពណ៌ផ្ទៃមេឃ ។

-ដាក់ខ្នើយលើគ្រែយ៉ាងហោចណាស់ចំនួន២ ហើយបើមានខ្នើយច្រើនជាងនេះក៏ដោយចាំបាច់ត្រូវឱ្យមានគូជានិច្ច ។
-ត្រួតពិនិត្យមើលទៅទិសខាងលិចឆៀងខាងត្បូងគ្រប់បន្ទប់ក្នុងផ្ទះ ដោយមើលថាមានអ្វីខ្លះ នៅជ្រុងទាំងនោះ ។ តើជ្រុងនោះទំនេរឬទេ ឬមានរបស់របរដាក់សំពីងសំពោង ?
ត្រូវចេះធ្វើការសម្អាត និងចាំបាច់ត្រូវធ្វើការកម្ចាត់របស់សំពីងសំពោងនោះចេញឱ្យអស់ ។ បើចង់ធ្វើឱ្យជ្រុងនោះមានហុងស៊ុយល្អ គួររកដើមឈើមកដាក់តាំងលម្អជាការល្អបំផុត ។
រៀបចំឱ្យមានរបៀបរៀបរយ និងធ្វើការសម្អាតត្រង់ទ្វារដើរចូលផ្នែកខាងមុខ បើសិនករណី មានរបស់របររាំងផ្លូវ ឬមើលទៅច្របូកច្របល់ត្រូវធ្វើការកែលម្អឡើងវិញ ៕
ប្រភពអត្ថបទដើមពី៖ CEN.com.kh

0 comments:
Post a Comment