ជំនឿ និង ហោរាសាស្ត្រ

សញ្ញាខ្វែង លើ​បាត​ដៃ​របស់​អ្នក​បង្ហាញ​ពីលក្ខណៈ​ពិសេស​​អ្វីខ្លះ​ទ?



នា​ពេល​ថ្មីៗ​នេះ សកលវិទ្យាល័យ STI University នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ អំពើ សញ្ញា​ខ្វែង (X) នៅ​លើ​បាត​ដៃ​ដ៏​អាថ៌កំបាំង ដែល​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស ជាង​២​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ដើម្បី​ស្វែង​យល់​ពី​ទំនាក់ទំនង រវាង​សញ្ញា​ខ្វែង​នេះ និង ជោគ​វាសនា​របស់​មនុស្ស​ដែល​មាន​វា។



ពួក​គេ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​សញ្ញា​ខ្វែង នៅ​លើ​បាត​ដៃ​ទាំង​២ គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​បំផុត។ ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​ខ្លាំងក្លា និង​តែង​តែ​មាន​ជោគ​វាសនា​ល្អ​បំផុត។

ស្រប​ពេល​ដែល​មនុស្ស​ដទៃ ត្រូវ​ការ​ផែនការ​ច្បាស់លាស់ ដើម្បី​ទទួល​បាន​ជោគជ័យ មនុស្ស​ដែល​មាន​សញ្ញា​ខ្វែង​លើ​បាត​ដៃ​ទាំង​២ មិន​ចាំបាច់​ត្រូវ​ការ​ផែនការ​អ្វី​ឡើយ។ វា​គ្រាន់​តែ​ជា​បញ្ហា​ពេល​វេលា​ប៉ុណ្ណោះ​សម្រាប់​ពួក​គេ រហូត​ដល់​ជោគ​វាសនា ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។

បុគ្គល​ទាំង​នេះ គឺ​ជា​មនុស្ស​ពិសេស ដែល​អាច​ដឹង​បាន​យ៉ាង​ច្បាស់​ពី​អ្វី​គ្រប់​យ៉ាង ហើយ​គ្មាន​នរណា​ម្នាក់​អាច​បោកប្រាស់​ពួក​គេ​បាន​ឡើយ។មិន​តែ​ប៉ុណ្ណោះ ពួកគេ​ក៏​ជា​មនុស្ស​ដែល​មាន​កម្លាំង​ខ្លាំងក្លា និង​មាំមួន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត នៃ​មនុស្ស​ដែល​មាន​សញ្ញា​ខ្វែង លើ​បាតដៃ​ទាំង​២៖
  • .ទទួល​បាន​ជោគជ័យ​ខ្ពស់
  • .ឆ្លាត
  • .ជា​មេ​ដឹកនាំ​ល្អ​បំផុត
  • .ជា​មនុស្ស​ដែល​គេ​មិន​អាច​បំភ្លេច​បាន ទោះ​ជា​ស្លាប់​ទៅ​ក្តី

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.